កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅឧទ្យានជាតិគីរីរម្យ ហើយបានក្លាយទៅជាហឹង្សាដាក់គ្នា ដោយមិនបណ្តាលឱ្យមានមនុស្សស្លាប់នោះទេ ខណៈបណ្តាញសារព័ត៌មានមួយចំនួនបានចេញផ្សាយថាមានមនុស្សស្លាប់។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកភ្នំស្រួច នៃខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា៖ មានករណីក្មេងទំនើងបង្ករអំពើហឹង្សានៅឧទ្យានជាតិគីរីរម្យបណ្តាលឱ្យស្លាប់មនុស្ស។ ក្នុងកណីនេះ រដ្ឋបាលស្រុក បានបញ្ជាប់ថា កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៤:២០នាទី នៅលើឧទ្យានជាតិគីរីរម្យ ចំណុចជិតរង្វង់មូលនាគព័ន្ធ មានករណីម៉ូតូ១គ្រឿងម៉ាក Scopy-i ពណ៌ក្រហមគ្មានស្លាកលេខ សេរីឆ្នាំ២០២២ ជិះគ្នា២នាក់ បើកបរដោយឈ្មោះ វី សុគុន្ធ បានជិះទៅបុកម៉ូតូ ១គ្រឿងទៀត ម៉ាកសង់ C125 សេរីឆ្នាំ២០២៤ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ:1KK-4037 ជិះគ្នា ២នាក់ បើកបរដោយឈ្មោះ សេង រ៉ាច័ន្ទ។ ករណីនេះបណ្តាលឱ្យដួលម៉ូតូទាំង ២គ្រឿង រួចបក្ខពួករបស់ឈ្មោះ សេង រ៉ាវ័ន្ត មានឈ្មោះ សេង ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាយស់ បានមកដល់ក៏ទាញដំបងមែកស្រល់ដេញវាយទៅលើបក្សពួករបស់ឈ្មោះ វី សុគន្ធ ដែលបានមកដល់កន្លែងកើតហេតុដែរនោះ។ ចំណែកឈ្មោះ សេង រ៉ាច័ន្ទ ពេលងើបពីដួលវិញក៏ទាញដំបងឫស្សី បម្រុងវាយភាគីម្ខាងទៀតដែរ ប៉ុន្តែមានគេចាប់ឃាត់”។
ក្រោយកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុក បានឡើងស្ទាក់ឃាត់បានមុខសញ្ញាខាងភាគីរបស់ឈ្មោះ សេង រ៉ាច័ន្ទ ចំនួន៣នាក់ រួមមាន ឈ្មោះ សេង រ៉ាច័ន្ទ ភេទប្រុស, ឈ្មោះ គង់ ណាវី ភេទប្រុស, ឈ្មោះ សេង ពន្លឺភេទប្រុស។ ចំណែកឈ្មោះ សេង ដារ៉ា កំពុងរត់គេចខ្លួន។ រីឯឈ្មោះ រឺ សុគុន្ធ របួសធ្ងន់ដោយសារគ្រោះថ្នាក់ ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕











