កាលពីថ្ងៃទី០២ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង៧ និង១២នាទីយប់មានជនមិនស្គាល់អត្តសញ្ញាណ ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកព្រីមC.125 ពណ៌ខ្មៅ គ្មានស្លាកលេខបានជិះមកឈប់មុខផ្ទះជនរងគ្រោះ រួចដើរចូលទៅបាញ់ជាច្រើនគ្រាប់ បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ នៅភូមិបណ្តុះសណ្តែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។នៅក្នុងហេតុការណ៍នោះ ជនសង្ស័យ១នាក់ បានចុះពីលើម៉ូតូដោយប្រើល្បិចយកប្រហិតចៀន១ប្រអប់ចូលយកទៅឱ្យម្ចាស់ផ្ទះដែលកំពុងហូបបាយជុំគ្នាដោយនិយាយថា៖” កូនកុម៉្មង់ពេលនោះម្ចាស់ផ្ទះបានឆ្លើយថា មិនបានកុម៉្មង់ទេ ច្រឡំហើយ ជនសង្ស័យនិយាយតប២-៣ម៉ាត់ ហើយក៏យកប្រហិតចៀននោះមកវិញដើរ រួចក៏ដកកាំភ្លើងខ្លីបាញ់សំដៅក្រុមគ្រួសារម្ចាស់ផ្ទះជាច្រើនបណ្តាលឱ្យរងបួសធ្ងន់ចំនួន ០៣នាក់ មាន (ប្តី ប្រពន្ធ និងម្តាយ)។

បន្ទាប់ធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះរួច ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ខណៈភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមដល់កន្លែងកើតហេតុ ដោយរកឃើញវត្ថុតាងសំបកគ្រាប់ចំនួន០៦គ្រាប់ (ប្រភេទឡុក) សមត្ថកិច្ចបានសន្និដ្ឋានបឋមអាចជារឿងគំនុំ៕