បរទេស៖ ក្នុងរយៈពេល ៩ ខែចុងក្រោយនេះលោក Russ Cook បានរត់ចម្ងាយជាង ១២,០០០ គីឡូម៉ែត្រឆ្លងកាត់ប្រទេសចំនួន ១៣ នៅទ្វីបអាហ្វ្រិក ដោយបច្ចុប្បន្នគាត់ស្ថិតនៅក្នុងប្រទេសសេណេហ្គាល់ជាមួយនឹងក្រុមគាំទ្ររបស់គាត់។

Russ Cook អាយុ ២៦ ឆ្នាំ សញ្ជាតិអង់គ្លេស បានចេញដំណើរពីប្រទេសអង់គ្លេសទៅទ្វីបអាហ្រ្វិក កាលពីចុងខែមេសា ឆ្នាំ ២០២៣។ គាត់មានបំណងក្លាយជាមនុស្សដំបូងគេដែលរត់ប្រវែងនៃទ្វីបអឺរ៉ុបទៅទ្វីបអាហ្វ្រិក ដោយឆ្លងកាត់ ១៦ ប្រទេស និងបញ្ចប់ការរត់ម៉ារ៉ាតុងជាង ៣៦៩.៤២ គីឡូម៉ែត្រ ដើម្បីរៃអង្គាសប្រាក់សម្រាប់អង្គការសប្បុរសធម៌មួយ។Marathon a day until Christmas as 'hardest geezer' sets out to run length  of Africa

Russ Cook មានបណ្ដាញសង្គមដ៏ធំមួយដែលតាមដាន ហើយបានរៃអង្គាសប្រាក់បានជាង ១៧០,០០០ ដុល្លារអាមេរិក ក្នុងរយៈពេល ៩ ខែកន្លងទៅ ដោយគាត់បានរត់ជាង ១២,០០០ គីឡូម៉ែត្រ ឆ្លងកាត់ ១៣ ប្រទេស ដែលជាមធ្យមច្រើនជាងមួយម៉ារ៉ាតុងក្នុងមួយថ្ងៃ។ ការរត់ឆ្លងទ្វីបរបស់គាត់មានហានិភ័យខ្ពស់ណាស់ដូចជាគាត់ត្រូវបានគេប្លន់របស់របរមួយចំនួននៅតាមផ្លូវស្ងាត់ ឬក្នុងព្រៃជាដើម ប៉ុន្តែគ្មានបញ្ហាអ្វីអាចរារាំង Cook ពីការបន្តដំណើររបស់គាត់បានទេ។Brit dubbed 'Worthing's Hardest Geezer' may have to abandon bid to run the  length of Africa after 278 days - because he does not have a visa to enter  Algeria | Daily Mail Online

ទោះជាយ៉ាងណាក៏ដោយ Cook មានគម្រោងបញ្ចប់ដំណើរផ្សងព្រេងរបស់គាត់នៅទុយនីស៊ី ចុងខាងជើងនៃទ្វីបអាហ្រ្វិក ប៉ុន្តែអាចមានឧបសគ្គដោយសារគាត់មិនអាចទទួលបានទិដ្ឋាការទៅប្រទេសអាល់ហ្សេរីបានទេ។ មុននឹងឆ្លងដែនទៅប្រទេសទុយនីស៊ីដែលជាគោលដៅរបស់គាត់ ត្រូវតែទទួលបានទិដ្ឋាការទៅប្រទេសអាល់ហ្សេរី តាមរយៈព្រំដែនប្រទេសម៉ូរីតានីជាមុនសិន។ ប៉ុន្តែព្រំដែនរវាងប្រទេសទាំងពីរនេះជាតំបន់ដែលមានប្រវត្តិស្មុគស្មាញ ដែលក្រុមប្រដាប់អាវុធមូស្លីមតែងតែធ្វើប្រតិបត្តិការ។Meet 'Hardest Geezer' Russ Cook - YouTube star taking on his 'Project  Africa' | The Irish Sun

Cook បានប្រកាសនៅលើបណ្តាញសង្គម X នៅថ្ងៃទី ២៣ ខែមករាថា “ប្រសិនបើមិនទទួលបានទិដ្ឋាការ គម្រោងអាហ្រ្វិកនឹងត្រូវបង្ខំឱ្យបញ្ចប់”។ ជាមួយគ្នានេះដែរ Cook ក៏បានបង្ហោះវីដេអូអរគុណអ្នកគាំទ្រសម្រាប់ការគាំទ្រ និងអំពាវនាវរកជំនួយ។ វីដេអូរបស់ Cook ត្រូវបានគេចែករំលែកដល់ទៅ ១១ លានដង ដែលទាក់ទាញចំណាប់អារម្មណ៍ពីរដ្ឋាភិបាលអង់គ្លេសយ៉ាងខ្លាំង។

មិនយូរប៉ុន្មាន លោក Alexander Stafford ប្រធានក្រុមសភាអង់គ្លេសទទួលបន្ទុកបញ្ហាអាល់ហ្សេរី បានសរសេរលិខិតចំហមួយទៅកាន់ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅចក្រភពអង់គ្លេស ដោយស្នើសុំទិដ្ឋាការសម្រាប់លោក Cook។ ការិយាល័យបរទេស Commonwealth and Development Office (FCDO) របស់ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនបានទទួលសារជាច្រើនអំពីស្ថានភាពរបស់លោក Cook ប៉ុន្តែការសម្រេចចិត្តក្នុងការចេញទិដ្ឋាការគឺស្ថិតនៅលើប្រទេសម្ចាស់ផ្ទះគេនោះទេ៕