ប្រទេសវៀតណាម ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ថា ប្រទេសហ្វីលីពីន និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលភាគីទាំងពីរនឹងពង្រឹងកិច្ចសហការពាក់ព័ន្ធនឹងឆ្មាំឆ្មេរសមុទ្រ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចមកកាន់ទីក្រុងហាណូយរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ។Vietnam, Philippines seal deals on South China Sea security | The Straits  Times

ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងពីរនេះ បានអះអាងពីកម្មសិទ្ធនៅសមុទ្រចិនខាងត្បូងរៀងៗខ្លួន ដែលវាជាផ្លូវទឹកដ៏សំខាន់សម្រាប់ការនេសាទ និងពាណិជ្ជកម្ម ខណៈប្រទេសចិនអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធស្ទើរទាំងអស់នៅដែនទឹកនេះ ។ ហ្វីលីពីន និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចសហការរវាងកងកម្លាំងឆ្មាំសមុទ្ររបស់ពួកគេ ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីឆ្មាំសមុទ្រហ្វីលីពីន ។Vietnam, Philippines seal deals on South China Sea security

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីថ្លែងការណ៍ថា ការចុះកិច្ចព្រមព្រៀងរួមគ្នានៅទីក្រុងហាណូយ រវាងលោក Vo Van Thuong ប្រធានាធិបតីវៀតណាម និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. គឺជាការជំរុញកិច្ចសហការរួមគ្នារវាងឆ្មាំសមុទ្រប្រទេសទាំងពីរ ព្រមទាំងការពារហេតុការណ៍ធ្ងន់ធ្ងរដែលនឹកស្មានមិនដល់នៅសមុទ្រចិនខាងត្បូង ។Vietnam, Philippines seal deals on South China Sea security, rice

បើទោះជាខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងមិនទាន់បង្ហាញជាសាធារណៈក្តី ប៉ុន្តែវាអាចមានលទ្ធភាពខ្ពស់ជាងការពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរក្នុងរឿងនេះ ហើយវាកាន់តែធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងមិនពេញចិត្ត ព្រោះប្រទេសចិនបានអះអាងពីកម្មសិទ្ធស្ទើរតែទាំងអស់នៅលើសមុទ្រនេះ ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មវៀតណាមបានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលក្រុងម៉ានីលត្រៀមនាំចូលអង្ករពីវៀតណាម ក្នុងរយៈពេល៥ឆ្នាំផងដែរ ។ រីឯមន្ត្រីហ្វីលីពីននិយាយថា គេសង្ឃឹមថា ប្រទេសទាំងពីរនឹងជំរុញកិច្ចសហការស្វែងរកអង្ករ ខណៈហ្វីលីពីន គឺជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់វៀតណាម ។Bangkok Post - Vietnam, Philippines seal deals on South China Sea security

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ថ្លែងថា ប្រទេសហ្វីលីពីនបានទំនាក់ទំនងជាមួយវៀតណាម និងប្រទេសផ្សេងទៀត ដើម្បីពិភាក្សាគ្នាអំពីការអនុវត្តវិធានការផ្សេងៗនៅសមុទ្រចិនខាងត្បូង ៕