Home ព័ត៌មានអន្តរជាតិ ពិធីបុណ្យចំបាប់ដ៏ធំរបស់វៀតណាមទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់

ពិធីបុណ្យចំបាប់ដ៏ធំរបស់វៀតណាមទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់

89
0

វៀតណាម៖ ភ្ញៀវទេសចរជាង ២,០០០ នាក់បានចូលរួមប្រមូលផ្តុំគ្នាជុំវិញសង្វៀនចំបាប់នៅជើងភ្នំក្នុងស្រុក Nam Dan ប្រទេសវៀតណាម ដើម្បីមើលអ្នកចំបាប់ប្រកួតប្រជែងគ្នាក្នុងពិធីបុណ្យ King Mai Temple ឆ្នាំ ២០២៤។KING MAI TEMPLE FESTIVAL – NAM DAN DISTRICTមហោស្រពប្រាសាទស្តេចម៉ៃ (Mai Hac De) ឆ្នាំនេះប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៤ ខែកុម្ភៈ តាមខេត្ត ដែលកីឡាចំបាប់គឺជាព្រឹត្តិការណ៍ដ៏ធំ និងពេញនិយមបំផុតមួយនៅក្នុងប្រទេសវៀតណាម។ ការប្រកួតចំបាប់នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ កុម្ភៈ លើវាលទំហំរាប់សិបម៉ែត្រការ៉េ នៅជើងភ្នំ King Mai ក្នុងទីក្រុង Nam Dan ដែលមានប្រជាពលរដ្ឋ និងភ្ញៀវទេសចររាប់ពាន់នាក់បានសម្រុកចូលមើលជាហេតុធ្វើឱ្យផ្លូវចូលនិងចេញមានការកកស្ទះយ៉ាងខ្លាំង។

ជារៀងរាល់ឆ្នាំនៅរដូវផ្ការីកនៃជើងភ្នំ King Mai តែងតែរៀបចំការប្រកួតនៅតាមតំបន់នីមួយៗ ដោយជ្រើសរើសអ្នកចំបាប់ដែលមានសុខភាពល្អ ដើម្បីបំពេញបន្ថែមកងទ័ពជួរមុខ។ កីឡាចំបាប់នេះបានក្លាយជាទំនៀមទម្លាប់ក្នុងពិធីបុណ្យភូមិ ដោយបង្ហាញពីស្មារតីក្បាច់គុនរបស់ប្រជាជនខេត្ត Nghe An។ អ្នកទេសចរជាតិ និងអន្តរជាតិ ជាច្រើនបានឡើងលើភ្នំតាំងពីព្រលឹមរកទីតាំងណាដែលល្អៗ ហើយអង្គុយនៅក្រោមដើមគុម្ពឈើ និងដើមអម្ពិល ដើម្បីមើលអ្នកចំបាប់ប្រកួត។ យោងតាមរបាយការណ៍ គិតត្រឹមថ្ងៃទី២២ និង ២៣ ខែកុម្ភៈ មានភ្ញៀវទេសចរចូលរួមពិធីបុណ្យចំបាប់នេះប្រហែល ២,០០០ នាក់។

បុណ្យចំបាប់ដែលជាប្រពៃណីបុរាណរបស់ជនជាតិវៀតណាម តម្រូវឱ្យអ្នកចូលរួមប្រកួតមានសុខភាពល្អ រាងកាយមាំមួន ដោយប្រកួតក្នុងប្រភេទទម្ងន់ ៥០-៥៥ គីឡូក្រាម ៦០-៦៥ គីឡូក្រាម និងជាង ៧០ គីឡូក្រាម។ តាមច្បាប់ក្នុងការប្រកួតមួយប្រសិនបើអ្នកចំបាប់វាយគាត់ឱ្យដួលដែលធ្វើឱ្យគូប្រកួតប៉ះនឹងកន្ទេល នោះគាត់នឹងឈ្នះ។ ការប្រកួតនីមួយៗមានរយៈពេលប្រហែល ៣-៥ នាទី ដោយគូដែលផ្គូផ្គងស្មើគ្នាជាច្រើនមានរយៈពេលច្រើនជាង ១០ នាទី នៅពេលឈ្នះ អ្នកចំបាប់នឹងត្រូវបានផ្តល់រង្វាន់ជាច្រើន ហើយប្រសិនបើពួកគេប្រកួតប្រជែងដោយភាពក្លៀវក្លា មានការលះបង់ និងមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ នោះពួកគេនឹងទទួលបានប្រាក់ ២ ទៅ ៤ដុល្លារពីភ្ញៀវទេសចរម្នាក់ៗផងដែរ៕