នៅដើមខែកុម្ភៈ ឆ្នាំ២០២៤ នាយកក្រុមហ៊ុនផលិតរថយន្តចិន BYD បានប្រកាសថា ខ្លួនមិនមែនជាគូប្រជែងរបស់ក្រុមហ៊ុន Tesla ទេ ប៉ុន្តែក្រុមហ៊ុនទាំងពីរនឹងសហការគ្នាលើការប្រើប្រាស់រថយន្តអគ្គិសនី និងវាយលុកទីផ្សាររថយន្តប្រេងឥន្ធនៈ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។BYD Officially Arrives in Mexico with Three Electric Models - Latam Mobility

ក្រុមហ៊ុន BYD បានចេញមកនិយាយរឿងល្អៗជាមួយក្រុមហ៊ុន Tesla ក្រោយពីយល់ឃើញថា Tesla មិនមែនជាគូប្រជែងផ្នែកពាណិជ្ជកម្មរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុន Tesla គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំមួយរបស់ BYD ដើម្បីរួមគ្នាប្រកួតប្រជែងជាមួយទីផ្សារឧស្សាហកម្មរថយន្តប្រេងឥន្ធនៈ ។ បច្ចុប្បន្ន ក្រុមហ៊ុន BYD និង Tesla បានប្រើប្រាស់បច្ចេកវិទ្យា LFP Battery Cells ដូចគ្នាសម្រាប់រថយន្តមួយចំនួន ហើយមើលទៅ ហាក់ដូចជាទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរនេះរីកចម្រើនយ៉ាងឆាប់រហ័ស ។2024 Tesla Model S Review, Pricing, and Specs

នាយកក្រុមហ៊ុន BYD បាននិយាយទៅកាន់សារព័ត៌មាន CNBC ថា ៖ «ក្រុមហ៊ុន Tesla បានក្លាយជាមិត្តផ្នែកឧស្សាហកម្មរថយន្តដ៏សំខាន់ និងជាអតិថិជនរបស់យើងផងដែរ ។ ខ្ញុំគិតថា ទីផ្សារនេះមានទំហំធំណាស់ ហើយយើងមិនចាំបាច់ពូកែជាងពួកគេ ឬពួកគេត្រូវពូកែជាងយើងទេ ប៉ុន្តែក្រុមហ៊ុន BYD និង Tesla នឹងសហការគ្នាផលិតរថយន្តថាមពលថ្មីរួមគ្នា ។ យើងនឹងគិតអំពីរបៀបផលិត និងចំណែកទីផ្សាររថយន្តអគ្គិសនីឱ្យបានច្រើនជាងរថយន្តប្រេងឥន្ធនៈ» ។

បើទោះជាក្រុមហ៊ុនទាំងពីរនេះចាប់យកទីផ្សារគោលដៅខុសៗគ្នាក្នុងអំឡុងពេលការចាប់ផ្តើមប្រើប្រាស់រថយន្តអគ្គិសនីក្តី ប៉ុន្តែក្រុមហ៊ុន BYD នឹងផ្តោតទៅលើប្រព័ន្ធ PHEV (Plug-in Hybrid Electric Vehicle) នៅដំណាក់កាលដំបូង ខណៈក្រុមហ៊ុន Tesla នឹងផ្តោតលើប្រព័ន្ធ BEV (Battery Electric Vehicle) ប៉ុន្តែ Tesla មិនបានគិតអំពីក្រុមហ៊ុនផលិតរថយន្តរបស់ចិនប៉ុន្មានទេ ។BYD's BEV sales in Q3 have reached 99% of Tesla's

កាលពីឆ្នាំ២០១១ នាយកក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយចំអកគំនិតរបស់ក្រុមហ៊ុន BYD ថា ក្រុមហ៊ុននេះគ្រាន់តែជាក្រុមហ៊ុនចិនមានទំហំតូចតាចប៉ុណ្ណោះ ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន បែរជាក្រុមហ៊ុន BYD អាចលក់រថយន្តអគ្គិសនីបានច្រើនជាងក្រុមហ៊ុន Tesla ។

ទោះយ៉ាងណា ក្រុមហ៊ុន BYD និង Tesla មានគោលដៅរួមគ្នា គឺលុបបំបាត់រថយន្តប្រើប្រាស់ប្រេងឥន្ធនៈឱ្យអស់ពីពិភពលោកនេះ ហើយក្រុមហ៊ុនទាំងពីរនឹងព្យាយាមផ្លាស់ប្តូរការដឹកជញ្ជូននានាឱ្យក្លាយជាការដឹកជញ្ជូនប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុង ៕