ទំព័រហ្វេសប៊ុកថៃឈ្មោះ «Kanha-កញ្ញា» បានលើកឡើងថា មានជនជាតិខ្មែរម្នាក់បានសរសេរក្នុងបណ្តាញសង្គមថា យាយម៉ូ មានស្រុកកំណើតនៅប្រទេសកម្ពុជា ហើយអង្វរឱ្យជនជាតិថៃឈប់លាក់បាំងការពិត ។ ក្រោយពីការសរសេរបែបនេះធ្វើឱ្យជនជាតិថៃជាច្រើននាក់រិះគន់ថា ការលើកឡើងនេះមិនត្រឹមត្រូវទេ ព្រោះប្រទេសថៃបានសាងសង់រូបសំណាកយាយម៉ូ នៅខេត្តស៊ីសាកេត ដើម្បីឱ្យកូនចៅថៃបានគោរព និងដឹងគុណលោកយាយដែលបានតស៊ូក្នុងសង្គ្រាមការពារប្រទេសថៃ ។

ទំព័រហ្វេសប៊ុកនេះបន្តថា យោងតាមការអះអាងមួយនិយាយថា កម្ពុជា គឺជាចំណុចកណ្តាលរបស់ចក្រវាឡ ហើយការអះអាងបែបនេះមិនមែនជាការពិតទេ ពីព្រោះវាបានក្លាយជាប្រធានបទនៅក្នុងបណ្តាញសង្គមម្តងទៀត ក្រោយពីជនជាតិខ្មែរម្នាក់លើកឡើងពីប្រវត្តិសាស្ត្រក្នុងបណ្តាញសង្គម រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមចូលបញ្ចេញមតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge1-l6VhbsDtfYTGzvHXL_k1CN1EdUKEFs6eq6lC_YTklbcy_xbMDDp53qUJIFBHOH2y5amY9_wMspG33cXtcbnk-6QCP4mQnxc_9QS-9PZyZQh4mrqCXcy-x8iRTg2nLeMMk6Ck2JMOleSMHg9TIGfPXuuEEk-_EK6iSF0I8jldRV9RgUmsyWeUQlWPA/s1140/photo_2024-01-23_15-29-06.jpg

ជនជាតិខ្មែររូបនេះបានសរសេរក្នុងបណ្តាញសង្គមថា ៖ «លោកយាយម៉ូ ជាជនជាតិខ្មែរ មានសាច់ញាតិនៅស្រុកសំរោងចុងកាល់ ខេត្តឧត្តរមានជ័យ រហូតមកដល់សព្វថ្ងៃនេះ ។ ប្តីគាត់ធ្វើជាមន្ត្រីនៅខេត្តនគរាជសីមា ។ នៅពេលស្តេចលាវឈ្មោះ ព្រះចៅអនុវង្ស បានលើកទ័ពលាវវាយលុកចូលមកដល់ខេត្តនគរាជ យាយម៉ូ បាននាំពួកស្រីបញ្ចុកបន្ស៊ីពួកកងទ័ពលាវឱ្យស្រវឹង ហើយពួកកងទ័ពសៀមក៏បានវាយឈ្នះពួកលាវនៅពេលនោះទៅ ។ ស្តេចលាវឈ្មោះ ព្រះចៅអនុវង្ស ត្រូវពួកសៀមចាប់បានដាក់ទ្រុងដែកនាំយកមកថ្វាយស្តេចសៀម រាមាទី៣ នៅក្រុងបាងកក នៅឆ្នាំ១៨២៨ ហើយក៏សម្លាប់ចោលបាត់ទៅ ។ ក្រោយមក ម៉ែម៉ូ នេះ ត្រូវបានគេលើកតម្កើងជាវរនារីរបស់សៀម តរៀងមក ។ ឯស្តេចលាវវិញ ក៏ត្រូវបានពួកលាវកសាងរូបសំណាកនៅក្រុងវៀងច័ន្ទ ថា ជាវីរនារីលាវតរៀងមកដែរ» ។

