កញ្ញា ឡូរីន ដែលមហាជនបានស្គាល់ថាជាសង្សារតារារ៉េប វណ្ណដា បានធ្វើឱ្យទស្សនិកជនអ្នកប្រើបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសំណេររបស់ស្រីស្អាតរូបនេះដែលបានលើកឡើងពីការប្រើបណ្តាញសង្គមទៅលើរឿងឥតប្រយោជន៍មួយចំនួន។ ទោះយ៉ាងណា សំណេររបស់ស្រីស្អាតរូបនេះបែរជាលែងឃើញវិញដោយមិនដឹងពីមូលហេតុដែល ឡូរីន សម្រេចចិត្តលុបឬអាចលាក់មិនបង្ហាញជាសាធារណៈចំពោះសំណេរនោះឡើយ។May be an image of 1 person

កាលពីថ្ងៃទី២៤ មករា ឆ្នាំ២០២៤ នៅលើគណនី Lauryn Lauryn បានបង្ហោះសំណេរយ៉ាងដូច្នេះថា « មនុស្សយើងមិនមែនអត់ដឹងរឿងណាមានប្រយោជន៍ រឿងណាអត់ប្រយោជន៍ទេ តែចូលចិត្តshareរឿង អត់ប្រយោជន៍ហើយថា (ស្រុកខ្ញុំមានតែរឿងអត់ប្រយោជន៍) រួចបើ shareហើយ Battention លើរឿងអត់ប្រយោជន៍វាមិនអត់ប្រយោជន៍ ឈប់ខ្វល់មើល ចាំមើលអ្នកដែលធ្វើអីភ្លាវៗអត់ប្រយោជន៍ ទាំងអស់ហ្នឹងមានកម្លាំងបង្កើតថ្មីទៀតអត់នៅពេលដែល យើងឈប់ share ឈប់ជេរហើយអត់ខ្វល់? ខូចមាត់ខូចខួរ អស់ហើយ social media គួរតែ inspire ពួកយើងច្រើនជាងនេះ»។No photo description available.

ឡូរីន បន្ថែមថា «ស្រុកយើងអ្នកមាន Talent ថ្មីៗ ច្រើនណាស់ជួយលើកជួយ supportពួកគាត់ផង»។ សង្សារវណ្ណដា បានសរសេរបន្តជាភាសាអង់គ្លេសមានន័យជាភាសាខ្មែរថា «ថ្ងៃនេះនាងបាននិយាយក្នុងនាមជា HUOR KAGNCHNA ជាឈ្មោះពិតរបស់នាងមិនមែនជា Lauryn ដែលអ្នកធ្លាប់ស្គាល់ថាជាអាយដលនោះឡើយ»។No photo description available.

ទោះយ៉ាងណាសំណេរ ដែលស្រីស្អាត ឡូរីន បានលើកឡើងខាងលើនេះទស្សនិកជនមិនបានឃើញនៅលើបណ្តាញសង្គមរបស់នាងនោះទេដោយគេមិនដឹងថាហេតុអ្វីបានជានាងសម្រេចចិត្តលុប ឬលាក់ការបង្ហោះនោះវិញទេ។No photo description available.

កន្លងមកនេះស្រីស្អាត ឡូរីន ក៏ធ្លាប់បានបញ្ចេញសំណេររបស់ខ្លួនបង្ហាញការខឹងសម្បារ ទៅលើអ្នកបញ្ចេញមតិរិះគន់នាងក្នុងការផ្លាស់ប្តូរពណ៌សក់ និងចិញ្ចើម ជាដើមប៉ុន្តែក្រោយពីបង្ហោះរួចស្រីស្អាតរូបនេះសម្រេចចិត្តលុប ឬលាក់ការបង្ហោះនោះវិញយ៉ាងអាថ៌កំបាំង៕