រូបមន្តម៉ាសទឹកឃ្មុំខាងក្រោមនេះ ជួយឱ្យស្បែកលោកអ្នកមើលទៅក្មេងជាងវ័យ ក៏ដូចជាជួយចិញ្ចឹម ការពារ និងស្តារស្បែកឱ្យស្អាតភ្លឺថ្លារលោងចែងចាំង សាច់តឹងណែន គ្មានមុន គ្មានស្នាម គ្មានអាចម៍រុយ គ្មានកន្ទួលរមាស់នៅលើស្បែក រួមទាំងជួយបន្ថែមសំណើមដល់ស្បែកទៀតផង។ ដូច្នេះដើម្បីទទួលបានរូបសម្រស់ល្អឥតខ្ចោះ ទាំងមុខ និងដងខ្លួន អ្នកគួររៀបចំរូបមន្តម៉ាសទឹកឃ្មុំ ៤ ប្រភេទនេះ៖

១.ទឹកឃ្មុំ និងចេក៖ របៀបធ្វើ យកចានតូចមួយ រួចបន្ថែមចេកទុំ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ហើយលាយឱ្យសព្វ រួចបន្ថែមប្រេងវីតាមីន E ឬគ្រាប់វីតាមីន E ពីរបីដំណក់ចូល រួចកូរវាឱ្យសព្វពេញមុខ និងក។ បន្ទាប់មកទុកចោល ២០ នាទី រួចលាងចេញជាមួយនឹងទឹកធម្មតាជាការស្រេច។How to Make a Banana Face Mask

២.ដំឡូង និងទឹកឃ្មុំ៖ យកដំឡូងបារាំងទំហំមធ្យម ១ដុំ ហើយដាំឱ្យពុះរហូតដល់រលោង បន្ទាប់ពីពុះរួចយកសំបកដំឡូងចេញ។ រួចយកចានតូចមួយ កិនសាច់ដំឡូងឱ្យម៉ត់ បន្ថែមទឹកឃ្មុំ ១ ស្លាបព្រាទៅក្នុងល្បាយដំឡូងនេះ ហើយលាបល្បាយនេះឱ្យស្មើគ្នាលើមុខ និងករបស់អ្នកទុកវាចោលមួយយប់ ឬអ្នកអាចទុកវាចោលរយៈពេល ៤៥ នាទី បន្ទាប់មកលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ ជាការស្រេច។Top 15 DIY Potato Face Masks for Flawless Skin | PINKVILLA

៣.ម្សៅអង្ករ និងទឹកឃ្មុំ៖ របៀបធ្វើ យកចានតូចមួយ រួចបន្ថែមម្សៅអង្ករ ១ស្លាបព្រា ម្សៅរមៀតបន្តិច ទឹកដោះគោស្រស់ ១ស្លាបព្រា និងទឹកឃ្មុំ ១ស្លាបព្រា។ បន្ទាប់មកលាយវាឱ្យសព្វល្អ រួចលាបលើមុខរបស់អ្នក ទុករយៈពេល ១៥ នាទី ហើយលាងសម្អាតចេញជាការស្រេច។Premium Photo | Rice flour face mask rice flour honey olive oil and milk in  the background closeup

៤.ទឹកឃ្មុំ និងប៊ឺ៖ កិនផ្លែបឺរទុំកន្លះផ្លែ ហើយលាយជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយ និងប្រេងក្រូចឆ្មាពីរបីដំណក់ រួចលាបមុខឱ្យសព្វ ទុកចោល ២០ នាទីលាងទឹកចេញជាការស្រេច។ ប៉ុន្តែកុំភ្លេចលាបឡេការពារកំដៅថ្ងៃនៅព្រឹកបន្ទាប់ប្រើប្រាស់រូបមន្តនេះហើយ ព្រោះប្រេងសំខាន់ៗក្រូចឆ្មាធ្វើឱ្យស្បែកងាយនឹងកាំរស្មីព្រះអាទិត្យ ហើយងាយនឹងប៉ះពាល់ដល់ស្បែករបស់អ្នក៕For Glowing Skin 7 Best Avocado Face Masks That Both Man And Woman Can Use  – akon13