Home ព័ត៌មានអន្តរជាតិ កសិករថៃរីករាយពេលជ័រកៅស៊ូឡើងថ្លៃក្នុងអាណត្តិរដ្ឋាភិបាលថ្មី

កសិករថៃរីករាយពេលជ័រកៅស៊ូឡើងថ្លៃក្នុងអាណត្តិរដ្ឋាភិបាលថ្មី

144
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកនាង Aiyarin Panrit មន្ត្រីនាំពាក្យនៃក្រសួងកសិកម្មប្រទេសថៃ បានលើកឡើងថា តម្លៃជ័រកៅស៊ូនៅប្រទេសថៃ នាពេលបច្ចុប្បន្ន គឺមានតម្លៃល្អជាងមុន បើធៀបនឹងតម្លៃជ័រកៅស៊ូជាមធ្យម គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz8TFgiD4wnJXI9HGHeW5la-JMvmc-OZIY-tvZt64nzkZgVIwgZHnCT6dBkENIdH8MV4EJ1ZTQ30HbuGkDGTokgtticHv2nwGgcvW30TebRNUyZ3tb5CQaa509oWpjDY6_LMjNW6_qBGFJb9TI29hAzffeCD937BDIINu4oMTFoWHmHWT_xTx5aFVZLTE/s1140/photo_2024-02-22_14-40-35.jpg

ជាក់ស្តែង តម្លៃជ័រកៅស៊ូបន្ទះក្រៀម បានកើនឡើងរហូតដល់៧៤បាតក្នុង១គីឡូក្រាម នៅឆ្នាំ២០២៤ ខណៈកាលពីឆ្នាំ២០២៣ តម្លៃស្មើត្រឹមតែ៥១បាតក្នុង១គីឡូក្រាម ។ ចំណែកជ័រកៅស៊ូបន្ទះឆៅគុណភាពល្អ គឺមានតម្លៃស្មើនឹង៧០បាតក្នុង១គីឡូក្រាម នៅឆ្នាំ២០២៤ ខណៈនៅឆ្នាំ២០២៣ តម្លៃស្មើត្រឹមតែ៤៩បាតក្នុង១គីឡូក្រាម ។ រីឯតម្លៃជ័រកៅស៊ូស្រស់ (ឬជ័រកៅស៊ូរាវ) និងជ័រកៅស៊ូដុំតូចៗ ក៏បានកើនឡើងដូចគ្នាដែរ ។

ហេតុនេះ តម្លៃជ័រកៅស៊ូកើនឡើងនាពេលកន្លងមកបង្ហាញថា ដោយសារមានការគាំទ្រពីរដ្ឋាភិបាល ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Srettha Thavisin នាយករដ្ឋមន្ត្រីប្រទេសថៃ ព្រមទាំងលោក Thamanat Prompow រដ្ឋមន្ត្រីក្រសួងកសិកម្មផងដែរ ដែលបានចាត់វិធានការបង្ក្រាបផលិតផលកសិកម្មខុសច្បាប់ ដោយបង្កើតក្រុមការងារគ្រប់គ្រងដំណាំកៅស៊ូនៅប្រទេសថៃ ។Thai farmers tap into sustainable rubber industry | Free Malaysia Today (FMT)

ការបង្កើតក្រុមការងារនេះ គឺដើម្បីការពារផលប្រយោជន៍របស់បងប្អូនកសិករ ទើបធ្វើឱ្យតម្លៃផលិតផលកសិកម្មកើនឡើង ។ លើសពីនេះ តម្រូវការប្រើប្រាស់ជ័រកៅស៊ូក៏បានកើនឡើងខ្ពស់ផងដែរ តាមរយៈការពង្រីកឧស្សាហកម្មយានយន្ត, កង់រថយន្ត និងរថយន្តអគ្គិសនី ក៏ដូចជាស្រោមដៃកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូក្នុងផ្នែកវេជ្ជសាស្ត្រ ។

ភ្នាក់ងារសហការផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) រំពឹងថា នៅឆ្នាំ២០២៤ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ នឹងកើនឡើង២,៧% ខណៈទិន្នផលផលិតជ័រកៅស៊ូនៅតំបន់ជាច្រើនបានធ្លាក់ចុះ ដោយសារដើមកៅស៊ូចាប់ផ្តើមជ្រុះស្លឹក ជាពិសេសបំផុត ដើមកៅស៊ូនៅតំបន់ឦសាន ។ ហេតុនេះ វាធ្វើឱ្យការផ្គត់ផ្គង់កៅស៊ូក្នុងទីផ្សារធ្លាក់ចុះ ហើយតម្លៃជ័រកៅស៊ូកើនឡើងខ្ពស់ ។ នេះបើយោងតាមទិន្នន័យ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ៕Thailand approves $218 million to guarantee rubber farmer prices – Rubber World – The Technical Service Magazine for the Rubber Industry