បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Intel បានផ្តួលក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូងដោយជោគជ័យ និងបានក្លាយជាក្រុមហ៊ុនផលិតបន្ទះឈីប semiconductor ដ៏ធំបំផុតរបស់ពិភពលោកនៅឆ្នាំ ២០២៣។

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមរបាយការណ៍របស់ Counterpoint Research បានឱ្យដឹងថា ប្រាក់ចំណូលពីផ្នែកបន្ទះឈីបរបស់ក្រុមហ៊ុន Samsung Electronics បានថយចុះរហូតដល់ ៣៨% នៅឆ្នាំ២០២៣ ខណៈក្រុមហ៊ុន Intel ដែលជាគូប្រជែងរបស់ Samsung ក៏បានថយចុះដែរ ប៉ុន្តែការថយចុះនេះមិនធ្ងន់ធ្ងរដូចក្រុមហ៊ុន Samsung នោះទេ។Intel's High-Wire Act, Part I | American Enterprise Institute - AEI

ក្រុមហ៊ុន Intel ដែលជាគូប្រជែងរបស់ Samsung មើលឃើញថាប្រាក់ចំណូលធ្លាក់ចុះ ១៥% ពី ៥៩.៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដល់ ៥០.៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ ខណៈក្រុមហ៊ុន Samsung Electronics បានធ្លាក់ចុះយ៉ាងខ្លាំងពី ៧០.២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ មកត្រឹម ៤៣.៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ពោលគឺថយចុះរហូតដល់ ៣៨% ឯណោះ។

ហេតុផលត្រូវបានគេនិយាយថាដោយសារតែនិន្នាការធ្លាក់ចុះនៅក្នុងផ្នែកអង្គចងចាំ និងការបរាជ័យរបស់ក្រុមហ៊ុន Samsung ក្នុងការទាក់ទាញអតិថិជនសម្រាប់ដំណើរការផលិតបន្ទះឈីបកម្រិតខ្ពស់របស់ខ្លួន។ ដូច្នេះហើយ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកបានវ៉ាដាច់ Samsung ដើម្បីទទួលបានតំណែងលេខមួយនៅក្នុងទីផ្សារបន្ទះឈីបពិភពលោកក្នុងឆ្នាំ ២០២៣។Samsung surges after Intel is said to consider chip outsourcing |  Technology News - The Indian Express

ទន្ទឹមនឹងនេះ Nvidia ក៏ជាកន្លែងភ្លឺស្វាងនៅក្នុងឧស្សាហកម្មបន្ទះឈីបពិភពលោកទាក់ទងនឹងកំណើនប្រាក់ចំណូលផងដែរ ដោយសារការរីកចំរើននៃបញ្ញាសិប្បនិម្មិត និងតម្រូវការ GPU ខ្លាំងសម្រាប់ម៉ាស៊ីនមេពពក។ នៅឆ្នាំ ២០២៣ Nvidia បានកត់ត្រាការកើនឡើង ៨៦% នៃប្រាក់ចំណូលដល់ ៣០.៣ ពាន់លានដុល្លារ ពី ១៦.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ ហេតុនេះហើយ ក្រុមហ៊ុនផលិតបន្ទះឈីបយក្សនេះបានលោតពីចំណាត់ថ្នាក់ទី ១០ ក្នុងឆ្នាំ ២០២២ មកចំណាត់ថ្នាក់លេខ ៣ នៅឆ្នាំ២០២៣។

គួរបញ្ជាក់ដែរថា នៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីបពិភពលោកកំពូលទាំង ១០ ប្រាក់ចំណូលរបស់ក្រុមហ៊ុននីមួយៗនៅឆ្នាំ ២០២៣ គឺមានតាមលំដាប់ដូចជា Qualcomm រកបាន ៣២ ពាន់លានដុល្លារ, Broadcom ៣០ ពាន់លានដុល្លារ, SK Hynix ២៣,៦ ពាន់លានដុល្លារ, AMD ២២,៦ ពាន់លានដុល្លារ, Texas Instruments ១៧,៥ ពាន់លានដុល្លារ, Infineon ១៧,៥ ពាន់លានដុល្លារ និង STMicroelectronics ១៧,៣ ពាន់លានដុល្លារ៕Samsung digs in deep for the chip wars - Asia Times