បន្ទាប់ពីកញ្ញា ប៊ី សុធារី ក្លាយជាម្ចាស់មកុដ Miss Grand កំពង់ឆ្នាំង គេសង្កេតឃើញថានាងទទួលបានមតិមិនពេញនឹងការឆ្លើយសំណួររបស់នាងដែលផ្តល់ចម្លើយមានភាពរអាក់រអួលដូចជាគ្មានជំនឿចិត្តលើខ្លួនឯង។ ស្របពេលជាមួយគ្នា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាអ្នកបំពាក់មកុដដោយដៃផ្ទាល់ទៅកាន់ ប៊ី សុធារី បានចែករំលែកបទពិសោធរបស់ខ្លួនក្នុងកម្មវិធី Miss Grand ថា ការឆ្លើយសំណួរ គឺនៅក្រោយអ្វីដែលជាចំណុចនាំមុខគឺរូបរាងកាយ។.jpg)
វីដេអូមួយដែលកាត់ចេញពីការ Live របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងជាលំដាប់រងទី៥ Miss Grand International រូបនាងបាននិយាយថា ការប្រកួតនៅក្នុងថ្នាក់ខេត្តជាសមត្ថភាពមួយប៉ុណ្ណោះកុំតឹងរឹងពេកដោយប្រទេសយើងគ្មានបវរកញ្ញាច្រើនទេ ដូច្នេះមានប៉ុណ្ណាគាំទ្រប៉ុណ្ណឹងទៅកុំកាត់សេចក្តីខ្លាំងពេកគ្មានអ្នកណាល្អជាងអ្នកណា។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឧទារហ៍ខ្លួនឯង ថានាងក៏មិនល្អឥតខ្ចោះដូចបវរកញ្ញាអន្តរជាតិផ្សេងដែរប៉ុន្តែអាចជាប់បាន មនុស្សយើងសំខាន់លើការអភិវឌ្ឍខ្លួនបើយកអ្នកមានបទពិសោធច្រើនប្រៀបធៀបជាមួយអ្នកអត់បទពិសោធទើបឡើងមកគឺវាខុស បើយកអ្វីមួយមកកាត់សេចក្តីម្នាក់ៗទៅតាមអ្វីដែលឃើញគឺខុសតែម្តង។
ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងទៀតថា កម្មវិធីបវរកញ្ញាប្រៀបដូចជាកន្លែងរៀនសូត្រដូចជាការឆ្លើយសំណួរ កាលនាងប្រលងនៅខ្មែរក៏ការឆ្លើយរបស់នាងអត់ល្អដែរ ប្រលងបវរកញ្ញាពីរកម្មវិធីមានអ្នកកាត់សេចក្តីថាឆ្លើយមិនត្រូវដូចគ្នា ដោយអ្នកខ្លះមិនស្តាប់ការឆ្លើយរបស់យើងចង់បានសំឡេងបែបនេះជាបវរកញ្ញា សំឡេងទាល់តែខ្លាំងៗអ៊ីចេះ អ៊ីចុះ បានមានថាមពល។ ពេជ្រ វត្តីសារ៉ាវឌ្ឍីថា មុននឹងដល់វគ្គ Q &A រូបរាងកាយគឺមកមុន ហើយកម្មវិធីរបស់ Miss Grand ដែលមានលោក ណាវ៉ាត់ ជាម្ចាស់បាននិយាយថាកម្មវិធីនេះត្រូវឈរលើគោលការ រូបរាង ភាពស្រស់ស្អាត ចំណេះដឹង (Body Beauty and Brand ) មួយណាមកមុនគិតខ្លួនឯងទៅហើយសំណួរចម្លើយនៅលើឆាកមិនបានកំណត់ជីវិតមនុស្សទេ ។.png)
Miss Grand Cambodia 2022 រូបនេះបានសង្កត់ធ្ងន់ថា ការប្រលងបវរកញ្ញាមិនមែនស្វែងរកអ្នកសិក្សាពូកែជាងគេលើពិភពលោកនោះទេ វាជាវគ្គមួយឱ្យមនុស្សស្រីបញ្ចេញការគិតរបស់ខ្លួនថាយើងគិតយ៉ាងមិច ចង់អភិវឌ្ឍអ្វីនៅប្រទេសយើងមានគោលគំនិតបែបមិចតាមការគិតរបស់មនុស្សម្នាក់ៗរៀងៗខ្លួន។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានេះគ្រាន់តែជាការចែករំលែករបស់ខ្លួនទៅកាន់បវរកញ្ញាផ្សេងទៀតដោយសារតែនាងបានចូលគ្រួសារ Grand ហើយបើបវរកញ្ញាផ្សេងៗទៀតមានអ្វីថ្មីបង្ហាញក៏បង្ហាញចុះ ធ្វើឬមិនធ្វើទៅតាមការគិតមិនមែនបង្ខំឱ្យធ្វើតាមដូចអ្វីដែលនាងបាននិយាយនោះទេ។
គួរបញ្ជាក់ដែរថា ទន្ទឹមនឹងការចែករំលែកបទពិសោធរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្របពេល ប៊ី សុធារី ជាម្ចាស់មកុដ Miss Grand កំពង់ឆ្នាំងត្រូវអ្នកតាមដានបង្ហាញការមិនពេញការឆ្លើយសំណួររបស់នាងដែលមានសភាពរអាក់រអួល មិនសូវលះ សំឡេងខ្សោយគ្មានថាមពលដូចមិនមានទំនុកចិត្តលើខ្លួនឯង៕










