Goofy បេក្ខភាពTOP3 នៅក្នុងកម្មវិធី The Rapper Cambodia និងជាមិត្តសម្លាញ់របស់ ទេព ពិសិដ្ឋ បានទម្លាយរឿងរ៉ាវរបស់ខ្លួនយ៉ាងកំសត់ក្នុងដំណើរឆ្ពោះទៅកាន់អាជីពជាអ្នករ៉េបម្នាក់ ព្រមទាំងប្រាប់ទស្សនិកជនដោយមិនលាក់លៀមថា ខ្លួនលោកគឺជាមនុស្សដែលឥតបានការ ធ្វើបា.បម្តាយខ្លាំង មិនស្តាប់សម្តីគ្រួសារ ព្រមទាំងធ្លាប់គិតចង់សម្លា.ប់ខ្លួនទៀតដោយសារតែជួបប្រទះការលំបាកពេក។
នៅក្នុងបទសម្ភាសមួយ Goofy បាននិយាយថា បើសិនជាមិនបានក្លាយជា Rapper ខ្លួនគឺជាមនុស្សដែលឥតប្រយោជន៍ កាលពីមុនគេមិនស្តាប់សម្តីគ្រួសារដោយសារតែការរ៉េបនេះធ្វើឱ្យខ្លួនហ៊ានចេញពីផ្ទះ។ Goofy ថាដំបូងការចេះរ៉េបដោយសារពីពួកម៉ាកបានជួយបង្ហាត់បង្រៀនដោយសារតែឃើញពីទំហំការស្រលាញ់របស់ខ្លួន និងបានអង្គុយមើលគេរ៉េប Free style ហើយក៏បែកគំនិតមួយចង់ទៅប៉ោយប៉ែត ដោយមិនស្គាល់អ្នកណាទាំងអស់នៅទីនោះ និងបានស្វែងរកមិត្តនៅតាមឡានក្រុង។
Goofy បន្តទៀតថា ខ្លួនបានឆាតទៅឈ្មោះ ម៉េង ដែលនៅប៉ោយប៉ែតដើម្បីបង្កើនទំនាក់ទំនងជាមិត្តជាមួយគ្នាហើយគេក៏បានមកទទួលខ្លួនទាំងមិនដែលស្គាល់គ្នា ព្រមទាំងមានកន្លែងឱ្យគេគេងទាំងម្នាក់នោះមិនមានកន្លែងគេងដូចគ្នាព្រោះជាមនុស្សចេញពីផ្ទះដូចគ្នា។ អ្នកទាំងពីរបានស្នាក់នៅផ្ទះជាមួយមិត្តភក្តិម្នាក់ទៀតជាអ្នករៀនសូត្រ ហើយដោយសារតែខ្លួនមានស្នាមសាក់មិនត្រឹមត្រូវស្នាក់នៅជាមួយកូនគេអ្នករៀនសូត្រ Goofy និងមិត្តឈ្មោះ ម៉េង ក៏បានចាកចេញពីផ្ទះនោះបន្ទាប់ពីស្នាក់នៅបានប្រមាណ២ ៣ ខែនិងបានទៅស្នាក់នៅជាមួយអ្នករ៉េបម្នាក់ទៀត ព្រមទាំងបាន records សំឡេងនិងមានស្ទាយសម្រាប់ខ្លួនឯង។
ស្នាក់នៅមិនបានប៉ុន្មាន Goofy ថាគេក៏សម្រេចចិត្តចូលធ្វើការអនឡាញធ្វើការបាន២ខែគេបោកមិនបានបើកប្រាក់ខែឱ្យទៀត ហើយបានចេញមកទាំងគ្មានលុយមួយសេននឹងឈានដល់ដំណាក់កាលចង់សម្លាប់ខ្លួនព្រោះតែការលំបាកពេក។ ប៉ុន្តែ ដោយសារតែគិតដល់គ្រួសារគំនិតដែលចង់សម្លាប់ខ្លួននោះបានដកចេញមកវិញ។
TOP3 រូបនេះថា ខ្លួនគេមានលុយចំនួន៣០បាតដើរទៅកាន់ម៉ាតមួយកន្លែងហើយក៏ប៉ះជាមួយស្រ្តីម្នាក់ពរកូនជាអ្នកសុំទាន ខ្លួនក៏លះបង់ប្រាក់៣០បាតឱ្យស្រ្តីនោះខណៈគេក៏ជិតដល់ដំណាក់កាលនេះដូចគ្នាព្រោះតែការអត់ឃ្លាន មួយថ្ងៃដើរ៨គីឡូតែលតោលម្នាក់ឯង។
Goofy ថាគេគឺជាកូនឥតបានការ យកលុយម្តាយចាយរហូត ខណៈម្តាយបានផ្ញើឱ្យ២០ដុល្លារធ្វើជាសោហ៊ុយពីប៉ោយប៉ែតមកភ្នំពេញវិញ រួចគេក៏ស្នាក់នៅជាមួយពួកម៉ាកធ្វើការខាងម៉ាស្សា។ ទោះយ៉ាងណាក៏នៅជាមួយគ្នានេះក៏មិនសូវមានអីញុំាដូចគ្នាដោយសារតែជាអ្នកអត់ដូចគ្នាហើយខ្លួនក៏សម្រេចចិត្តទៅសៀមរាបដូចជាការទៅប៉ោយប៉ែតដែរ គឺគ្មានស្គាល់អ្នកណាទាំងអស់។
ផ្សងជីវិតនៅលើទឹកដីសៀមរាប Goofy ក៏បានស្នាក់នៅជាមួយពួកម៉ាក ព្រមទាំងបានសម្តែងនៅក្នុងបារមួយកន្លែងប៉ុន្តែមិនទទួលបានកំរៃនោះទេដោយសារតែចង់ប្រូម៉ូតខ្លួនឯង។ ក្រោយមកកម្មវិធីប្រកួត The Rapper បើកដាក់ពាក្យប្រកួតរូបគេគ្មានសូម្បីលុយទិញពាក្យចូលរួមប្រកួត ប៉ុន្តែជាសំណាងល្អមានម្តាយរបស់មនុស្សម្នាក់ដែល Goofy មិនបញ្ចេញឈ្មោះផ្ញើលុយឱ្យសម្រាប់ការទិញពាក្យប្រកួតនៅក្នុងកម្មវិធី The Rapper ៕










