តារាសម្តែងចិនជួរមុខ Dilraba Dilmurat ហៅកាត់ថា Dilireba ដែលមានដើមកំណើតជនជាតិ អ៊ុយហ្គួ (Uyghur )ត្រូវបានគេទទួលស្គាល់ថាមានភាពស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើលជាមួយនឹងស្បែកចែកចាំងដូចជាចានប៉សឺឡែន និងលក្ខណៈពិសេសដ៏ប្រណីតរបស់នាង។ តួឯកស្រីរូបនេះត្រូវបានគេដាក់ឈ្មោះថាជា «សម្រស់ទាំងបួននៃស៊ីនជាំង» ហើយនាងពិតជាសមនឹងទទួលបានបើសិនជាបានឃើញរូបភាពកាលពីតូចរបស់តារាស្រីរូបនេះ។.png)
ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណិត ចាប់ផ្តើមជីកកកាយរូបភាពកាលពីកុមារភាពរបស់ Dilireba ហើយមើលទៅនាងពិតជាស្រស់ស្អាតតាំងពីតូចមកម្ល៉េះ ជាមួយមុខមាត់គួរឱ្យស្រលាញ់ ទាំងភ្នែកនិងថ្ពាល់របស់នាងមើលទៅដូចជាតុក្កតា។ រូបភាពពីក្មេងរបស់តារាសម្តែងរូបនេះមិនយូរប៉ុន្មានបានក្លាយជាប្រធានបទពេញនិយមនៅលើបណ្តាញសង្គមចិន Weibo ដោយមានអ្នកនិយមលេងអ៊ីនធឺណិតភ្ញាក់ផ្អើលនឹងសម្រស់ធម្មជាតិរបស់នាង។.png)
អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិជាច្រើនដោយបានលើកឡើងថា Dilireba គ្មានការវះកាត់កែសម្ផស្ស, នាងកើតមកដើម្បីជាតារា, នាងដូចឪពុករបស់នាងដែលជាតារាសម្តែងល្បីឈ្មោះក្នុងប្រទេស និងជាតារាចម្រៀងក្នុងក្រុមចម្រៀង និងបានទម្លាយទៀតថា Dilireba ប្រាថ្នាចង់ក្លាយជាអ្នកសម្តែងតាំងពីក្មេងមកម្ល៉េះ។.png)
Dilireba បានចូលរួមក្នុងក្រុមចម្រៀង និងរបាំ Xinjiang បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ ហើយក្រោយមកបានបន្តបរិញ្ញាបត្រផ្នែកសម្ដែងនៅសាលា Shanghai Theatre Academy។.png)
Dilireba ទទួលបានការទទួលស្គាល់ជាលើកដំបូងសម្រាប់តួនាទីរបស់នាងនៅក្នុងរឿងភាគរឿង Swords of Legends ក្នុងឆ្នាំ២០១៤ ហើយប្រជាប្រិយភាពរបស់នាងបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីបានសម្តែងក្នុងរឿង Pretty Li Huizhen និង Fantasy romance Eternal Love ក្នុងឆ្នាំ២០១៧។
បច្ចុប្បន្ននេះ Dilireba មានអាយុ៣១ឆ្នាំ ជាតារាស្រីជួរមុខរបស់ប្រទេសចិនដែលក្រសោបពានរង្វាន់ជាច្រើននៅក្នុងដៃ៕
		
	









