សហរដ្ឋអាមេរិក ៖ ពលរដ្ឋអាមេរិកបានបង្ហាញការមិនយល់ស្របនឹងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន លូកដៃក្នុងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយសារពួកគេយល់ឃើញថា សង្គ្រាមនេះបានអូសបន្លាយពេលកាន់តែខ្លាំងឡើង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។Biden says U.S. "made it clear" to Iran it should not intervene in Hamas- Israel war

បើតាមការស្ទង់មតិថ្មីមួយរបស់សារព័ត៌មាន AP រួមជាមួយ NORC ជាមជ្ឈមណ្ឌលកិច្ចការសាធារណៈបង្ហាញថា ពលរដ្ឋអាមេរិកពាក់កណ្តាលប្រទេសនិយាយថា ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សារបស់ប្រទេសអ៊ីស្រាអែល បានចំណាយពេលរហូតដល់១៥សប្តាហ៍ហើយ ហើយសង្គ្រាមនេះកាន់តែអូសបន្លាយពេលខ្លាំងឡើង ។ រីឯសមាជិកគណបក្ស Republican បានចាប់ផ្តើមមិនពេញចិត្តកាន់តែខ្លាំង ។

ការស្ទង់មតិនេះបានបង្ហាញឱ្យឃើញពីការគាំទ្រប្រទេសអ៊ីស្រាអែល និងការពេញចិត្តក្នុងការដោះស្រាយស្ថានការណ៍របស់រដ្ឋាភិបាលអាមេរិក លោក ចូ បៃឌិន បានធ្លាក់ចុះនៅទូទាំងប្រទេស ។ លទ្ធផលស្ទង់មតិបង្ហាញថា មានពលរដ្ឋអាមេរិកត្រឹមតែ៣១% ប៉ុណ្ណោះ ដែលយល់ស្របជាមួយការគ្រប់គ្រងជម្លោះរបស់រដ្ឋាភិបាលអាមេរិក ។Biden says Hamas attacked Israel in part to stop Saudi agreement

រីឯសមាជិកគណបក្ស Democrat បានយល់ស្របជាមួយរដ្ឋាភិបាលអាមេរិកត្រឹមតែ៤៦% ប៉ុណ្ណោះ ។ នេះបង្ហាញថា ការមិនពេញចិត្តរបស់សមាជិកគណបក្សនេះបានកើនឡើងយ៉ាងឆាប់រហ័ស បើធៀបនឹងពេលមុននេះ ដែលពួកគេបានគាំទ្រឱ្យអ៊ីស្រាអែលវាយបកវិញ ក្រោយពីក្រុមប្រដាប់អាវុធហាម៉ាស់បានបើកឆាកវាយលុកមកលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។

អ្នកនាង Melissa Morales អាយុ៣៦ឆ្នាំ គឺជាបុគ្គលឯករាជ្យផ្នែកនយោបាយនៅទីក្រុង Runnemede រដ្ឋ New Jersey និយាយថា នាងបានមើលវីដេអូ និងព័ត៌មាននៅតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ ។ នាងឃើញរូបភាពកុមារប៉ាឡេស្ទីនជាច្រើននាក់រងរបួស និងក្លាយជាក្មេងកំព្រា ឬគ្មានផ្ទះរស់នៅ ដោយសារការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ។ ដូច្នេះ វាធ្វើឱ្យនាងគិតពីកូនប្រុសអាយុ៣ឆ្នាំ របស់នាង ។January 25, 2024 Israel-Hamas war | CNN

អ្នកនាង Melissa Morales បន្តថា ការវាយលុករបស់អ៊ីស្រាអែលកាន់តែអូសបន្លាយពេលខ្លាំង ហើយរដ្ឋាភិបាលរបស់លោក ចូ បៃឌិន ក៏បានគាំទ្រអ៊ីស្រាអែលដែរ ។ លោក ចូ បៃឌិន បានគាំទ្រអ៊ីស្រាអែលទាំងផ្នែកយោធា និងការទូត តាំងពីក្រុមប្រដាប់អាវុធហាម៉ាស់បានលុកអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។ ចំណែកអ៊ីស្រាអែលប្រកាសថា ការវាយលុករបស់ក្រុមហាម៉ាស់បានឆក់យកជីវិតពលរដ្ឋអ៊ីស្រាអែល ចំនួន១.២០០នាក់ ។

អាមេរិកបានគាំទ្រប្រទេសអ៊ីស្រាអែលរហូតមក ហើយអាមេរិកកាន់តែឯកោបន្តិចម្តងៗពីប្រទេសផ្សេងទៀត ខណៈពលរដ្ឋប៉ាឡេស្ទីនបានស្លាប់រហូតដល់២៧.០០០នាក់ ហើយជនរងគ្រោះ២នាក់ ក្នុងចំណោម៣នាក់ គឺជាស្ត្រី និងកុមារ ។ រដ្ឋាភិបាលរបស់លោក ចូ បៃឌិន និយាយថា នឹងព្យាយាមដាក់សម្ពាធលើអ៊ីស្រាអែលឱ្យកាត់បន្ថយការសម្លាប់ជនស្លូតត្រង់ និងអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀត ៕Hamas and Israel: a history of confrontation | Reuters