កន្លងមកនេះតារាចម្រៀងល្បីឈ្មោះលោក ឆន សុវណ្ណារាជ ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃទៅលើបទចម្រៀងមានចំណងជើងថា «ពូក៏ដូចប៉ា» និងបានចោទថាជាការនិពន្ធចេញពីរឿងមិនសមរម្យ។ នាពេលថ្មីៗនេះទៀតសោត អ្នកចម្រៀងស្រី ញឹមសួន សោភាទេពី ត្រូវបានអ្នកប្រើបា្រស់បណ្តាញសង្គមបញ្ចេញមតិរិះគន់ និងមានការវែកញែកទៅលើអត្ថន័យបទថ្មីដែលមិនទាន់ចេញជាផ្លូវការដោយអ្នកខ្លះថាជាបទបែបអា.សអាភា.ស។May be an image of 1 person

ញឹមសួន សោភាទេពី គឺជាអ្នកចម្រៀងម្នាក់ដែលកន្លងមកនេះមានការវែកញែកទៅលើអាយុរបស់នាង ហើយនាងក៏ជាបេក្ខភាពកម្មវិធី The Rapper Cambodia កូនក្រុមរបស់គ្រូបង្វឹក ខ្មែរមួយជីវិត។ កន្លងមកនេះ ទេពី បកស្រាយបទចម្រៀងជូនទស្សនិកជនបានច្រើនទម្រង់ទាំងបុរាណ មនោសញ្ចេតនា ប្រពៃណី បទញាក់ បទរ៉េប និងបកស្រាយចម្រៀងជាភាសាវៀតណាមបានយ៉ាងស្ទាត់ជំនាញ។May be an image of 2 people and text

នាពេលថ្មីៗនេះ សោភាទេពី បានបញ្ចេញបទថ្មីរបស់ខ្លួនខ្លីៗមិនទាន់ចេញជាផ្លូវការ និងមិនទាន់បញ្ចេញថាបទថ្មីនេះមានចំណងជើងអ្វីនោះទេ។ ទោះយ៉ាងណា ត្រឹមតែបង្ហើបខ្លីៗប្រមាណ២០វិនាទី វាបានក្លាយជាប្រធានបទក្តៅនិងមានការជជែកវែកញែកនៅលើបណ្តាញសង្គមរួមទាំងមតិរិះគន់ទៅលើចម្រៀងថ្មីនេះ។May be an image of 1 person

អ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញមតិថា បទថ្មីរបស់ ញឹមសួន សោភាទេវី មានចរិតអាសអាភាស អត្ថន័យគឺជាបទចម្រៀងបែប១៨បូក។ អ្នកខ្លះថាស្តាប់បទនេះហើយគឺក្តៅខ្លួនតែម្តងដោយសារតែប៉ារ៉ូលចម្រៀងមានអត្ថន័យស៊ីជម្រៅខ្លាំង។ អ្នកផ្សេងទៀតក៏បញ្ចេញមតិចង់មើល MV បទថ្មីនេះមានលក្ខណៈបែបណា។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ញឹមសួន សោភាទេពី មានវ័យ២០ឆ្នាំជាអ្នកចម្រៀងម្នាក់ដែលលេចមុខតាមការប្រគំតន្រ្តីនានានិងមានបទចម្រៀងផ្ទាល់ខ្លួននៅលើទីផ្សារផងដែរ។ បទចម្រៀងរបស់ទេពី ដែលមានការស្តាប់ច្រើនជាងគេមានចំណងជើងថា «ចាំយកបងធ្វើប្តី»។ ក្រៅពីការប្រកួត The Rapper សោភាទេពី ក៏ធ្លាប់ចូលរួមក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ និងទទួលបានការបណ្តុះបណ្តាលពីសាលាខាងសិល្បៈ ល្ខោនយីកេ ផងដែរ៕