ប្រទេសចិន ៖ សារព័ត៌មានបរទេសបានចុះផ្សាយពីរឿងរ៉ាវដែលកំពុងល្បីល្បាញក្នុងបណ្តាញសង្គមនៅប្រទេសចិន ពេលអតិថិជនម្នាក់បង្ហោះពីបទពិសោធន៍ការទិញទំនិញតាមអនឡាញរបស់ខ្លួន ។ អតិថិជនម្នាក់នេះបានកុម្ម៉ង់ទិញទុរេនតាមអនឡាញ ប៉ុន្តែនាងខកបំណងយ៉ាងខ្លាំងនៅពេលបើកប្រអប់ទុរេនមើលដឹងថា ហាងលក់ទុរេនបោកប្រាស់នាង ។ រីឯអ្នកលេងបណ្តាញសង្គមឃើញវិញអស់សំណើចយ៉ាងខ្លាំងចំពោះការព្យាយាមរបស់អ្នកលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgobvSB040ai7984KRg5sgehD4TT2GnA9Zd_AGvsNsF0XLc7-IcYvRpTLAWuA1gmV5HyYtJgaU1W3b-HpjwrpufH38Gy-wj7t2quhIflnetvNawBYb3vgg5LB-oz44bEqNnSUKqtObR8nT7YRW2S5mrxOFcSNqVLGe7l-4CIn9agCugw0KGbQhlpyAANnA/s696/photo_2024-02-16_08-56-06.jpg

នារីទិញទុរេនបានបង្ហោះនៅក្នុង Weibo ជាបណ្តាញសង្គមពេញនិយមបំផុតនៅប្រទេសចិនថា នៅពេលនាងទទួលបានប្រអប់ទុរេនដែលគេដឹកយកមកឱ្យដល់ផ្ទះ នាងក៏ប្រញាប់បើកប្រអប់មើលភ្លាមៗ ។ នាងរំភើបយ៉ាងខ្លាំង ពីព្រោះគិតថា នឹងបានបរិភោគទុរេនដែលជាផ្លែឈើនាងចូលចិត្តបំផុត ។

ប៉ុន្តែនៅពេលបើកប្រអប់ទុរេនរួច អ្វីដែលនាងឃើញធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះផ្លែឈើនោះមានរាងមូលធំ និងមានបន្លាស្រដៀងទុរេនដែរ ។ ប៉ុន្តែពេលពិនិត្យមើលកាន់តែជិតទើបដឹងថា ផ្លែឈើនៅក្នុងប្រអប់នេះមិនមែនជាទុរេនទេ ការពិត វាជាក្រូចថ្លុង ដែលអ្នកលក់បោកប្រាស់ម្នាក់នេះយកគ្រាប់ផ្កាឈូករ័ត្នមកដោតនៅខាងក្រៅឱ្យដូចបន្លាទុរេន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLeBjmYXEAJwjjyxhW9KLTL4PmbSrdyb7n9YBr-X1_8NQpvkUkB1F_WrEnZJvH7cUloijAJIBykLjdRorpMr4PBMSYhMKLbDyAavWYq_BxSW7KYe08VSf6mJnO2VJjD0Qk9gHYcD1AGN2bwW8DsA268XiD6F4Dt_ZBA2jOnwnRXIG6qVAWzJ1D6NiU1mQ/s696/photo_2024-02-16_08-56-09.jpg

ទោះយ៉ាងណា បើទោះជានាងត្រូវបានអ្នកលក់អនឡាញបោកប្រាស់ក្តី ប៉ុន្តែនាងអស់សំណើចពីការព្យាយាមរបស់អ្នកលក់អនឡាញ ។ ក្រោយមក នាងក៏បានថតរូប និងផ្ញើឱ្យមិត្តភក្តិមើល ព្រមទាំងសរសេររឿងរ៉ាវរបស់នាងនៅតាមបណ្តាញសង្គម ដើម្បីឱ្យដឹងថា ទំនិញបញ្ជូនមកឱ្យអតិថិជនខុសពីការកុម្ម៉ង់ ។

រឿងរ៉ាវរបស់នាងត្រូវបានគេចែកចាយក្នុងបណ្តាញសង្គមយ៉ាងច្រើន និងធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់យ៉ាងខ្លាំង ក្នុងនោះអ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «តើហាងចង់លក់ទុរេនតែ១ផ្លែនេះ ហើយបិទហាងតែម្តងឬយ៉ាងណា?» ។ អ្នកលេងបណ្តាញសង្គមម្នាក់ទៀតថា ៖ «តើវាជាទុរេន ឬជាមេរោគកូវីដ-១៩ ពូជថ្មី?» ។

ក្រៅពីនេះ អ្នកខ្លះទៀតនិយាយថា ៖ «សូមសរសើរពីភាពល្អិតល្អន់របស់ម្ចាស់ហាងទុរេន ដោយសារចំណាយពេលមកអង្គុយដោតគ្រាប់ផ្កាឈូករ័ត្នលើផ្លែក្រូចថ្លុង» ។ អ្នកខ្លះទៀតថា ៖ «ទិញទុរេនបានក្រូចថ្លុង ព្រមទាំងគ្រាប់ផ្កាឈូករ័ត្នជាច្រើនគ្រាប់ តើចំណេញអត់?» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtsPIjks4RdEv5mYPUZnPki0vVYAedZ6TpQNqf6OimRsIhaFZSZDNA9bNY-KByZjHdFJVnofvn4nFw5PgbxWH1rf0UbYfdhwYXRiTbbJM3ota9FtQY9s7KhYJdaG6erCNnfkkSz3PE7EPU9IvsSi8Qaxh8GYYnmIpA1nK4j1UjTpQQ4uTFWVAPQiIMbr0/s696/photo_2024-02-16_08-56-12.jpg