រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះផ្ទុះរឿងរសើបយ៉ាងខ្លាំងបន្ទាប់ពីមានបុរសម្នាក់ចេញមកបង្ហោះផ្លែផ្កាអ្នកមានបានប្តីក្មេងនៅជំពាក់លុយថ្លៃផ្នួងនិងផ្កាគេ រហូតដល់ម្ចាស់សម្អាងការនិងអ្នករៀបចំដេគ័រផ្កាចេញមកអះអាងចំពោះអ្នកជំនួញ ទ្រី ដាណា ថាមិនបានជំពាក់ប្រាក់នោះទេដើម្បីកុំឱ្យមហាជនយល់ច្រលំ។ រឿងនេះលោកស្រី ទ្រី ដាណា បាននិយាយនៅក្នុងការ Live របស់ខ្លួនថាអ្នកបង្កើតពាក្យចចាមអារ៉ាមបែបនេះគឺចង់តោងល្បី ហើយល្បីបែបនេះគឺតោងល្បីបែបថោកទាប។
នៅក្នុង Live មួយនាថ្ងៃទី១ កុម្ភៈ កន្លងទៅថ្មីៗនេះអ្នកលេងបណ្តាញសង្គមបានជីកសួរលោកស្រី ទ្រី ដាណា បន្ទាប់ពីផ្ទុះរឿងរសើបចោទថាអ្នកជំនួញរូបនេះជំពាក់ថ្លៃផ្កានិងផ្នួងគេមិនសងគ្រប់នៅឡើយ។ លោកស្រី ទ្រី ដាណា បានឆ្លើយតបដោយហួសចិត្តយ៉ាងខ្លាំងដែលមានអ្នកលើកឈ្មោះខ្លួនទៅលើរឿងផ្កានិងផ្នួងបែបនេះ។ ថៅកែពេជ្រ រូបនេះបាននិយាយថាអ្នកបង្កើតពាក្យចចាមអារ៉ាមនេះគឺចង់តោងល្បី ហើយបែបនេះហៅថាតោងល្បីបែបថោកទាប។
លោកស្រី ទ្រី ដាណា ថារាល់ថ្ងៃខ្លួនជាអ្នករកស៊ី មិនថារកស៊ីតូចធំនោះទេបើសិនជាយើងជំពាក់គេរាងពិបាកបន្តិច តែមិនបានជំពាក់គេគឺ Free ដូចខ្លួនជាដើម គឺសប្បាយចិត្តរាល់ថ្ងៃគ្មានជំពាក់អ្នកណាមួយរៀលនោះទេមិនថាឯកជនឬធនាគារឥឡូវនេះគឺខ្លួនមិនបានជំពាក់គេសោះតែម្តង។ អ្នកជំនួញរូបនេះបន្តថា កាលពីមុនចាប់ផ្តើមរកស៊ីដំបូង កវែងកឆ្នាំងពិតជាខ្ចីធនាគារពិតមែន ប៉ុន្តែឥឡូវនេះអាចមើលនិងពិចារណាបាន ហើយអ្នកបង្កើតពាក្យចចាមអារ៉ាមផ្សេងៗដោយមិនមានប្រភពច្បាស់លាស់ដែលនាំឱ្យមានផលប៉ះពាល់នឹងប្រឈមនឹងបញ្ហាមិនខាន។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣១ មករា ម្ចាស់សម្អាងការ ណុប ដាណេ បានអះអាងថាលោកស្រី ទ្រី ដាណា មិនបានជំពាក់នោះទេហើយបានទូទាត់រួចរាល់បន្ទាប់ពីបញ្ចប់ថ្ងៃកម្មវិធីហ្នឹងមកម្ល៉េះ។ ចំណែក ឯអ្នករៀបចំដេគ័រផ្កាវិញបានចេញមុខអះអាងដូចគ្នាថាបានទទួលលុយទូទាត់គ្រប់ចំនួនយូរមកហើយ រីឯការចេញមកបង្ហោះលើបណ្តាញសង្គមរឿងមានអ្នកជំពាក់ថ្លៃតុបតែងផ្កានិងថ្លៃផ្នួងគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ចង់ល្បីនិងញុះញង់នាំឱ្យមានការយល់ច្រលំ៕ 










