អ្នកនាង ដេននីក្វាន់ បានឆេះកម្តៅយ៉ាងខ្លាំងបន្ទាប់ពីមានក្មេ.ងស្រី រៀននៅក្នុងសាលាតែមួយជាមួយ ល្អហួស បានបង្កើតគ្រុបឆាតនិយាយមិនល្អពីកូនស្រីខ្លួនថាទៅរៀនទាក់ប្រុស នៅក្រៅមិនស្អាតនិងមានចរិតឬកពារ។ អ្នកនាង ដេននីក្វាន់ថាបើអាណាព្យាបាលក្មេ.ងស្រីដែលនិយាយប្រមា.ថ ល្អហួស មិនចេញមកទទួលខុសត្រូវនូវទង្វើរបស់ខ្លួនទេរឿងនេះមិនចប់ឡើយ។
កាលពីយប់ថ្ងៃទី២៤ មករា អ្នកនាង ដេននីក្វាន់ ត្រូវជាម្តាយរបស់ ល្អហួស ម្ចាស់មកុដ Miss Preteen Cambodia 2023 ចេញមក Live យ៉ាងក្តៅគគុកជុំវិញមានការ Bully កូនស្រីខ្លួន។ នៅក្នុងការ Live អ្នកនាង ដេននីក្វាន់ បានរៀបរាប់ពីដើមចមដំបូងនាំឱ្យមានរឿងនេះកើតឡើងដោយសារតែ ល្អហួស បានផ្លាស់ចូលរៀនសាលាឯកជនល្បីឈ្មោះមួយ និងបានចូលរួមសម្តែងក្នុងកម្មវិធីសប្បុរសធម៌មួយ ដែលរឿងហេតុនេះកើតឡើងតាំងពីថ្ងៃទី១០ មករា ដោយមានសិស្សសាលាមួយក្រុមបង្កើតគ្រុបឆាតនិយាយមិនល្អ ពីល្អហួស រៀននៅសាលានេះតែបែរជាអាចទៅសម្តែងនៅសាលាមួយទៀត។ អ្នកនាង ដេននីក្វាន់ ថារឿងនេះទើបតែបែកធ្លាយនៅពេលក្នុងក្រុមនោះ និងមានក្មេងស្រីម្នាក់និយាយថា ល្អហួស ទៅសាលាទាក់ប្រុស នៅក្រៅមិនស្អាត និងវាយរឹកណាស់ ដោយមិនត្រឹមតែនិយាយដើម ល្អហួស ទេតែសិស្សសាលានោះថែមទាំងប្រើពាក្យមិនសមរម្យទៅកាន់គ្រូបង្រៀនទៀត។
ពាក្យសម្តីដែលនិយាយថា ល្អហួស ទៅសាលាទាក់ប្រុស បានធ្វើឱ្យអ្នកនាង ដេននីក្វាន់ មិនអាចនៅស្ងៀមបានចេញមកទាមទាររកយុត្តិធម៌ជូនកូនស្រីរង់ចាំការដោះស្រាយពីអាណាព្យាបាលរបស់ក្មេងស្រីនេះ។
«អាណាព្យាបាលត្រូវចេញមុខមកដោះស្រាយជាមួយខ្លួន កូននាងមានកិត្តិយសជាបវរកញ្ញាដែលត្រូវទៅប្រកួតនៅក្រៅប្រទេសតំណាងឱ្យកម្ពុជាទៀតមិនអាចឱ្យកូននាងខូចអារម្មណ៍ជាមួយរឿងបែបនេះនោះទេ។ អ៊ីចឹងអាណាព្យាបាលចេញមកទទួលខុសត្រូវដែលកូនខ្លួនឯងប្រព្រឹត្តកុំអាងសែខ្នង កុំស្ងាត់មិនចេញមកដោះស្រាយ។ យូរៗបើទៅមិនមានចំណាត់ការលើរឿងហ្នឹង នឹងមានរឿងធំជាងនេះកើតឡើងព្រោះតែរឿងតូចយើងមិនបានលុបបំបាត់ »។ នេះជាសម្តីរបស់អតីតតារាសម្តែងស៊ិចស៊ី ដេននីក្វាន់។
សូមបញ្ជាក់ផងដែរថា ចុងក្រោយនេះ ល្អហួស បានរងនូវពាក្យសម្តីផ្សេងៗជាច្រើនដែលមិនអាចទទួលយកបានដូចជារឿង BA ប្រើពាក្យសម្តីមិនសមរម្យដាក់នាង និងមានអ្នកលេងបណ្តាញសង្គមបោះពាក្យសម្តីដាក់ ល្អហួស ថាវ័យ១៤ឆ្នាំស្លៀកពាក់ស៊ិចស៊ីមិនសមភ្នែកមិនសមជានារីខ្មែរ ខណៈដែល ដេននីក្វាន់ ចេញមកពន្លះទាំងអស់ការពារកិត្តិយសកូនស្រីជានិច្ច ព្រមទាំងលើកឡើងទៀតថាប៉ះពាល់នាងបានតែបើប៉ះពាល់ ល្អហួស គឺមិនបានឡើយ៕










