ទន្ទឹមនឹង ព្រះកាយច័ន្ទ ប្រកាសលាលែងតំណែងរបស់ខ្លួនធ្វើឱ្យអ្នកក្នុងចង្កោមវិស័យបវរកញ្ញាបានចេញមកផ្លែផ្កាដាក់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៉ុន្តែនាងមិនបានចេញមុខតបតបង្ហោះឌឺដងទៅវិញនោះទេផ្ទុយទៅវិញគឺព្យាយាមរក្សាភាពស្ងៀមស្ងាត់។ ទោះយ៉ាងណា ហ្វេនៗរបស់នាងជាអ្នកចេញមុខតបតវិញព្រមទាំងទម្លាយតម្លៃខ្លួន BA ក្រុមហ៊ុនធំៗចំនួន២របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជិតក្បែរខ្ទង់លានដុល្លារដូច្នេះនាងគ្មានពេលមកតបតនោះទេ ហើយការងារថ្មីទៀតកំពុងរត់មករកនាង។
កន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមុខ Live នៅលើបណ្តាញសង្គមក្រោយពីឃើញ ប៊ី សុធារី ត្រូវអ្នកមួយចំនួនរិះគន់បន្ទាប់ពីគ្រងមកុដ Miss Grand កំពង់ឆ្នាំង ហើយវាបានក្លាយទៅជាការជជែកវែកញែកលើបណ្តាញសង្គមបន្ថែមទៀតបន្ទាប់ពី ព្រះកាយច័ន្ទ ប្រកាសលាលែងតំណែង និងអ្នកមួយចំនួនបាននិយាយចោទថាកម្មវិធីប្រកួត Miss Grand Cambodia រើសម្ចាស់មកុដរួចហើយព្រមទាំងលើកឡើងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានឥទ្ធិពលលើការសម្រេចថាជាប់ឬធ្លាក់ទៅលើបេក្ខនារីចូលរួមប្រកួត។ លើសពីនេះ ក្រោយពី ព្រះកាយច័ន្ទ លាលែងតំណែង អ្នកក្នុងចង្កោមវិស័យបវរកញ្ញាចេញមកបង្ហោះសារដាក់បន្ទុកទៅលើ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនព្រមចែកគេល្បីចង់ល្បីខ្ពស់តែឯង។
ទោះជាយ៉ាងនេះក្តី បវរកញ្ញាមួយចំនួនចេញមកផ្លែផ្កាក្តី ពេជ្រ សារ៉ាវឌ្ឍី មិនបានចេញមុខតបតអ្វីនោះទេ ប៉ុន្តែគេបានឃើញអ្នកគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងផេកនិយាយពីបវរកញ្ញាមួយបានចេញមុខនិយាយជំនួសវិញ ដោយបានលើកឡើងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺគ្រាន់តែជាគណៈកម្មការមួយរូបប៉ុណ្ណោះការរើសអ្នកណាជាអ្នកឈ្នះមកុដគឺខាងម្ចាស់កម្មវិធីជាអ្នករើស។
ទាក់ទងនឹងបវរកញ្ញាដែលផ្លែផ្កាពាក្យសម្តីមកកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ផងដែរ ផេក Beauty Pageant Reviewer បាននិយាយថាបវរកញ្ញានោះទំនេរណាស់ពេលឥលូវនេះ ព្រោះទីផ្សារការងារកំពុងតែធ្លាក់ចុះ វត្តី១ឆ្នាំនេះ ទទួល BA ធំៗរាប់ម៉ឺនដុល្លារបានដល់ទៅ២ ហើយ សរុបមកក្បែរលានដុល្លារដែរ។ ផេកនេះបន្ថែមថា ការតោងគេធ្វើរឿងអាក្រក់ដើម្បីល្បី មិនមែនជារឿងល្អទេ។
Beauty Pageant Reviewer បានលើកឡើងទៀតថា ពេជ្រ វត្តីសារ៉ាវឌ្ឍី តាំងពីដើមមក អត់ចេះ បង្ហោះដៀមដាមទេព្រោះរវល់ធ្វើការខំប្រឹងយ៉ាងណាកុំឱ្យបាត់មុខ ខ្លាចហ្វេនស្ងាត់ អត់មានអីផុស បើចឹងមិនមែនទំនេរៗទៅរៀនរាំ រៀនច្រៀងទេព្រោះអត់ចង់ទំនេរ តែទំនេរខ្លាំងគឺតែងតែធ្វើរឿងអត់ប្រយោជន៍ដូចបវរកញ្ញាអ្នកកំពុងតែធ្វើហ្នឹងចូលចិត្តបង្ហោះដៀមដាមគេ។
អ្នកគាំទ្របានបង្ហាញទៀតថា ទោះបីជាមានរឿងយ៉ាងណាមិនអាចបំបាក់ ពេជ្រ វត្តី បានទេព្រោះ វត្តី តែងតែអភិវឌ្ឍខ្លួនឯងទៅមុខរហូតដោយការខំប្រឹងធ្វើរឿងល្អៗ មិនថាការងារផ្ទាល់ខ្លួន រឺ ការងារជាមួយក្រសួង ឬការងារសប្បុរសធម៌ គឺធ្វើដោយមិនយកលុយមួយរៀល។ បើការងារសប្បុរសធម៌វិញគឺទៅបរិច្ចាគឈាមជារៀងរាល់ឆ្នាំ និងមិនទាន់គិតពីសប្បុរសធម៌ដែលចំណាយលុយខ្លួនឯងធ្វើផ្សេងៗនៅពេលដែលមានពេលទំនេរផង៕










