តុលាការ ចេញដីកាឱ្យចាប់ខ្លួន លោកស្រី ម៉ន ដានី ម្ចាស់បុរី ម៉ន ដានី ពាក់ព័ន្ធនឹងការចេញសែកស្អុយ (គ្មានប្រាក់ជាង ៦០ម៉ឺនដុល្លារ) ខណៈដីការនេះ ចេញតាំងទី១០ ខែមករា ឆ្នាំ២០២៤ មកម្លេះ ដោយទើបតែបញ្ចេញជាសាធារណៈកាលពីពេលថ្មីៗនេះ។
នេះមិនមែនជាលើកទីមួយនោះទេ ដែលតុលារការចេញដីការកោះហៅលោកស្រី ម៉ន ដានី ពោលគឺចំនួន៣លើករួចមកហើយ ដោយលោកស្រី មិនចូលខ្លួនមកតុលាការ តាមការកោះហៅ ហេតុដូច្នេះតុលាការក៏បានចេញដីការ ឃាត់ខ្លួនលោកស្រីតែម្តង។
ជុំវិញព័ត៌មានលម្អិតលើករណីនេះ ខាងសារព័ត៌មានយើងខ្ញុំនឹងជំរាបជូនបន្តទៀត ប្រសិនបើមានអ្វីថ្មី៕












