តារាសម្តែងចិន Dylan Wang ចាប់តាំងពីសម្តែងជាលើកដំបូងជាតួអង្គ Daoming Si ក្នុងឆ្នាំ២០១៨ពីរឿងដើមរបស់តៃវ៉ាន់មកធ្វើឱ្យទស្សនិកជនស្គាល់លោកច្រើន។ មកទល់បច្ចុប្បន្ន តារាសម្តែងរូបនេះកាន់តែមានប្រជាប្រិយភាព មានអ្នកគាំទ្ររាប់លាននាក់ និងក្រសោបបានពានរង្វាន់ជាច្រើននិងកាន់តែមានឈ្មោះបោះសំឡេងជាតួឯកប្រុសដ៏មានមុនស្នេហ៍។Chinese star Dylan Wang wants his body of work to have 'diversity' | The Straits Times

តារាសម្តែងវ័យ២៥ឆ្នាំរូបនេះ បានកើនឡើងប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយនឹងការសម្ដែងរបស់ខ្លួនជាស្តេចបិសាចនៅក្នុងរឿងភាគចិនឆ្នាំ២០២២ ក្នុងរឿង Love Between Fairy And Devil ដែលជាការកែសម្រួលពីប្រលោមលោក ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Dylan Wang មានអ្នកតាមដាន ៥ លាននាក់នៅលើ Instagram និងអ្នកតាមដាន ២០លាននាក់នៅ លើបណ្តាញសង្គមចិន Weibo ។ លោកត្រូវបានគេសំដៅថាជាតារាកំពុងរះ ដែលសំដៅទៅលើតារាល្បីៗដែលមានអ្នកគាំទ្រច្រើន ហើយអាចបង្កើតចរាចរណ៍អ៊ីនធឺណិតបានច្រើន។Red Carpet Rendezvous: Dylan Wang Radiates in Pharrell's Louis Vuitton Ensemble at Tencent Video All Star Night 2023.

ទន្ទឹមនឹងមានបណ្តាញសង្គមផ្ទាល់ខ្លួន ព្រមទាំងមានអ្នកតាមដានច្រើនច្បាស់ណាស់បណ្តាញសង្គមទាំងនេះនាំមកនៅជាមួយទាំងមតិវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែសម្រាប់តារាប្រុសរូបនេះបានឆ្លើយតបថា “មិនថាល្អឬអាក្រក់ ពួកគេបានជំរុញខ្ញុំ និងជាការរំលឹកឱ្យបំពេញកាតព្វកិច្ចស្នូលរបស់ខ្ញុំក្នុងនាមជាតារាសម្តែង” ។Only for love/以爱为营]Dylan Wang in his new role : r/CDrama

ទោះបីជាតារាសម្តែង Dylan Wang ត្រូវបានគេស្គាល់ច្បាស់សម្រាប់តួនាទីដែលសមនឹងតួ នាយកប្រតិបត្តិឬហៅថា CEO ក៏ដោយ ប៉ុន្តែតារាសម្តែងរូបនេះចង្អុលបង្ហាញថា ខ្លួនលោកបានចាប់យកតួអង្គផ្សេងៗគ្នា។ Dylan Wang ថាគេមិនដាក់កម្រិតខ្លួនឯងក្នុងការលេងតួអង្គប្រភេទណាមួយឡើយ ព្រោះលោកចង់ឱ្យផ្នែកការងារ និងតួនាទីរបស់លោកមានភាពចម្រុះ ហើយកែលម្អ និងរៀនសូត្រក្នុងតួនាទីបន្ទាប់របស់ខ្លួន៕