ឡានក្រុងអាទិភាពដែលគេស្គាល់ថា School Bus បច្ចុប្បន្ននេះគឺកំពុងតែចរាចរនៅតាមដងផ្លូវសហរដ្ឋអាមេរិក។ នៅពេលដែលឡានក្រុងនេះឈប់ព្រមជាមួយនឹងភ្លើងស្តុបក្រហម អ្នកបើកបរនៅជុំវិញនោះត្រូវតែបញ្ឈប់យាន្តជំនិះរបស់ខ្លួនទាំងអស់មួយរំពេច បើមិនដូច្នោះទេអ្នកនោះនឹងចាត់ទុកថាល្មើសនឹងច្បាប់ ប្រឈមនឹងការឡើងតុលាការ ព្រមជាមួយនឹងការពិន័យជាប្រាក់រាប់រយដុល្លារ។Extended School Bus Stop Arm Decreases Illegal Passing - School  Transportation News

School Bus គឺជាឡានក្រុងដឹកជញ្ជូនសិស្សសាលាដែលមាននៅគ្រប់រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក។ ឡានក្រុងនេះទៀតសោត គឺបានបង្ហាញខ្លួនឡើងនៅក្នុងគោលបំណងលើកកម្ពស់ការអប់រំនៅទូទាំងសហរដ្ឋអាមេរិក ផ្តល់តម្លៃនិងគោរពដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីគ្រប់រូបក្នុងប្រទេស ព្រមជាមួយនឹងការផ្តល់នូវសុត្ថិភាពខ្ពស់ស្ទើរតែ១០០%ទៅកាន់សិស្សសាលា។N.S. school bus outfitted with 2-metre stop arm to deter illegal passing |  CBC News

យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសសម្រាប់ School Bus នៅក្នុងសហរដ្ឋអាមេរិកគឺរដ្ឋាភិបាលរបស់ប្រទេសនេះបានដាក់ចេញនូវវិធានការមួយចំនួន ដែលមានចែងនៅក្នុងច្បាប់រៀនបើកបរផងដែរទាក់ទងនឹងការផ្តល់អាទិភាពទៅលើឡានក្រុងប្រភេទនេះ និងតម្រូវឲ្យសាធារណៈជនទាំងអស់អនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុត។A New Approach to Reducing School Bus Stop Arm Violations - School  Transportation News

កាលបើបានឃើញឡានក្រុងនេះឈប់ចតនៅតាមដងផ្លូវសាធារណៈ ព្រមជាមួយនឹងភ្លើងស្តុបក្រហម ដើម្បីទទួលយកឬដាក់សិស្សសាលា យាន្តជំនះរបស់អ្នកដំណើរទាំងអស់ដែលនៅជុំវិញនោះ មិនថានៅពីមុខ ពីក្រោយ ឬជំហៀងទេ គឺត្រូវតែឈប់ជាដាច់ខាត និងឈប់រហូតទាល់តែឡានក្រុងមួយនេះមានចលនាទៅមុខ ទើបពួកគេអាចបន្តដំណើរទៅមុខបានដែរ។You would be surprised how often drivers don't stop for school buses

ទោះជាយ៉ាងណា សូម្បីតែឡានពេទ្យនៅពេលឃើញឡានក្រុងនេះឈប់ ក៏ត្រូវតែតម្រូវឲ្យឈប់ដែរ ឬក៏បើកបរដោយល្បឿនយឺតៗបំផុត ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្សនៅតាមដងផ្លូវ។

យ៉ាងណាមិញ ចំពោះអ្នកបើកបរដែលល្មើសនឹងច្បាប់ ពោលគឺមិនឈប់នៅដែលឡានក្រុងនេះចតព្រមជាមួយស្តុបក្រហមនោះនឹងត្រូវពិន័យជាទឹកប្រាក់ចន្លោះពី ៥០០ ទៅ ៦០០ដុល្លារទៅតាមរដ្ឋនីមួយៗ ក៏ដូចជាការដកពិន្ទុទៅលើអាជ្ញាប័ណ្ឌបើកបរ ឬក៏មានការផ្តឹងផ្តល់នៅតុលាការផងដែរ៕