Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ីកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់រហូតដល់២ម៉ឺនហិកតា

ម៉ាឡេស៊ីកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់រហូតដល់២ម៉ឺនហិកតា

146
0

ប្រទេសម៉ាឡេស៊ី ៖ គណៈកម្មការឧស្សាហកម្មផ្លែម្នាស់ម៉ាឡេស៊ី (Malaysian Pineapple Industry Board: MPIB) បានកំណត់គោលដៅថា នឹងពង្រីកផ្ទៃដីដាំម្នាស់នៅប្រទេសម៉ាឡេស៊ី រហូតដល់២ម៉ឺនហិកតា នៅចុងឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។Anim Agriculture Technology: MALAYSIA PINEAPPLE MARKET

លោក Sheikh Umar Bagharib Ali ជាប្រធានគណៈកម្មការឧស្សាហកម្មផ្លែម្នាស់ម៉ាឡេស៊ី លើកឡើងថា ផ្ទៃដីដាំដំណាំម្នាស់នាពេលបច្ចុប្បន្នមានទំហំធំធេង គឺស្មើនឹង១ម៉ឺន៧ពាន់ហិកតា ហើយផ្ទៃដីភាគច្រើនស្ថិតនៅភាគខាងកើតប្រទេសម៉ាឡេស៊ី ។ យើងនឹងបង្កើនផ្ទៃដីកសិកម្មចំនួន៣ពាន់ហិកតាបន្ថែមទៀត ដើម្បីសម្រេចតាមគោលដៅកំណត់ ។How To Harvest Pineapple Pineapple Farming Pineapple, 55% OFF

លោក Sheikh Umar បានសង្កត់ធ្ងន់ទៅលើសក្តានុពលនៃតំបន់កសិកម្មដែលពុំទាន់បានប្រើប្រាស់នៅរដ្ឋសាបា និងរដ្ឋសារ៉ាវ៉ាក់ ថា វាជាយុទ្ធសាស្ត្រមួយដើម្បីសម្រេចបាននូវការពង្រីកផ្ទៃដីកសិកម្ម ។ ក្រៅពីនេះ គណៈកម្មការឧស្សាហកម្មផ្លែម្នាស់ម៉ាឡេស៊ី នៅតែបង្កើនទិន្នផលផលិតផ្លែម្នាស់នាពេលបច្ចុប្បន្ន ស្មើនឹង៥៨៣.៥៤៣តោន ឱ្យកើនឡើងដល់៧សែនតោន ។About us – Pineapple Supplier, AQINA pineapple in Johor produces pineapple  products including MD2 pineapples from Malaysia

ហេតុនេះ វាស្របគ្នានឹងគោលបំណងរបស់ក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី រួមទាំងការនាំយកនូវបច្ចេកវិទ្យាមកប្រើប្រាស់ និងការបង្ហាញផ្លែម្នាស់ពូជថ្មី Sarawak Gold 1 មកពីរដ្ឋសារ៉ាវ៉ាក់ ផងដែរ ដែលធានារយៈពេលប្រមូលផលខ្លីជាងមុន គឺត្រឹមតែ៩ខែប៉ុណ្ណោះ ។

ចំណែកការនាំចេញផ្លែម្នាស់ទៅក្រៅប្រទេស គណៈកម្មការឧស្សាហកម្មផ្លែម្នាស់ម៉ាឡេស៊ីបានកំណត់គោលដៅថា នឹងបង្កើនការនាំចេញម្នាស់បន្ថែមទៀត ចំនួន២០០ទូរកុងតឺន័រ ទៅកាន់ប្រទេសមួយចំនួន ដូចជា ៖ ចិន, កូរ៉េខាងត្បូង, ជប៉ុន, អាល្លឺម៉ង់ និងមជ្ឈិមបូព៌ា ។ លើសពីនេះ ប្រទេសម៉ាឡេស៊ីនឹងបន្ថែមចំនួនទូរកុងតឺន័រ រហូតដល់១.០០០ទូរ នៅឆ្នាំ២០២៤ ៕About Us – Pineapple Supplier, AQINA Pineapple In Johor, 50% OFF