Home ព័ត៌មានជាតិ ឆាប់ៗនេះ! មន្ត្រីជាប់កិច្ចសន្យា នឹងទទួលបានប្រាក់បៀវត្សរ៍ពេញ ដូចមន្ត្រីក្របខណ្ឌ

ឆាប់ៗនេះ! មន្ត្រីជាប់កិច្ចសន្យា នឹងទទួលបានប្រាក់បៀវត្សរ៍ពេញ ដូចមន្ត្រីក្របខណ្ឌ

373
0

នាពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការជ្រើសរើសមន្ត្រីកិច្ចសន្យាជំនាញ ហើយផ្តល់ប្រាក់បៀវត្សរ៍ ដូចមន្ត្រីក្របខណ្ឌ កុំគិតត្រឹម ៧០ភាគរយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖”យើងគួរកែនិយមន័យ មន្ត្រីកិច្ចសន្យា កុំឱ្យមន្ត្រីកិច្ចសន្យា គឺផ្ដោតតែមន្ត្រីរដ្ឋបាល ឬជំនួយការតូចតាច ត្រូវបើកច្រកដល់មន្ត្រីកិច្ចសញ្ញាជំនាញផង ។ បើគាត់មានបណ្ឌិត គាត់មានសញ្ញាបត្រផ្សេងៗ គឺគាត់អាចចូលមកជួយរាជរដ្ឋាភិបាលបាន”។សម្ដេចបានបន្ថែមទៀតថា៖”ការរៀបចំក្របខណ្ឌបៀរវត្ស គឺត្រូវឱ្យស៊ីសង្វាក់គ្នា។ ឧទហរណ៍ ៖ នៅមណ្ឌលសុខភាព បើសិនជាយកមន្ត្រីកិច្ចសន្យា យើងត្រូវមើលថា បើគាត់ជំនាញជាគិលានុបដ្ឋាក ធ្វើការដូចគេដូចឯង ចឹងឱ្យប្រាក់ខែគាត់ អត្ថប្រយោជន៍ដូចគេទៅ កុំគិត ៧០ភាគរយអី ។ យកវិធីសាស្ត្រនេះ មានភាពបទបែន ហើយយើងអាចបើកច្រក មនុស្សច្រើន ព្រោះខ្ញុំចាំពេលកូវីដ យើងខ្វះពេទ្យ យើងរៀបចំនៅភ្នំពេញ សម្ដេចតេជោ បានអនុញាតិឱ្យរើសពេទ្យជាង ៣០០០នាក់ ហើយដល់ពេលយើងរៀបមណ្ឌលសុខភាពនៅតាមខេត្ត គឺនៅតែខ្វះ ដោយពេលនោះ យើងបើកឱ្យអ្នកស្ម័គចិត្តចូល ទើបយើងបានឃើញថា មានអ្នកដែលមានសញ្ញាបត្រ មានលទ្ធភាព ជាពេទ្យ គ្រាន់តែគាត់អត់ក្របខណ្ឌ ក៏គាត់អាចមកចូលធ្វើការបាន”។ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ  ចុះពិនិត្យព្យាបាលប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ជិត២ពាន់នាក់ – វិមាន៧មករា
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖” បើបើកក្របខណ្ឌបែបនេះ គឺអាចរើសអ្នកជំនាញចូលទៅក្នុងមន្ដ្រី ដែលធ្វើការងារជំនាញ ដោយក្នុងក្របខណ្ឌជាបុគ្គលិកកិច្ចសន្យាជំនាញ រយៈពេល៥ឆ្នាំតែម្ដង ដោយគិតអត្ថប្រយោជន៍ជូនគាត់”៕តេីមន្រ្តីចរាចរណ៍ជាប់កិច្ចសន្យា​ មានសិទ្ធិហាមឃាត់​  និងផាកពិន័យអ្នកដំណេីរដែរឬទេ? - CNC News