ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឧទ្យានជាតិរ៉ាជ្ជផាក់ ស្ថិតក្នុងឃុំណងកេ ស្រុកហួហិន ខេត្តប្រាជួបសិរីខាន់ កងទ័ពជើងគោកថៃ រួមទាំងអាជ្ញាធរទេសចរណ៍ថៃ, អាជ្ញាធរកីឡាថៃ, ក្រសួងវប្បធម៌ និងស្ថាប័នផ្សេងៗបានប្រារព្ធទិវា «Muay Thai ល្បីល្បាញទៅកាន់ពិភពលោក ប្រចាំឆ្នាំ២០២៤ /Amazing MuayThai World Festival 2024» តាមការកំណត់របស់រដ្ឋាភិបាល គឺនៅថ្ងៃទី៦ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ គឺជាថ្ងៃ Muay Thai ។May be an image of 10 people and monument

ការប្រារព្ធទិវា Muay Thai នេះ ដូចគ្នានឹងថ្ងៃសោយរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រថៃ ព្រះនាម ព្រះចៅសឿ ដែលព្រះអង្គមានសមត្ថភាពផ្នែក Muay Thai ។ ហេតុនេះ វាជាការបន្តមរតក Muay Thai ទៅកាន់យុវជនជំនាន់ក្រោយ ខណៈ Muay Thai គឺជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសជាតិ រហូតមកដល់សម័យបច្ចុប្បន្ន ។May be an image of 6 people and monument

កងទ័ពជើងគោកថៃបានមើលឃើញពីសារៈសំខាន់ថា Muay Thai មិនត្រឹមតែជាការហាត់ក្បាច់គុនប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញពីសិល្បៈវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណរបស់ជនជាតិថៃផងដែរ ។ ការប្រារព្ធទិវានេះឡើងក្នុងគោលបំណងជំរុញឱ្យ Muay Thai ក្លាយជាកីឡាប្រចាំជាតិ និងមរតករបស់ជាតិ ក៏ដូចជាការផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ ប្រពៃណី និងវប្បធម៌ដ៏ស្រស់ស្អាតទៅកាន់ពិភពលោក ។

លើសពីនេះ ប្រទេសថៃនឹងជំរុញ Muay Thai ឱ្យពិភពលោកបានស្គាល់ និងពង្រីកទេសចរណ៍វប្បធម៌តាមរយៈ Muay Thai ព្រមទាំងធ្វើឱ្យឧទ្យានជាតិរ៉ាជ្ជផាក់ ក្លាយជាទីកន្លែងតំណាងឱ្យ Muay Thai ដែលជនជាតិថៃ និងភ្ញៀវទេសចរបរទេសត្រូវមកកាន់ទីនេះ ។May be an image of saxophone and crowd

ក្នុងឱកាសនោះ មានកងទ័ពជើងគោកចូលរួមសំពះគ្រូ Muay Thai ចំនួនជាង៣.០០០នាក់ រួមទាំងកីឡាករមកពីសមាគមប្រដាល់ព្រះចៅសឿ និងពលរដ្ឋទូទៅ សរុបស្មើជាង៥.០០០នាក់ ។ នៅចុងបញ្ចប់នៃកម្មវិធីនេះ មានការបាញ់កាំជ្រួចដើម្បីបង្ហាញពីសារៈសំខាន់ និងភាពអស្ចារ្យរបស់ពិធី ។

គួរបញ្ជាក់ថា លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានមកចូលរួមការប្រារព្ធទិវា Muay Thai ពិភពលោក ហើយលោកថ្លែងថា ប្រទេសថៃបានជំរុញឱ្យ Muay Thai ក្លាយជាគោលដៅសម្រាប់កីឡាករប្រដាល់នៅជុំវិញពិភពលោក ។May be an image of 8 people, people dancing and crowd

លោកនាយករដ្ឋមន្ត្រីថ្លែងថា ៖ «ខ្ញុំបានឃើញពីអំណាចរបស់ Muay Thai តាមរយៈការបង្ហាញរបស់អ្នកស្រឡាញ់ Muay Thai នៅទូទាំងពិភពលោក ស្មើជាង៥.០០០នាក់ ។ ហេតុនេះ កងទ័ពជើងគោកបានប្រារព្ធពិធីនេះឡើងយ៉ាងអធិកអធម ដើម្បីកត់ត្រាក្នុងហ្គីណេស World Record ជារៀងរាល់ឆ្នាំ ។ Muay Thai គឺជាមរតករបស់ប្រទេសថៃ ដែលយើងជាជនជាតិថៃបានរួមគ្នាថែរក្សា និងបន្តមរតកនេះពីជំនាន់មួយទៅជំនាន់មួយទៀតអស់រយៈពេលជាង៣០០ឆ្នាំ» ។

លោកនាយករដ្ឋមន្ត្រីបន្តថា ៖ «ថ្ងៃនេះ (ថ្ងៃទី៦ ខែកុម្ភៈ) យើងបានធ្វើឱ្យ Muay Thai ក្លាយជាមរតករបស់ពិភពលោក ។ កាលពីដើមសប្តាហ៍កន្លងមក យើងបានរៀបចំកម្មវិធី WBC Amazing Muay Thai ដែលមានកីឡាករចូលរួមជាង៦០ប្រទេស ។ ភាពអស្ចារ្យដែលយើងរួមគ្នាបន្តពីជំនាន់មុន និងភាពស្រស់ស្អាតរបស់ការសំពះគ្រូ Muay Thai បានធ្វើឱ្យថៃក្លាយជាប្រទេសគោលដៅរបស់កីឡាករប្រដាល់មកពីជុំវិញពិភពលោក ដែលត្រូវធ្វើដំណើរមកចូលរួមសំពះគ្រូ Muay Thai ឱ្យបានម្តងក្នុងមួយជីវិត» ៕May be an image of monument and text