Home ព័ត៌មានអន្តរជាតិ រឿង ៥ យ៉ាងដែលអ្នកមិនគួរនិយាយនៅកន្លែងធ្វើការ

រឿង ៥ យ៉ាងដែលអ្នកមិនគួរនិយាយនៅកន្លែងធ្វើការ

110
0

ជាការពិតណាស់ នៅកន្លែងធ្វើការ ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកគឺជារឿងល្អ ហើយការបើកចំហ ឬការនិយាយប្រាប់មិត្តភក្ដិរួមការងារអំពីខ្លួនអ្នក ក៏ជារឿងល្អដែរពីព្រោះអ្នកនឹងអាចកសាងបណ្ដាញទំនាក់ទំនងការងារកាន់តែទូលំទូលាយ។ ប៉ុន្តែទោះជាយ៉ាងណា រឿងខ្លះក៏មិនគួរនិយាយចេញមកដែរ ព្រោះវាអាចនាំផលអវិជ្ជមានដល់រូបអ្នក។ ដូច្នេះខាងក្រោមនេះ គឺជារឿងមួយចំនួនដែលអ្នកមិនគួរនិយាយអំពីខ្លួនអ្នកនៅកន្លែងធ្វើការ៖4 Ways Managers Can Build a Positive Workplace Environment | Traliant

១.រឿងនយោបាយ៖ ការនិយាយរឿងនយោបាយក្នុងកន្លែងធ្វើការគឺមិនល្អនោះទេ ទោះបីជាអ្នកមិនកាន់ជើងខាងណាក៏ដោយ ក៏វាអាចមានបញ្ហាដល់រូបអ្នកដែរ។ មនុស្សម្នាក់ៗប្រកាន់គោលការណ៍ និងជំនឿខុសៗគ្នា ដូច្នេះបើអ្នកមើលស្រាលគោលការណ៍ ឬជំនឿដែលគេប្រកាន់ខ្ជាប់ នោះទំនាក់ទំនងអ្នកនិងមិត្តរួមការងារអាចនឹងមានបញ្ហា។

២.រឿងប្រាក់ខែ៖ ការនិយាយប្រាប់ពីប្រាក់ខែអ្នកឱ្យគេដឹង ឬក៏សួរគេអំពីប្រាក់ខែគឺជារឿងមិនល្អ ដែលវានឹងនាំមកនូវតែភាពអវិជ្ជមានរវាងអ្នកនិងមិត្តរួមការងារអ្នក។ ជាការពិតណាស់ នៅកន្លែងធ្វើការនីមួយៗ គឺមិនមានភាពយុត្តិធម៌ចំពោះរឿងប្រាក់ខែនោះទេ។ ពេលខ្លះ សូម្បីតែមិត្តសម្លាញ់របស់អ្នក នៅពេលដែលអ្នកប្រាប់គ្នាទៅវិញទៅមកអំពីប្រាក់ខែរៀងៗខ្លួនរួច អារម្មណ៍នៃការរាប់អានរបស់អ្នកចំពោះគ្នាអាចនឹងលែងដូចដើម។Bridging Communication Gaps in the Workplace

៣.រឿងក្នុងបន្ទប់ដេករបស់អ្នកដទៃ៖ នៅកន្លែងធ្វើការ អ្នកគួរជៀសវាងដាច់ខាតការនិយាយអំពីជីវិតផ្លូវភេទ ឬទំនោរផ្លូវភេទរបស់មិត្តរួមការងារ។ គ្មានអ្នកណាម្នាក់សប្បាយចិត្តនឹងស្ដាប់អ្នកនិយាយអំពីជីវិតផ្លូវភេទឯកជនរបស់គេនោះទេ អ្នកអាចគិតអ្វីក៏បានចំពោះអ្នកណាម្នាក់ក៏បាន ប៉ុន្តែទុកតែក្នុងខួរក្បាលអ្នកបានហើយ កុំនិយាយវាអី ព្រោះនឹងនាំមកតែភាពអវិជ្ជមានមកលើរូបអ្នកតែប៉ុណ្ណោះ។

៤.ប្រាប់គេពីអតីតកាលមិនល្អរបស់ខ្លួន៖ គួរកុំប្រាប់គេឯងនៅកន្លែងធ្វើការដឹងពីអតីតកាលមិនល្អរបស់អ្នកឱ្យសោះ។ វាមិនចំណេញអ្វីទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងនាំឱ្យគេឯងគិតអវិជ្ជមានមកលើរូបអ្នក ដូច្នេះរឿងអតីតកាលមិនល្អរបស់អ្នក ទុកក្នុងចិត្តអ្នកបានហើយ។10 Words that Describe Positive Company Culture - Aloha International  Employment

៥.ប្រាប់គេឯងថាអ្នកកំពុងរកការងារថ្មី៖ នៅកន្លែងធ្វើការ បើកាលណាគេដឹងថា អ្នកកំពុងរៀបចំគម្រោងចាកចេញ គឺគ្មានហេតុផលអ្វីដែលគេឯងគ្រប់គ្នាគួរចំណាយពេលជាមួយអ្នកនោះទេ។ ជួនកាល អ្នកបរាជ័យក្នុងការទទួលបានការងារថ្មី ដូច្នេះគួរតែកុំប្រាប់គេឯងឱ្យដឹងអី ត្រូវរង់ចាំរហូតដល់ពេលអ្នកបានការងារនោះសិន បើគេដឹងថាអ្នកស្វែងរកការងារថ្មី ប៉ុន្តែបរាជ័យគេលែងចាត់ទុកអ្នកជាមនុស្សសំខាន់ទៀតហើយ៕