Home ព័ត៌មានជាតិ មកស្គាល់ពីសហគមន៍ទេសចរណ៍ “កោះទ្រង់”ខេត្តក្រចេះ និងភាពល្បីល្បាញរបស់ក្រូចថ្លុងកោះទ្រង់

មកស្គាល់ពីសហគមន៍ទេសចរណ៍ “កោះទ្រង់”ខេត្តក្រចេះ និងភាពល្បីល្បាញរបស់ក្រូចថ្លុងកោះទ្រង់

1643
0

សហគមន៍អេកូទេសចរណ៍កោះទ្រង់ ដែលមានទីតាំងស្ថិតនៅចំកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិច ប្រមាណ១គ.ម។

យោងតាមការបង្ហោះដោយរដ្ឋបាលខេត្តក្រចេះ គឺបានណែនាំតំបន់សក្តានុពលអេកូទេសចរណ៍ធម្មជាតិមួយកន្លែងទៀត ដែលបានទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមិនដែលដាច់ ព្រោះតែភាពល្អឯកនៃកោះ ទិដ្ឋភាពដ៏ស្រស់ត្រកាល ទទួលបានភាពកក់ក្តៅនិងភាពរស់រាយរាក់ទាក់ពីអ្នកភូមិ ក៏ដូចជាទទួលបានអារម្មណ៍ធម្មជាតិពិតៗពី «កោះទ្រង់»ក្នុងទឹកដីនៃខេត្តក្រចេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPRMh6gl2egzU6S-ifZQkVQ92gpdz6cofHq-BDm6J9D5jNP50hc_F6gu6VjPhS69f8ksCen9NUMq97yHYmWwWN2TmrAYvK0Gp32ldBAMBg_7q30DUuG7Oq-QsynHOwQVXIYYMhD9vhWM-4-td5IkFJCrSKJURmbuQpl7rvUzrpkz4xkTWWYaLiOa7snIs/s970/5f65cf203a4d5_1600507680_medium.png

កោះទ្រង់មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត អមដោយទឹកទន្លេត្រជាក់ថ្លាឆ្លង់នារដូវប្រាំង និងហ៊ុមព័ទ្ធដោយព្រៃប្រឹក្សា ធម្មជាតិស្រស់បំព្រោងពាសពេញផ្ទៃកោះ ក៏ដូចជាដើមឈើធំៗដែលមានអាយុកាលរាប់ឆ្នាំ។ រីឯបរិយាកាសនៅលើកោះនេះទៀតសោតគឺមានសភាពស្ងប់ស្ងាត់ល្អ ខ្យល់អាកាសបរិសុទ្ធស្រស់ស្រាយសម្រាប់អ្នកដែលចង់សម្រាកលំហែកាយតាមបែបជនបទ និងស្រលាញ់ធម្មជាតិ។nullអ្នកទាំងអស់គ្នាគឺអាចរីករាយជាមួយនឹងសកម្មភាពបែបសាមញ្ញៗជាច្រើននៅលើកោះនេះ ដូចជា បោះតង់សម្រាកនៅតាមឆ្នេរខ្សាច់នៃដងទន្លេ មានទាំងផ្ទះស្នាក់សហគមន៍ រីសតតូចធំ ភ្សក់ម្ហូបអាហារឆ្ងាញ់ៗប្រចាំតំបន់ ជិះរទេះសេះ/រទេះគោ ជួលកង់ជិះកម្សាន្តជុំវិញកោះ មើលថ្ងៃរៀបលិចនៅពេលល្ងាច ក៏ដូចជាមើលឃើញសម្រស់ក្រុងក្រចេះដ៏ស្រស់ស្អាតនាពេលរាត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjplELnasit0Ls9nR6JsV5u5-fzLWknCQUHomwNX88giG-ghoY3lGfM6WN4MWZkfV1rPF9CKnfpYZFump6iz-cD0vXmfBH0-oduvOf8JRjvUYy21iHaKmTvxPzbHjp2-P_lvCe49tjQtBwiQRayTYSlOctCWkA1ALubHN34VXUx9h-dmGAJLRUHdfzDYcQ/s1024/DJI_0135-1024x575.jpg

កាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត នៅលើកោះមួយនេះគឺពោរពេញទៅដោយបន្លែ រុក្ខជាតិ និងដើមឈើស្ទើរតែគ្រប់ប្រភេទដែលប្រជាសហគមទីនោះដាំដុះដើម្បីចិញ្ចឹមជីវិត។ ពិសេសបំផុតគឺ«កោះទ្រង់»នេះត្រូវបានគេស្គាល់ ព្រោះល្បីថាក្រូចថ្លុងមានរសជាតិឆ្ងាញ់ពិសារជាងតំបន់ផ្សេងៗ ដែលអំណោយផលតាំងពីសម័យសង្គមរាស្រ្តនិយមមកម្លេះ។ គ្រប់ផ្ទះរបស់អ្នកស្រុកទីនោះ សុទ្ធតែមានដើមក្រូចថ្លុងស្ទើរតែគ្រប់ៗគ្នា ហើយចំពោះរដូវក្រូចថ្លុងដែលសម្បូរហូរហ៊ាវិញគឺក្នុងអំឡុងខែវិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcoREIc3pn30hsdIYumVbpchvuvFHLGhAATb1VNhvX9-D7XPeJUa1TmNhPg3-uWWddULuOwzKI9EbxkaTmGHuUCRkuT3VCL9qHUtN-4boSEj5ll0FMPyA0Ol3EewUJmjnhTogVB2LyyGQfWGSYmTnmGGqkItfGfGj1-hdSvTSjlmBTuRGOsqg0eu1thKo/s1920/Koh-Trong-Feature-Image-1-.jpg

ដូច្នេះហើយ ភ្ញៀវទេសចរគ្រប់ៗរូបនាថ្ងៃចុងសប្តាហ៍មិនដឹងទៅកម្សាន្តទីណាគឺអាចមកលេងសហគមន៍អេកូទេសចរណ៍«កោះព្រះ»ខេត្តក្រចេះនេះបាន ធានាថានឹងទទួលបានដំណើរកម្សាន្តដ៏រីករាយនិងអនុស្សាវរីយមិនអាចបំភ្លេចបានផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6wqBkCaZzAQEEmpR5pIAUhh22MVrerlRr1XVH12XzT1Wb82i7Mu9Hwn9HHw0XaMoGtR9tHZvb11rYbbdyFex7aPNw6qwGBtUuePiPbHyx5ADaDHoLraRN0Tc1IG5ggvP-xrEaaQwT-oHWpQ0HLiUdJsOjH_FFDHzcO6heIbcomJc4yvOwo36qL-QmNNs/s1800/263.jpg