ប្រទេសប៉េរូ ៖ បច្ចុប្បន្ន គេឃើញថា សមត្ថកិច្ចនៅប្រទេសប៉េរូ (Peru ជាប្រទេសស្ថិតនៅអាមេរិកខាងត្បូង) បានប្រើប្រាស់វិធីកាន់តែប្លែក ដើម្បី..ប..ង្ក្រា..ប..ជ..នស..ង្ស័យ..ជួ..ញ..ដូរ..ថ្នាំ..ញៀ..ន..ក្នុងថ្ងៃបុណ្យក្តីស្រឡាញ់ ១៤ កុម្ភៈ ។

សារព័ត៌មានបរទេសរាយការណ៍ថា សមត្ថកិច្ចប៉េរូបានស្លៀកពាក់ឈុតខ្លាឃ្មុំ ហើយដើរទៅកាន់អាផាតមិនរបស់ស្ត្រីម្នាក់ដែលសមត្ថកិច្ចសង្ស័យថា នាងជាអ្នកជួញដូរថ្នាំញៀននៅទីក្រុងលិម៉ា ។Watch: Peru policeman dressed as bear pounces on Valentine's Day | RNZ News

សមត្ថកិច្ចរូបនេះបានកាន់ប៉ោងប៉ោងរាងបេះដូង និងប្រអប់សូកូឡា ដើម្បីបង្ហាញពីក្តីស្រឡាញ់ដល់នារីខាងលើ ។ បន្ទាប់មក សមត្ថកិច្ចក៏លុតជង្គង់ចុះក្រោម និងបក់ដៃឱ្យស្ត្រីជួញដូរថ្នាំញៀនដែលពាក់អាវយឺតពណ៌ខ្មៅចុះពីលើអាផាតមិន និងដើរមកជិតគាត់ ។ ស្ត្រីពាក់អាវខ្មៅក៏ដើរមករកគាត់ ព្រោះនាងគិតថា មានមនុស្សប្លែកមុខមក Surprise ក្នុងថ្ងៃបុណ្យក្តីស្រឡាញ់ ។

នៅពេលនាងដើរមកដល់មុខសមត្ថកិច្ច សមត្ថកិច្ចក៏បានដោះក្បាលរូបខ្លាឃ្មុំចេញ និងប្រញាប់ចាប់ខ្លួននាងដាក់ខ្នោះភ្លាមៗ ។ បើតាមរូបភាពក្នុងវីដេអូនាពេលក្រោយទៀតបង្ហាញឱ្យឃើញថា ស្ត្រីជនសង្ស័យរូបនេះបានជាប់ខ្នោះដៃ និងត្រូវបានសមត្ថកិច្ចឈ្លៀតឈុតខ្លាឃ្មុំនាំនាងដើរនៅតាមផ្លូវ ។Watch: Cop dressed as teddy bear pounces on Valentine's Day

ចំណែកសមត្ថកិច្ចប្រឆាំងគ្រឿងញៀនមួយក្រុមទៀតបានចូលត្រួតពិនិត្យក្នុងអាផាតមិនដែលនាងស្នាក់នៅ ដើម្បីស្វែងរកថ្នាំញៀន ។ សមត្ថកិច្ចបានរកឃើញថ្នាំញៀនមួយចំនួនដែលនាងលាក់ទុកនៅក្រោមកន្លែងគេង រីឯថ្នាំញៀនខ្លះទៀត នាងបានលាក់នៅលើគម្របលូបង្ហូរទឹកនៅក្រៅផ្ទះ ។

រីឯស្ត្រីជនសង្ស័យម្នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅកន្លែងកើតហេតុ និងបញ្ជូនទៅសួរចម្លើយ ។ ស្ត្រីជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅថតរូបនៅក្បែរតុមួយ ដែលមានប្រអប់សូកូឡារបស់សមត្ថកិច្ចទុកបញ្ឆោតនាង ។Cop Dressed As Teddy Bear Pounces On Valentine's Day

បើតាមទិន្នន័យរបស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់គ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បង្ហាញថា ប៉េរូ គឺជាប្រទេសផលិតកូកាអ៊ីនដ៏ធំបំផុតនៅលើពិភពលោក ដែលទទួលបានចំណូលរាប់លានដុល្លារក្នុង១ឆ្នាំៗ ។ ហេតុនេះ ភ្នាក់ងារអនុវត្តច្បាប់នៅប្រទេសប៉េរូ បានបង្កើនកម្លាំងបង្ក្រាបការជួញដូរថ្នាំញៀនជាបន្តបន្ទាប់ ។

សមត្ថកិច្ចនៅប្រទេសប៉េរូ គឺជាភ្នាក់ងារឈានមុខគេដែលមានស្នាដៃចាប់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀន តាមរយៈការប្រើវិធីសាស្ត្រប្លែកៗដើម្បីចាប់ខ្លួនជនសង្ស័យ ។ ក្រៅពីនេះ ក៏មានការសហការពីប្រទេសផ្សេងៗផងដែរ ដើម្បីបង្ក្រាបការជួញដូរថ្នាំញៀនទ្រង់ទ្រាយធំ ។Video shows cop in Valentine's Day bear costume take down suspected lady  drug dealer | Fox News

កាលពីខែមីនា ឆ្នាំ២០២៣ អាជ្ញាធរប៉េរូបានរឹបអូសកូកាអ៊ីនជាង២តោន ដែលជនសង្ស័យបានលាក់ទុកនៅក្រោមឥដ្ឋការ៉ូ ដើម្បីបញ្ជូនទៅប្រទេសតួកគីតាមនាវាខុសច្បាប់ ។ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀននៅកំពង់ផែអែលកាឡៅ ដែលជាកំពង់ផែធំបំផុតរបស់ប្រទេសប៉េរូ ស្ថិតនៅក្រៅទីក្រុងលិម៉ា ។

គេមើលឃើញថា ការបង្ក្រាបបទល្មើសថ្នាំញៀនកាលពីឆ្នាំ២០២៣ គឺជាការបង្ក្រាបដ៏សំខាន់មួយរបស់សមត្ថកិច្ចប្រឆាំងថ្នាំញៀន ខណៈជនល្មើសប្រុងដឹកជញ្ជូនថ្នាំញៀនទៅប្រទេសតួកគីជាលើកដំបូង ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់បានទាន់ពេលវេលា ៕