ថ្មីៗនេះមហាជនមួយចំនួនជ្រាបមកហើយថាយុវជនម្នាក់ដែលល្បីនៅលើបណ្តាញសង្គមទិកតុកត្រូវបានម្ចាស់ផលិតផលអាណិតអាសូរព្រមទាំងជីកសួរពីប្រវត្តិរបស់គេនិងមូលហេតុដែលទុកសក់ម្ខាងបាំងភ្នែក។ ទោះយ៉ាងណា ការយកយុវជនដែលល្បីតាមទិកតិកហើយប្រើពាក្យសម្តីមិនសមរម្យយកមកលើកតម្កើងនេះត្រូវបានអ្នកដឹកនាំរឿងលោក កៅ សីហា ចេញមកប្រតិកម្មដោយមើលឃើញពីផលប៉ះពាល់ជះផលអវិជ្ជមានដល់សង្គមជាតិតាមរយៈសកម្មភាពតោងមនុស្សប្រើសម្តីអសីលធម៌យកviewsដើម្បីផលិតផល។លោក កៅ សីហា បង្ហាញពីការងារដឹកនាំសម្ដែង | Cambodia Writer

លោក កៅ សីហា បានបង្ហោះសំណេរនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៣ កុម្ភៈ ដែលមានអត្ថន័យថា«អាម៉េចបាននាំគ្នាទៅលើកតម្កើងក្មេងដែលបង្ហាញពីចរឹតពាលបាតផ្សារយូកូមក្រអើតក្រទម ឬកពារច្រងេងច្រងាង ប្រើសម្ដីអសីលធម៌ ឱ្យអណ្ដែតឡើងពាសពេញ news feed ទៅវិញ? ហើយម្នាក់ៗបែរជាខំនាំគ្នាតោងច្បាមយក views ពី ចំណុចដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរក្នុងសង្គម ក៏ដូចជាបណ្ដាញសង្គមបែបនេះទៅវិញ? ខ្វះ contents ខ្វះបុគ្គលដែលត្រូវប្រើណាស់មែនទេ? រវាងការសម្ដែងពីសីលធម៌ចរិតឬកពារ និងប្រវត្តិជីវិត ឬពិការកាយសម្បាទារណាមួយ គួរបែងចែកឱ្យដាច់ កុំយកមកឡូកឡំ ឱ្យក្លាយជាបាយបិណ្ឌ ឬបាយបាត្រ វាជាកត្តាជះឥទ្ឋិពលអាក្រក់ដល់ក្មេងៗជាខ្លាំង»។លើកដំបូង កៅ សីហា អ្នកនិពន្ធ និង ដឹកនាំល្បីនៅហង្សមាស ស្រក់ទឹកភ្នែកព្រោះអ្នកគាំទ្រ – Popular Magazine

អ្នកនិពន្ធរូបនេះបន្តទៀតថា «សូមមេត្តាគិតពីសីលធម៌សង្គមផង បើទោះជាលោកអ្នកត្រូវការ views ដើម្បីផលិតផលរបស់ខ្លួន ក៏ដូចជាដើម្បីផលចំណេញណាមួយក៏ដោយ។ កុំយករបាំងនៃការអាណិតមកកេងជាផលប្រយោជន៍ ហើយប៉ះពាល់ និងជះឥទ្ធិពលអវិជ្ជមានដល់សង្គមអី។ អរគុណ! »។លោក កៅ សីហា ប្រកាសកែច្នៃកូនស្រីច្បង សឿ សុធារ៉ា ឱ្យក្លាយជាដុំពេជ្រមានពន្លឺចែងចាំងលើវិថីសិល្បៈ – Popular Magazineការបង្ហោះសំណេរខាងលើនេះអ្នកលេងបណ្តាញសង្គមក៏បានទៅបញ្ចេញមតិគាំទ្រនូវការលើកឡើងនេះឱ្យតែអ្នកណាកំពុងល្បីដឹងតែយកមកផ្សាយផលិតផលដើម្បី Views មិនសូវខ្វល់ថាការល្បីនោះជាប្រភេទណានោះទេ។ ក្រៅពីមហាជនអ្នកក្នុងចង្កោមសិល្បៈមួយចំនួនក៏ពេញចិត្តនូវការលើកឡើងរបស់លោក កៅ សីហា ដូចគ្នា។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះម្ចាស់ផលិតផលមួយចំនួនបានជ្រើសយកបុគ្គលដែលល្បីនៅលើបណ្តាញសង្គមមកផ្សាយផលិតផលដើម្បីជាភាពទាក់ទាញឱ្យគេឆាប់ស្គាល់ផលិតផល ឆាប់ល្បីដោយមិនខ្វល់ពីភាពល្បីល្បាញនោះកើតឡើងក្នុងផ្លូវល្អឬមិនល្អឡើយ៕