តារាចម្រៀងរ៉េបជួរមុខក្នុងប្រទេសលោក ងួន ចាន់ដេវីត ហៅ ជី ដេវីត បានបញ្ចេញTeaser MV បទថ្មីមានចំណងជើងថា «Hype ម៉្លេះនាង» ដោយមិនបញ្ជាក់កាលបរិច្ឆេតទម្លាក់បទពេញនៅពេលណានោះទេ។ អ្វីដែលកាន់តែចាប់អារម្មណ៍ និងធ្វើឱ្យហ្វេនៗរបស់លោកគាំងចិត្តនោះគឺជាប្រយោគចុងក្រោយ Teaser MV បទថ្មីនេះ ហើយវាក៏បានធ្វើឱ្យភាយកម្តៅនិងមានការជជែកវែកញែកផងដែរ។
នៅវេលាម៉ោង៣ និង១០នាទី រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅលើផេករបស់ ជី ដេវីត បានទម្លាក់ Official Teaser M/V បទថ្មីរបស់លោកមានចំណងជើងថា«Hype ម៉្លេះនាង» ដើម្បីអបអរសាទរជូនជាកាដូដល់ហ្វេនៗបន្ទាប់ពីបទ «គាំងចិត្ត» ដែលទម្លាក់កាលពីប៉ុន្មានថ្ងៃមុននេះទទួលបានការចូលមើលចំនួន១លានដងលើ។
អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គម និងមានការជជែកវែកញែកនោះនៅក្នុងប្រយោគចុងក្រោយ Teaser នេះបានសរសេរថា «អត់ខ្វល់ផង ចង់ចេញពេលណាក៏បាន តាមបេះដូង»។ ប្រយោគនេះត្រូវបានគេសង្ស័យថាទំនងជាចង់ផ្លែផ្កាចំពោះអ្នករិះគន់ទៅលើរឿងទម្លាក់បទ «គាំងចិត្ត» កាលពីថ្ងៃទី២២ មករា ដំណាលគ្នាក្នុងម៉ោងតែមួយជាមួយបទថ្មីរបស់ វណ្ណដា ជាមួយ Awich មានចំណងជើងថា «៦ Years In The Game»។
ការទម្លាក់បទដំណាលគ្នានាពេលនោះបានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំង ខណៈដែលហ្វេនៗរបស់លោក ជី ដេវីត បានចេញមកតបតចំពោះការមិនពេញចិត្តរឿថដែល ជី ដេវីត ទម្លាក់បទថ្ងៃទី២២ មករា រហូតមានការលើកឡើងថា ទម្លាក់បទថ្មីត្រូវរកអាចារ្យដេញពេលាមែន ទីផ្សារស៊េរី ម្ចាស់បទចង់ទម្លាក់ពេលណាក៏បានដែរមិនមែនថ្ងៃទី២២ គេទិញដាច់នោះទេ៕ 










