Home ព័ត៌មានអន្តរជាតិ ថៃបារម្ភថាទីក្រុងទេសចរណ៍របស់ខ្លួននឹងក្លាយជាទីក្រុងខ្មោចព្រោះ…

ថៃបារម្ភថាទីក្រុងទេសចរណ៍របស់ខ្លួននឹងក្លាយជាទីក្រុងខ្មោចព្រោះ…

217
0

ប្រទេសថៃ៖ ថ្មីៗនេះទីក្រុង Lopburi របស់ប្រទេសថៃបានប្រឈមមុខនឹងហានិភ័យនៃការក្លាយជាទីក្រុងខ្មោច ដោយសារតែសត្វស្វារាប់ពាន់ក្បាលបានលុកលុយ និងបំផ្លាញហាងនានា ក៏ដូចជារារាំងអ្នកទេសចរពីការដើរទិញឥវ៉ាន់ និងបណ្តាលឱ្យប្រជាជននៅទីនោះភៀសខ្លួនចេញផងដែរ។Daily Mail Online on X: "Thousands of monkeys terrorise Thai town: Marauding  3,500-army of primates run riot forcing businesses to shut and tourists and  shoppers to flee https://t.co/IsACO7g9zQ https://t.co/jAqhynhGEg" / X

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម Daily Mail បានឱ្យដឹងថា បច្ចុប្បន្នមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងលបបុរី ភាគកណ្តាលប្រទេសថៃ កំពុងស្ថិតក្នុងគ្រោះថ្នាក់ក្លាយជាទីក្រុងខ្មោច។ អ្នកតំណាងមជ្ឈមណ្ឌលផ្សារទំនើប Pingya លោក Surachat Chanprasit បាននិយាយថា សត្វស្វាតែងតែចូលលុកលុយក្នុងហាង និងយាយីអ្នកទិញទំនិញ ដែលប៉ះពាល់ដល់អាជីវកម្ម ធ្វើឱ្យទីក្រុងនេះត្រូវបាន “គ្រប់គ្រង” ដោយសត្វស្វាប្រហែល ៣,៥០០ ក្បាល ។Thousands of monkeys terrorise Thai town: Marauding 3,500-army of primates  run riot forcing businesses to shut and tourists and shoppers to flee

សត្វស្វារាប់ពាន់ក្បាលនេះបានបង្កការភ័យខ្លាចដល់ប្រជាជននៅទីក្រុង ដោយបានបំផ្លិចបំផ្លាញអាជីវកម្មនានា ធ្វើឱ្យអ្នកទេសចរ និងអ្នកទិញទំនិញត្រូវភៀសខ្លួនចេញ។ ក្នុងនោះក្រុមហ៊ុន និងហាងជាច្រើនក៏បានបិទ និងឈប់ដំណើរការមួយរយៈ ហើយក៏បានចាកចេញពីទីក្រុងលបបុរីផងដែរ។

កាលពីពីរឆ្នាំមុន មជ្ឈមណ្ឌល Pingya ត្រូវបានដាក់លក់នៅលើទីផ្សារ ប៉ុន្តែបច្ចុប្បន្នមិនមានអ្នកទិញទេ ទោះបីជាតម្លៃបានធ្លាក់ចុះពី ១០០ លានបាត ទៅ ៧៥ លានបាតក៏ដោយ។ ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលក៏បានកាត់បន្ថយការជួលដើម្បីជួយអ្នកជួលជំនះវិបត្តិ បន្ទាប់ពីមនុស្សជាច្រើនចង់បញ្ចប់កិច្ចសន្យារបស់ពួកគេ។Crazed 3,500-strong army of monkeys invades town leaving terrified people  fleeing - Daily Star

អ្នកតំណាងមជ្ឈមណ្ឌលរូបនេះក៏បានបន្តទៀតថា កន្លងមកមានអ្នកវិនិយោគចិនជាច្រើននាក់មានបំណងចង់មកវិនិយោគនៅទីក្រុងនេះ ប៉ុន្តែក្រោយពីដឹងថាកន្លែងនេះមិនអាចដោះស្រាយបញ្ហាសត្វស្វាបានទាំងស្រុង គម្រោងនេះក៏ត្រូវបញ្ឈប់។

លោក Pongsatorn Chaichanapanich ប្រធានក្រុមទទួលភ្ញៀវក្នុងទីក្រុងក៏បាននិយាយដែរថា អាជីវកម្មបានបោះបង់ចោលតំបន់ទល់មុខប្រាសាទ Phra Prang Sam Yot ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម។ ទីក្រុងត្រូវផ្លាស់ប្តូរគោលនយោបាយ និងធ្វើវិសោធនកម្មច្បាប់ ដើម្បីអនុញ្ញាតឱ្យមនុស្សគ្រប់គ្រងសត្វស្វានៅតំបន់កណ្តាល។ លោកបាននិយាយថា វាចាំបាច់ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ និងទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន។Terrifying 3,500-strong army of marauding MONKEYS invade city centre forcing  tourists & locals to flee & shops to close | The US Sun

គួរបញ្ជាក់ដែរថា ទីក្រុង Lopburi បានក្លាយជាតំបន់ទេសចរណ៍ជុំវិញពិភពលោកជាយូរមកហើយដោយសារតែ “កេរ្តិ៍ឈ្មោះ” របស់ស្វាព្រៃ។ អ្នកទស្សនាច្រើនតែមកលេងកន្លែងនេះដើម្បីមើលសត្វស្វា និងថតរូប Selfie ជាមួយពួកគេ។ ទីក្រុងក៏រៀបចំពិធីបុណ្យស្វាប្រចាំឆ្នាំផងដែរ ដើម្បីថ្លែងអំណរគុណដល់សត្វនេះ ដែលបានជួយទីក្រុង Lopburi ទាក់ទាញភ្ញៀវទេសចរផងដែរ។

ទោះជាយ៉ាងណា អត្រាកំណើនសត្វស្វាគឺកើនឡើងខ្លាំង ដែលបណ្តាលឱ្យទីក្រុងនេះត្រូវបានបំផ្លេចបំផ្លាញ អភិបាលខេត្ត Ampol Angkhapakornkul ថ្មីៗនេះ បានចុះទៅពិនិត្យទីក្រុង ហើយបានសន្យាថានឹងធ្វើការជាមួយនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិ ដើម្បីដោះស្រាយបញ្ហានេះ ក៏ដូចជាចាប់ផ្តើមយុទ្ធនាការក្រៀវ ដើម្បីកាត់បន្ថយអត្រាកំណើនសត្វស្វា៕