លោក ប៊ីន យ៉ាន វាគ្មិនលើកទឹកចិត្តនិងជាអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមមួយរូបចេញមកទម្លាយរឿងរ៉ាវដ៏កម្សត់និងភាពតស៊ូរបស់យុវជន សោន សឹត បានបាត់ប.ង់ជីវិ.តដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយជនជាតិចិនដែលជាគ្នីគ្នារបស់ Bafido ។ លោក ប៊ីន យ៉ាន បានស្នើឱ្យច្បាប់ដាក់ទោសអ្នកដែលប្រព្រឹត្តិនេះឱ្យស័ក្តិសមបំផុតមិនត្រូវលើកលែងជាដាច់ខាតព្រមទាំងសងការខូចខាតដល់គ្រួសារជនរងគ្រោះព្រោះយុវជនដែលស្លា.ប់នេះជាបង្គោលក្នុងគ្រួសារ។
នៅលើបណ្តាញសង្គមរបស់លោក ប៊ីន យ៉ាន ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានសរសេរយ៉ាងដូច្នេះថា «សោន ពិសិត ជាក្មេងក្រីក្រតស៊ូម្នាក់មកពីខេត្ត ដែលធ្លាប់រស់នៅជាមួយខ្ញុំ និងធ្វើការជាបុគ្គលិកដឹកជញ្ជូនកូនមាន់របស់ខ្ញុំបានប៉ុន្មានខែ។ ក្រោយពីសម្រេចទៅរស់នៅបន្ទប់ជួលដោយខ្លួនឯង ប្អូនតែងខិតខំធ្វើការយប់ថ្ងៃដឹកអីវ៉ាន់ផង និងយប់ធ្វើការតាមបៀកាដិនពេលយប់ ជាអ្នករត់តុផង ហើយពេលសៅរ៍ អាទិត្យឆ្លៀតរៀនមហាវិទ្យាល័យផង»។.png)
លោកបន្តថា «ឱជីវិតអ្នកក្រអើយ! ប្អូនជាក្មេងតស៊ូខិតខំប្រឹងប្រែង ស្មោះត្រង់ណាស់។ ក្នុងជីវិត ទោះក្រីក្រ តែប្អូនតែងខិតខំសិក្សារៀនសូតផងធ្វើការផង ទាំងលំបាកលំបិនដើម្បីចិញ្ចឹម និងផ្គត់ផ្គង់ការសិក្សាដោយខ្លួនឯងផង ជួយគ្រួសារផង មិនសមណាឡានជនជាតិចិននេះបើកលឿនដូចហោះ ទៅបុកប្អូនខ្ទាតជាង៦០ម៉ែត្រ ម៉ូតូជិត១០០ម៉ែត្រឱ្យបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះសោះ។ ប៉ាតូចពិតជាស្លុតចិត្តណាស់! សូមកូន និងប្អូន បានទៅកាន់សុគតិភពផងចុះ! ប៉ាតូចជឿថា សេចក្តីល្អរបស់កូននឹងចងចាំជារៀងដ៏រាប នូវសេចក្តីល្អទាំងប៉ុន្មានដែលកូនបានធ្វើ»។
ទន្ទឹមនឹងការរៀបរាប់ជីវិតដ៏កម្សត់របស់យុវជនរងគ្រោះលោក ប៊ីន យ៉ាន ក៏បានស្នើសូមច្បាប់ដាក់ទោសជនបង្កឱ្យស័ក្តិសមបំផុតមិនត្រូវលើកលែងទោសនោះទេ។ លោក ប៊ីន យ៉ាន បានរៀបរាប់ថា «សូមច្បាប់ដាក់ទោសទណ្ឌអ្នកដែលប្រព្រឹត្តិនេះឱ្យស័ក្តិសមបំផុត មិនត្រូវលើកលែងជាដាច់ខាត ហើយត្រូវសងការខូចខាតដល់គ្រួសារគាត់បានឱ្យស័ក្តិសមបំផុតចំពោះការសម្លាប់អ្នកដែលជាបង្គោលបង្អែកចញ្ចឹមគ្រួសារបែបនេះ ។ អ្នកបានបំផ្លាញជីវិតអ្នកតស៊ូដ៏កម្សត់ម្នាក់ ដើម្បីចិញ្ចឹមគ្រួសារផង រៀនសូត្រផង ដោយសារតែការបើកបរធ្វេសប្រហែលសដូចឡានប្រណាំងរបស់អ្នក។ សូមវិញ្ញាណក្ខន្ធកូនបានទៅកាន់សុគតិភពផងចុះ! ប៉ាតូច ពិតជាស្លុតចិត្តបំផុតពេលលឺដំណឹងនេះភ្លាម! ពិតជាមិនអាចទទួលយកបានទេ ត្រូវតែមានសំណងខូចខាតឱ្យស័ក្តិសមបំផុតដល់កូន និងគ្រួសារកូន»។.png)
គួរបញ្ជាក់ថា នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឱ្យយុវជនម្នាក់ដែលជាអ្នកដឹកជញ្ជូនតាមអនឡាញបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលកំពុងជិះម៉ូតូតាមដងផ្លូវ។ គ្រោះថ្នាក់នេះបង្កដោយរថយន្តស៊េរីទំនើបម៉ាក LAMBORGHINI ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាS.R.999 បើកបរដោយបុរសជនជាតិចិនឈ្មោះ Fu Zhong Hua អាយុ៣៨ឆ្នាំបើកបរក្នុងល្បឿនលឿនបុកពីក្រោយពេញទំហឹងខ្ទាតម៉ូតូជាច្រើនម៉ែត្រ ចំណែករថយន្តបង្កព្យាយាមបើករត់គេចត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញតាមស្ទាក់ឃាត់បាន។ ជនបង្កនេះបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងមានជាតិអាល់កុលកម្រិត ០.៨៦។ ក្នុងរថយន្តបង្កហេតុនេះក៏មានវត្តមានរបស់អ្នកផលិតមាតិកាល្បីម្នាក់គឺ Bafido ៕










