សហរដ្ឋអាមេរិក៖ ប្រិយមិត្តទាំងអស់គ្នាដែលជាអ្នកតាមដានផ្នែកអវកាសប្រាកដជាដឹងហើយថា កាលពីកន្លងទៅ NASA បានបញ្ជូនអ្នកវិទ្យាសាស្ត្រចំនួន ៤រូបទៅរស់នៅភពអង្គារសិប្បនិមិត្ត (Mars Dune Alpha) ដែលរៀបចំឡើងនៅលើភពផែនដីនោះទេ។ ទោះបីជាទីភ្នាក់ងារនេះមិនទាន់បញ្ជូនមនុស្សទៅកាន់ភពក្រៅពិតប្រាកដក៏ដោយ ក៏ NASA គ្រោងនឹងបញ្ជូននាវិកទៅរស់នៅភពអង្គារនាពេលអនាគត ដោយបច្ចុប្បន្នកំពុងរៀបចំសម្រាប់បេសកកម្មស្វែងរកអ្នកស្ម័គ្រចិត្តបន្ថែម ខណៈដែលវិទ្យាសាស្ត្រចំនួន ៤រូបនោះជិតដល់ថ្ងៃត្រឡប់មកវិញហើយ។Want to live like a Martian? NASA is seeking volunteers

ដូច្នេះប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរបរិយាកាសផែនដី ទៅរស់នៅភពអង្គារវិញ NASA នឹងមានការផ្តល់ជូនសម្រាប់អ្នក។ នេះបើយោងតាម Digital Trends ដែលបានចុះផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា បេសកកម្មរស់នៅភពអង្គារសិប្បនិមិត្ត នៅក្នុងមូលដ្ឋាន Mars Dune Alpha មានគោលបំណងចង់ឱ្យមនុស្សចេះសម្របខ្លួន និងអភិវឌ្ឍការច្នៃប្រឌិត ក៏ដូចជាដោះស្រាយបញ្ហាដែលអាចកើតឡើងភ្លាមៗ នៅក្នុងបរិស្ថានស្មុគស្មាញ ដែលត្រូវបានរៀបចំឱ្យមានលក្ខណៈស្រដៀងនឹងភពអង្គារ។NASA Seeks Volunteers For Yearlong Simulated Mars Mission

Mars Dune Alpha គឺជាមូលដ្ឋានដែលមានទំហំ ១៥៨ ម៉ែត្រក្រលាកសាងឡើងដោយបច្ចេកវិទ្យាព្រីន 3D គឺជាការពិសោធន៍ផ្នែកសុខភាពរាងកាយ ស្មារតី និងការដោះស្រាយបញ្ហានានាពីសំណាក់ក្រុមអ្នកស្ម័គ្រចិត្ត ដោយមិនមានជំនួយពីមនុស្សនៅលើផែនដីនោះទេ។ ទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រ ៤រូបនឹងត្រូវបញ្ចប់បេសកកម្មនៅប៉ុន្មានខែខាងមុខនេះ ដោយសារពួកគាត់បានសិក្សា និងរស់នៅភពអង្គារសិប្បនិមិត្តអស់រយៈពេល ១ឆ្នាំហើយ។ ហេតុនេះបច្ចុប្បន្ន NASA កំពុងជ្រើសរើសអ្នកស្ម័គ្រចិត្តមួយក្រុមទៀត ដើម្បីជំនួសអ្នកវិទ្យាសាស្ត្រពីមុន ក៏ដូចជាចូលរួមជាមួយក្រុមនាពេលអនាគតផងដែរ។Nasa seeks volunteer applications for paid, year-long simulated Mars mission

ដូច្នេះ NASA កំពុងសាកល្បងអ្នកវិទ្យាសាស្ត្រដែលមានសញ្ញាប័ត្រអនុបណ្ឌិតផ្នែក STEM ដូចជាជីវវិទ្យា គណិតវិទ្យា ឬវិស្វកម្ម ឬអ្នកបើកយន្តហោះដែលមានបទពិសោធន៍យ៉ាងហោចណាស់ ១,០០០ ម៉ោង ដើម្បីអាចជួយមនុស្សធម្មតាដែលមានឆន្ទៈចង់ចង់ចូលរួមបេសកកម្មនេះឱ្យទទួលបានជោគជ័យទាំងអ្នកវិទ្យាសាស្រ្ត និងអ្នកស្ម័គ្រ្គចិត្ត ក្នុងគោលបំណងជ្រើសរើសមនុស្សទាំងនេះទៅរស់នៅភពក្រៅជាមួយសមាជិកនាវិកនាពេលអនាគត។Nasa unveils 'Mars' habitat for year-long experiments on Earth | The  Straits Times

គួរបញ្ជាក់ដែរថា អង្គការ NASA បានកំពុងស្វែងរកពលរដ្ឋអាមេរិកដែលមានសុខភាពល្អមាំមួន មានកម្លាំងចិត្តរឹងមាំ មិនចេះជក់បារី មិនផឹកស្រា ដែលមានអាយុពី ៣០-៥៥ ឆ្នាំ និងស្ទាត់ជំនាញភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងនាវិក និងបេសកកម្ម។ អ្នកគ្រប់គ្រង NASA បាននិយាយថា “អ្នកដាក់ពាក្យសុំគួរតែមានបំណងប្រាថ្នាដ៏មុតមាំសម្រាប់ការផ្សងព្រេង និងចាប់អារម្មណ៍ក្នុងការរួមចំណែកដល់ការងាររបស់ NASA ដើម្បីរៀបចំសម្រាប់ដំណើរមនុស្សដំបូងទៅកាន់ភពព្រះអង្គារនាពេលអនាគត”៕