បរទេស៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីចង់ឃើញប្រធានាធិបតីអាមេរិក Joe Biden ឈ្នះអាណត្តិទីពីរ ដោយពណ៌នាថាគាត់មានបទពិសោធន៍ និងសមត្ថភាពខ្ពស់ជាង ដូណាល់ ត្រាំ។
នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកកាសែតរុស្ស៊ីម្នាក់បានសួរប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាតើគាត់ចង់ឃើញនរណាឈ្នះការបោះឆ្នោតក្នុងអាណត្តិទីពីរនៅឆ្នាំនេះ រវាងប្រធានាធិបតីអាមេរិក Joe Biden និងបេក្ខជននាំមុខគេមកពីគណបក្សសាធារណរដ្ឋលោក Donald Trump?Putin urges US to push Ukraine to talks, hints at swap for reporter

ភ្លាមនោះលោកប្រធានាធិបតីរ៉ុស្ស៊ី ពូទីន ក៏បានឆ្លើយតបទៅវិញថា “លោកចង់ឃើញ Biden ឈ្នះការបោះឆ្នោតក្នុងអាណត្តិទីពីរនេះ “ដោយសារតែគាត់មានបទពិសោធន៍ច្រើន អាចទស្សន៍ទាយបាន និងជាអ្នកនយោបាយបែបប្រពៃណី”។ ប៉ុន្តែទោះជាយ៉ាងណា យើងនឹងធ្វើការជាមួយប្រធានាធិបតីណាដែលប្រជាជនអាមេរិកមានទំនុកចិត្ត»។ នេះជាលើកទីមួយហើយដែលលោកពូទីនបានបញ្ចេញមតិជាសាធារណៈលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំនេះ។Biden presses Putin on Navalny in first call with Russian leader

លោកពូទីនបានបន្តទៀតថា “វាជាការពិតដែលមនុស្សភាគច្រើននិយាយថាលោក Biden គ្មានសមត្ថភាព ប៉ុន្តែនៅពេលដែលខ្ញុំបានជួបគាត់កាលពីបីឆ្នាំមុន ខ្ញុំមិនបានឃើញអ្វីដែលពួកគេនិយាយនោះទេ”។ គួររំលឹកដែរថា កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមមួយបង្ហាញថា ប្រធានាធីបតីអាមេរិក Joe Biden មានការចងចាំមិនល្អ ក៏ដូចជាមានសុខភាពចុះខ្សោយ និងអាយុច្រើនទៀតផង។ ទោះជាយ៉ាងណា បន្ទាប់ពីសម្ភាសលោកប្រធានាធិបតីរុស្ស៊ីរួចរាល់ ប្រមុខវិមានក្រឹមឡាំងក៏បានច្រានចោលការសង្ស័យអំពីអាយុ និងសុខភាពរបស់លោក បៃដិន ដែលនឹងឈានចូលអាយុ ៨២ ឆ្នាំ។Steps in the right direction at the Biden-Putin Geneva Summit - Medact

យោងតាមប្រធានាធិបតីរុស្ស៊ី លោក Trump «ត្រូវបានគេចាត់ទុកថាជាអ្នកនយោបាយមិនប្រពៃណី និងមានទស្សនៈផ្ទាល់ខ្លួនអំពីរបៀបដែលអាមេរិកគួរអភិវឌ្ឍទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន»។ ទោះជាយ៉ាងណា នៅក្នុងបទសម្ភាសន៍នេះ លោកពូ ទីន ក៏បានប្រឆាំងយ៉ាងខ្លាំងចំពោះគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកបៃឌិនផងដែរ ដោយប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ថា “អ្វីដែលយើងត្រូវពិចារណាគឺទស្សនៈនយោបាយ ហើយទស្សនៈរបស់រដ្ឋបាលបច្ចុប្បន្ននៅអាមេរិកគឺមានគ្រោះថ្នាក់ខ្លាំង”៕