មហាសេដ្ឋីកំពូលរបស់ពិភពលោក គឺលោក Hui Ka Yan ជនជាតិចិន វ័យ៦៥ឆ្នំា ស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យយក្សចិន China Evergrande Group កំពុងត្រូវបានគេរឹបអូសក្រុមហ៊ុន ព្រោះបានជំពាក់បំណុលវ័នកររហូតដល់ ៣០០ពាន់លានដុល្លារ ខណៈរូបគាត់កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មទៀត។Beleaguered Billionaire Hui Ka Yan Struggles To Hold Onto His Crumbling  Empire

ក្រុមអភិវឌ្ឍអចលនទ្រព្យចិន China Evergrande Group គឺជាក្រុមហ៊ុនដែលជំពាក់បំណុលគេច្រើនបំផុតលើពិភពលោក និងបានជំពាក់បំណុលរហូតដល់ជាង ៣០០ ពាន់លានដុល្លារអាមេរិក។ តាមរយៈក្រុមហ៊ុននេះក៏បានធ្វើឲ្យវិស័យអចលនទ្រព្យក្នុងប្រទេសចិនកំពុងជួបការលំបាកកាន់តែខ្លាំងឡើង ខណៈដែលបំណុលខ្លួនជំពាក់វ័នករតាំងពីឆ្នាំ ២០២១ មកម្លេះ។

កាលពីថ្ងៃទី២៩ ខែមករានេះ តុលាការហុងកុងបានបញ្ជាឱ្យរំលាយក្រុមហ៊ុនអចលនទ្រព្យយក្សចិន China Evergrande Group ដែលជាការផ្លាស់ប្តូរមួយទំនងជានឹងធ្វើឱ្យមានការរង្គោះរង្គើទីផ្សារហិរញ្ញវត្ថុប្រទេសចិន ខណៈដែលរដ្ឋាភិបាលព្យាយាមទប់ទល់នឹងវិបត្តិដែលកាន់តែយ៉ាប់យឺននេះ។Court orders liquidation of Chinese property giant Evergrande in landmark  moment for industry | The Independent

តាមរយៈសេចក្តីសម្រេចរបស់តុលារការហុងកុងដោយបានគូសបញ្ជាក់ថា “វាដល់ពេលហើយ” ព្រោះក្រុមហ៊ុន Evergrande បានដួលរលំជាង ១៨ ខែមកហើយ ក្នុងការស្វែងរកដំណោះស្រាយវិបត្តិខ្លួនឲ្យមានប្រសិទ្ធភាពជាងនេះ។ ការសម្រេចរំលាយក្រុមហ៊ុនអភិវឌ្ឍន៍ចិនដ៏ធំ ព្រមទាំងបានរឹបអូសយកទ្រព្យសម្បត្តិដែលមាននៅសល់ក្នុងក្រុមហ៊ុនប្រមាណ ២៤០ ពាន់លានដុល្លារ។

ដំណើរការនៃការរំលាយក្រុមហ៊ុនយក្សនេះនឹងផ្តល់នូវផលប៉ះពាល់មួយចំនួនទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុន ដូចជាឧស្សាហកម្មធំៗរបស់ក្រុមហ៊ុនរួមទាំងរថយន្តអគ្គីសនី សេវាកម្មអចលនទ្រព្យ គម្រោងផ្ទះល្វែង ការទូទាត់សងប្រាក់ទៅកាន់អតិថិជនវិញជាដើម ហើយវាគឺកាន់តែធ្លាក់ទៅក្នុងស្ថានភាពដ៏គួរឲ្យស្មុគ្រស្មាញ។China Evergrande crisis: founder Hui Ka-yan vows to repay debt and 'start  new chapter on survival' | South China Morning Post

ទោះជាយ៉ាងណា ប្រទេសចិនឥឡូវនេះកំពុងប្រឈមមុខនឹងសេដ្ឋកិច្ចជាប់គាំងខ្លាំង ដែលទីផ្សារអចលនទ្រព្យរយៈពេល៩ឆ្នាំចុងក្រោយនេះគឺមានសភាពកាន់តែធ្ងន់ធ្ងរ។ រីឯទីផ្សារភាគហ៊ុនរយៈពេល៥ឆ្នាំនេះ គឺកំពុងតែធ្លាក់ទាបទៅៗ។ ដូច្នេះផលប៉ះពាល់ទៅលើទីផ្សារផ្សេងៗក្នុងប្រទេសចិនជាបន្តបន្ទាប់នេះ អាចនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្តារកំណើនសេដ្ឋកិច្ចឡើងវិញផងដែរ៕