ទំព័រហ្វេសប៊ុក «Kanha-កញ្ញា» និយាយថា ក្រោយពីជនជាតិខ្មែរខាងលើបានសរសេរបែបនេះក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចូលមកបញ្ចេញមតិ ក្នុងនោះជនជាតិថៃម្នាក់និយាយថា ៖ «សូមក្រាបអរព្រះគុណយ៉ាងខ្ពស់ ដែលចាំគាំទ្រប្រទេសថៃរហូត» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «យកពេលវេលាទៅស្រាវជ្រាវប្រវត្តិសាស្ត្រខ្លួនឯងទៅ ល្អទេ? ដើម្បីឱ្យជីវិតរីកចម្រើនជាងនេះ ។ អ្នករស់នៅខេត្តកូរ៉ាជ គឺជាកូនចៅយាយម៉ូ យើងមិនមែនជាខ្មែរទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRLV_iwAGZBV8RqTKn6iVvmhvCkW1qcr-n8QFsHXMEFp3jY3WgkVvrvcUBOAsHlodXDhima5ruaIZ3VMvuVTH-7J8Y0i7c0KUKB8WQl2AW7JcPDVTWq4naN2CTJPPI4iANXq-u5oahIOw2KGbKeo-KbiApOI_6tnycz06XY636Cfybu9oZndCW61OoR3I/s1200/photo_2024-01-23_15-29-05.jpg

រីឯពលរដ្ឋខ្មែរថា ៖ «គ្មានប្រភពច្បាស់លាស់យកមកផុសផ្តេសផ្តាស ធ្វើឱ្យឱនភាពដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ។ ខ្ញុំឃើញផេករបស់សៀមលើកយកមកផុសបង្អាប់ បន្ថោកដល់ប្រជាជនខ្មែរទូទាំងប្រទេស ដោយសារលោកឯងគ្មានប្រភពច្បាស់លាស់យកទៅផុស ដែលធ្វើឱ្យគេមើលងាយដល់ប្រទេសកម្ពុជា ។ កុំចង់បានឡាយពេក គិតដល់កិត្តិយសរបស់ជាតិផង» ។

ជនជាតិថៃម្នាក់និយាយថា ៖ «រូបសំណាកអនុស្សាវរីយ៍នេះស្ថិតនៅស្រុកមឿង ខេត្តនគរាជសីម៉ា ឬខេត្តកូរ៉ាជ ប្រទេសថៃ ។ យាយម៉ូ ស្លាប់ព្រោះតស៊ូក្នុងសង្គ្រាមដើម្បីការពារប្រទេសសៀម ។ យាយមិនមែនជាខ្មែរទេ បើទំនេរ មកមើលដោយខ្លួនឯងបាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4AI8GGqT1fjbW-kVhsr5Nb9U1-4N-5C18qJeNjQJA5vWfFz6EYxlf8Dxnaj3XUIQxfV9oKthy8MVicusrKcn8VG9XamE-FakZTnmJI1UnA53NrwDc1ya2stNOPZPm4DeqyaQpjvGcsqESo5n28qVvhdod5r0hTsvnHh9ld27En2u1W0f2gw1mGa3aRtU/s848/photo_2024-01-23_15-29-04.jpg

ជនជាតិថៃម្នាក់ទៀតថា ៖ «មុនពេលអ្នកបង្ហោះអ្វីនៅលើអ៊ីនធើរណេតពាក់ព័ន្ធនឹងវប្បធម៌ និងប្រពៃណី ខ្ញុំសង្ឃឹមថា អ្នកនឹងត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដើម្បីចៀសវាងការយល់ខុស ឬយល់ច្រឡំផ្សេងៗដល់ក្មេងជំនាន់ក្រោយរបស់កម្ពុជា ។ ខ្ញុំសូមផ្ញើក្តីស្រឡាញ់ពីប្រទេសថៃដល់អ្នក» ។

ជនជាតិថៃម្នាក់ទៀតថា ៖ «មិនបាច់ចាប់អារម្មណ៍ខ្មែរទេ បណ្តោយវាចុះ ។ ប្រកែកគ្នានាំតែខាតពេលវេលារកស៊ីទទេៗ ។ ការពិត គឺការពិត វាដូចអ៊ីអ្នកជិតខាងផ្ទះអីចឹង មួយថ្ងៃៗចង់តែបានរបស់អ្នកដទៃ» ៕