ប្រទេសបង់ក្លាដែស ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន Xinhua រាយការណ៍ថា តុលាការកំពូលនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស បានចេញបម្រាមមួយ គឺមិនឱ្យក្រុមគ្រួសារឆ្លុះអេកូផ្ទៃពោះ ដើម្បីពិនិត្យមើល ..ភេ..ទ.. របស់ទារកក្នុងផ្ទៃម្តាយ ។ ការចេញបម្រាមនេះ ដោយសារកន្លងមក មានក្រុមគ្រួសារមួយចំនួនបាន..ប..ង្ខំ.. ឱ្យស្ត្រីមានផ្ទៃពោះ ..រំ..លូ..ត.. កូនរបស់ខ្លួនចោល នៅពេលពួកគេបានដឹងពី ..ភេ..ទ.. របស់ទារក ។
កាលពីខែមករា ឆ្នាំ២០២០ មានអ្នកដាក់ពាក្យបណ្តឹងមួយមកកាន់តុលាការកំពូលបង់ក្លាដែស ហើយក្នុងពាក្យបណ្តឹងនោះបញ្ជាក់ថា ការឆ្លុះអេកូផ្ទៃពោះដើម្បីពិនិត្យមើល ..ភេ..ទ.. របស់ទារកនៅក្នុងផ្ទៃម្តាយ គឺជាទង្វើមួយដែលប្រឆាំងនឹងសិទ្ធិរស់រានមានជីវិត និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ។
ការលើកឡើងបែបនេះ ដោយសារនាពេលកន្លងមក មានក្រុមគ្រួសារមួយចំនួនបានបង្ខំឱ្យស្ត្រីមានផ្ទៃពោះរំលូតកូនរបស់ខ្លួនចោល នៅពេលពួកគេដឹងថា ទារកនៅក្នុងផ្ទៃនោះរបស់នាង ជាប្រុស ឬស្រី ។ ហេតុនេះ បម្រាមរបស់តុលាការនឹងអាចទប់ស្កាត់នូវទង្វើ ដែលប្រឆាំងនឹងសិទ្ធិរស់រានមានជីវិតរបស់ទារកនៅប្រទេសបង់ក្លាដែស ។
ក្រៅពីនេះ តុលាការជាន់ខ្ពស់នៅទីក្រុងដាកា ដែលមានចៅក្រមឈ្មោះ Naima Haider និងចៅក្រម Qazi Zeenat Hok បានចេញបទបញ្ជាឱ្យមជ្ឈមណ្ឌលរោគវិនិច្ឆ័យទាំងអស់នៅទូទាំងប្រទេសបង់ក្លាដែស អនុវត្តតាមបទបញ្ជានេះយ៉ាងតឹងរ៉ឹង ។ បើមជ្ឈមណ្ឌលរោគវិនិច្ឆ័យណាមួយមិនព្រមអនុវត្តតាមបទបញ្ជានេះទេនោះ ពួកគេនឹងប្រឈមមុខជាមួយច្បាប់ ។
គួរបញ្ជាក់ថា តុលាការកំពូលបង់ក្លាដែសបានចេញបទបញ្ជាហាមក្រុមគ្រួសារឆ្លុះអេកូផ្ទៃពោះ ដើម្បីពិនិត្យមើល ..ភេ..ទ.. របស់ទារកនៅក្នុងផ្ទៃម្តាយនេះ បានកើតឡើងក្នុងអំឡុងពេលតុលាការពិចារណាលើរឿងក្តី ដែលដាក់ដោយមេធាវីតុលាការកំពូល ៕










