ក្រោយពី Rich Kh បង្ហាញអារម្មណ៍អន់ចិត្តខ្លាំងមិនបានចូលរួមកម្មវិធីជាតិម្តងត្រូវគេដៀលថា «មិនស្រលាញ់ជាតិគិតតែពីលុយ» ដុកទ័រ សែម រតនា បានចេញមុខនិយាយថាកុំទាញលោកចូលដ្រាម៉ាឱ្យឈ្លោះគ្នាព្រោះលោកមិនមែនជាបុគ្គលបង្ករឿងក្នុងបណ្តាញសង្គមឡើយ។ ស្របពេលជាមួយគ្នានេះ ដុកទ័រ សែម រតនា បញ្ជាក់ពីមូលហេតុដែលលោកបាននិយាយជាហេតុធ្វើឱ្យ Rich Kh បង្ហាញការមិនសប្បាយចិត្តឡើង ខណៈអ្នកទាំងពីរមានគម្រោងនឹងជួបមុខគ្នាដោយផ្ទាល់។May be an image of 1 person and text

វាបានក្លាយជារឿងរ៉ាវនៃការជជែកវែកញែកពេញបណ្តាញសង្គមទៅលើវីដេអូមួយរបស់លោក ដុកទ័រ សែម រតនា បានផ្តល់បទសម្ភាសដោយបានលើកឡើងថា ប្អូនៗអ្នកបង្កើតមាតិកាមួយចំនួនចំណាយលុយជិះយន្តហោះស្នាក់នៅប្រទេសគេប្រូម៉ូតឱ្យប្រទេសគេទៀត ប៉ុន្តែនៅពេលដែលក្រសួងឬវិស័យទាក់ទងនឹងទេសចរណ៍ទាក់ទងស្នើទៅអ្នកបង្កើតមាតិកាបែរជាសួររកលុយ។ ជាមួយគ្នានេះ លោកក៏បានស្នើឱ្យអ្នកផលិតមាតិកាវីដេអូរួមគ្នាផ្សាយតំបន់ទេសចរណ៍ក្នុងស្រុកជាជាងការចំណាយប្រាក់ចេញទៅផ្សព្វផ្សាយពីតំបន់ទេចរណ៍បរទេស។

ទោះយ៉ាងណាការលើកឡើងរបស់លោកដុកទ័រ សែម រតនា បានធ្វើឱ្យអ្នកបង្កើតមាតិកា Rick Kh បានបង្ហាញអារម្មណ៍អន់ចិត្តយ៉ាងខ្លាំង និងបានពោលថាមិនបានចូលរួមកម្មវិធីជាតិម្តងត្រូវគេដៀលថា «មិនស្រលាញ់ជាតិគិតតែពីលុយ»កាលពីរសៀលថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៤។ រឿងដ៏ក្តៅគគុកនេះបានធ្វើឱ្យលោកដុកទ័រ សែម រតនា ចេញមកបកស្រាយដោយបានរៀបរាប់ដំណើរដើមទងគ្រប់យ៉ាង។No photo description available.

លោក សែម រតនា បានរៀបរាប់យ៉ាងដូច្នេះថា «សូមកុំទាញខ្ញុំចូលដ្រាម៉ាឱ្យឈ្លោះគ្នាអី ដុកទ័រ សែម រតនា មិនមែនជាបុគ្គលបង្ករឿងក្នុងបណ្តាញសង្គមដើម្បីឱ្យបងប្អូនខ្មែរខាតពេលតាមដានរកអ្នកឈ្នះអ្នកចាញ់អ្នកខុសអ្នកត្រូវនោះទេ។បញ្ជាក់: នេះគ្រាន់តែជាផុសបកស្រាយការយល់ច្រទ្បំ រឿងផ្សេងទៀតខ្ញុំបានខលនិយាយជាប្អូនរួចហើយ និងសុំជួបប្អូននិយាយជាមួយគ្នាដោយផ្ទាល់ម្តងទៀត។

