ប្រទេសជប៉ុន៖ រដ្ឋាភិបាលនៃខេត្ត Tokushima ប្រទេសជប៉ុនបានរងការរិះគន់យ៉ាងខ្លាំង ចំពោះការទិញតុក្កតាសិ..ចតម្លៃ ២,៨០០ ដុល្លារអាមេរិក សម្រាប់ការតាំងពិពណ៌នៅអាកាសយានដ្ឋានដោយជឿថាវានឹងមានប្រសិទ្ធភាពក្នុងការទាក់ទាញភ្ញៀវទេសចរ។
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមកាសែត Mainichi Shimbun ដែលជាកាសែតធំមួយនៅក្នុងប្រទេសជប៉ុន បានរាយការណ៍ថា រដ្ឋាភិបាលខេត្ត Tokushima បានចំណាយប្រាក់ចំនួន ២,៨០០ ដុល្លារដើម្បីទិញតុក្កតាមួយ ដែលត្រូវបានគេស្គាល់ថា ជាតុក្កតាប្រើសម្រាប់ថតរឿងអាសអាភាស ដើម្បីយកមកផ្សព្វផ្សាយទេសចរណ៍នៅក្នុងទីក្រុង។
តុក្កតានេះត្រូវបានបង្ហាញនៅក្នុងការតាំងពិពណ៌ទេសចរណ៍មួយនៅអាកាសយានដ្ឋាន Tokushima Awaodori មុនពេលការរាតត្បាតដែលបានស្វាគមន៍ភ្ញៀវទេសចរជាច្រើនពីកន្លែងផ្សេងទៀតទៅកាន់ខេត្ត។ Tokushima មានទីតាំងនៅលើកោះ Shikoku ដែលជាកោះតូចបំផុតក្នុងចំណោមកោះសំខាន់ៗទាំងបួននៅក្នុងប្រទេសជប៉ុន។ ការតាំងពិព័រណ៌នេះមានគោលបំណងផ្សព្វផ្សាយសិល្បៈនៃការជ្រលក់ពណ៌ឥន្ទ្រាលើក្រណាត់ប្រពៃណីរបស់ខេត្ត និងផលិតផលជ្រលក់ពណ៌ Indigo ត្រូវបានផ្សព្វផ្សាយឱ្យក្លាយជាផលិតផលពិសេសមួយនៅក្នុងស្រុក ដើម្បីទាក់ទាញភ្ញៀវឱ្យមកទស្សនា និងទិញទំនិញ។
ទោះជាយ៉ាងណា មន្ត្រីខេត្តបានសម្រេចយកសម្លៀកបំពាក់ប្រពៃណីប្រចាំស្រុករបស់ខ្លួន ទៅពាក់លើដងខ្លួនតុក្កតាសិ.ច ដោយគាត់គិតថាវានឹង “ផ្គាប់ចិត្តហ្វូងមនុស្ស”។ ផ្ទុយទៅវិញការសម្រេចចិត្តនេះ បានធ្វើឱ្យមនុស្សមួយចំនួនរិះគន់ថា ទោះបីជាតុក្កតានេះទាក់ទាញភ្ញៀវទេសចរច្រើនក៏ដោយ ប៉ុន្តែវាមានតម្លៃថ្លៃណាស់ ប្រសិនបើទិញច្រើន វានឹងខ្ជះខ្ជាយលុយ ហើយមិនសមរម្យចំពោះបទដ្ឋានសង្គមឡើយ។ ដូច្នេះហើយ រដ្ឋាភិបាលក៏សម្រេចរក្សាទុកតុក្កតានេះនៅក្នុងឃ្លាំងរបស់ខេត្ត ហើយមិនត្រូវបានគេយកមកប្រើប្រាស់ម្តងទៀតទេ ចាប់តាំងពីយុទ្ធនាការផ្សព្វផ្សាយសិល្បៈនៃការជ្រលក់ពណ៌ indigo មក។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលមន្ត្រីជប៉ុនបង្កភាពចម្រូងចម្រាសដោយការទិញរបស់ចម្លែកៗជាមួយមូលនិធិសាធារណៈ។ នៅខែឧសភា ឆ្នាំ ២០២១ មន្ត្រីនៅទីក្រុងឆ្នេរសមុទ្រ Noto ត្រូវបានគេរិះគន់ថាបានចំណាយប្រាក់ជិត ១៧០,០០០ ដុល្លារពីមូលនិធិសង្គ្រោះ Covid-19 ដើម្បីទិញរូបសំណាកយក្សមួយ។ មន្ត្រីនៅក្នុងទីក្រុងបាននិយាយថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រើមូលនិធិដើម្បីផ្សព្វផ្សាយទេសចរណ៍ ដូច្នេះ “គិតថាវានឹងល្អក្នុងការបង្កើតអ្វីមួយដែលមិនមានផលប៉ះពាល់”៕










