Home ព័ត៌មានជាតិ គ្នីគ្នា Bafido ដែលបុកមនុស្សស្លាប់នោះ ត្រូវតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ VIP

គ្នីគ្នា Bafido ដែលបុកមនុស្សស្លាប់នោះ ត្រូវតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ VIP

975
0

គ្នីគ្នារបស់ Bafido ឈ្មោះ FU ZHONG HUA ភេទប្រុស ដែលបើករថយន្ដ Lamborghini ពណ៌ទឹកក្រូច ស្លាកលេខកម្ពុជា F.R.999 បង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូបាត់បង់ជីវិត ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ “PJ”។

ជនបង្ក FU ZHONG HUA បានបើកបររថយន្តក្នុងល្បឿនលឿន និងបើកក្នុងស្ថានភាពមានជាតិអាល់កុល ០.៨៦ mg/L (តាមច្បាប់ឱ្យត្រឹម០.៤០mg/L) បណ្តាលឱ្យបុរសវ័យ ២៨ឆ្នាំម្នាក់ បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ។បច្ចុប្បន្នជនបង្កត្រូវបាន តុលាការសម្រេចឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ “PJ” ដោយត្រូវរងការចោទប្រកាន់ចំនួន២បទល្មើស គឺបើកបរធ្វេសប្រហែងបង្កឱ្យមនុស្សស្លាប់ និងបទបើករត់ពីកន្លែងកើតហេតុ។ពន្ធនាគារព្រៃសស្នើសុំផ្អាកនាំជនជាប់ឃុំទៅតុលាការ ដោយសារមានឆ្លងកូវីដ-១៩  នៅក្នុងពន្ធនាគារគួរបញ្ជាក់ថា ពន្ធនាគារប៉េហ្ស៊ី (PJ) អាចផ្ទុកអ្នកទោសបាន២២០នាក់ (ទិន្ន័យសម្ពោធដាក់ឱ្យប្រើប្រាស់ដំបូង) ដែលត្រូវបានមហាជនស្គាល់ថា ជាគុកអ្នកមាន ឬ VIP ព្រោះថានៅទីនោះមានកន្លែងស្នាក់នៅផាសុកភាពជាងគុកដទៃ៕