អ្នកបង្កើតមាតិកា រូបនេះបានលើកពីចំណោទបញ្ហានាំឱ្យមានបញ្ហាកើតឡើងដោយបានរៀបរាប់ថា «ហេតុអ្វីខ្ញុំនិយាយនៅក្នុងវីដេអូបទសំភាសន៍នោះអ៊ីចឹង រឿងដើមនោះគឺវាចេះ ដែលពេលខ្ញុំទៅដល់កម្មវិធីនោះភ្លាម ម្ចាស់កម្មវិធី បានរត់មកឱបខ្ញុំ ហើយនិយាយថា “ បងអើយ!អរគុណណាស់បង ដែលបងលះបង់ពេលវេលាអញ្ជើញមក ខ្ញុំបានអញ្ជើញ Content Creators ច្រើននាក់ណាស់ តែអ្នកខ្លះគាត់រវល់ ខ្លះទៀតគាត់ទារថវិកាដើម្បីចូលរួម ទាំងដែលពួកគាត់ទៅប្រម៉ូតឱ្យស្រុកគេ Free ពួកយើងមានថវិកាតិចពេក ទើបមានអ្នកមកចូលរួមតែប៉ុននេះ “ ពេលនោះគាត់អត់បាន Mention ឈ្មោះថានរណា ឬក្រុមផលិតណាទ្បើយ(អាចខលសួរបញ្ជាក់ការពិតពីម្ចាស់កម្មវិធីបាន)»។May be an image of 1 person, suit and wingtip shoes

លោករៀបរាប់បន្ថែមទៀតថា «ខ្ញុំក៏បានគំនិតនោះយកមកបំផុសឱ្យមានការលះបង់ចូលរួមបង្កើតមាតិកាជំរុញទេសចរណ៍ក្នុងស្រុកពី Content Creators ក្នុងស្រុកទាំងអស់គ្នាតែម្តងទៅ យើងស្រុះដៃគ្នាធ្វើ យើងនឹងជោគជ័យលឿនហើយរឹងមាំ។ ទៅស្តាប់វីដេអូនោះមើល ខ្ញុំមានបានប្រើពាក្យសំដីណាអសុរស ឬជាន់ពន្លិចនរណាទេ ព្រោះខ្ញុំអត់បានសំដៅបុគ្គលណាម្នាក់ទ្បើយ ហើយខ្ញុំក៏អត់ដឹងថាជានរណាគេដែរ។ ម្យ៉ាងខ្ញុំនិយាយសំណូមពរដល់បុគ្គលមួយចំនួន ទាល់តែមានប្រាក់ឧបត្ថម្ភទើបព្រមផលិតវីដេអូជម្រុញទេសចរណ៍ក្នុងស្រុករបស់ខ្លួនឯងទេតើ តែប្អូនប្រុសគាត់ផលិតវីដេអូក្នុងស្រុករាប់មិនអស់ម៉េចបែរទៅជាអ៊ីចឹងវិញ»។

លោកដុកទ័រ សែម រតនា បានលើកពីដំណោះស្រាយទៅលើបញ្ហានេះថា «មកដល់ពេលនេះបងប្អូនអើយ! ខ្ញុំនៅគាំងខួរក្បាលនៅទ្បើយទេ ហេតុអ្វីបានជាក្លាយទៅជាបែបនេះ។ ស្នាដៃប្អូនចេញកន្លងមក ខ្ញុំតាមគាំទ្ររហូតហ្នឹង ថែមទាំងធ្លាប់ចូលខមមិនព្រួយបារម្ភពីសុវត្ថភាពប្អូនទៀតផង ខ្ញុំអត់មានការគិតអាក្រក់អីចំពោះប្អូនទាល់តែសោះតាំងតែពីដើមមក មានតែគាំទ្រស្រទ្បាញ់ គ្រប់ការចែករំលែក»។May be an image of 1 person

«ខ្ញុំអត់មានអីត្រូវបកស្រាយទៀតទេ អ្វីៗបន្តទៀតសម្រេចលើបងប្អូនតាមការគួរ។ តែសុំអង្វរកុំព្យាយាមទាញខ្ញុំនិងប្អូនឱ្យឈ្លោះគ្នានៅក្នុងបណ្តាញសង្គមអី ពួកយើងធំៗអស់ហើយ មានរឿងអីខ្ញុំនិងនិយាយជាមួយប្អូនដោយផ្ទាល់ កុំបន្តវែកញែកទៀតអី មិនចាំបាច់ទាញពួកយើងឱ្យឈ្លោះគ្នាបង្កើន Views បង្កើន Likes នោះទេ»។ នេះជាការបញ្ជាក់របស់លោក សែម រតនា៕