កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ប្រទេសកម្ពុជាយើងគឺបានរៀបចំព្រឹត្តិការណ៍ប្រឡងសរសេរតាមអានដ៏ធំមួយ ដែលគេហៅថា «សំណេរអង្គរ» នៅទល់មុខប្រាសាទអង្គរវត្ត ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា។សមជាម្ចាស់ថ្វីដៃឯកមែន! នេះហើយគឺជាម្ចាស់ជ័យលាភីលេខ ១  ផ្នែកសរសេរអក្សរស្អាតជាងគេ ក្នុងកម្មវិធី «សំណេរអង្គរ» – Popular Magazine

«សំណេរអង្គរ» ដែលជាព្រឹត្តិការណ៍ដំបូងគេក្នុងប្រវត្តិសាស្រ្តប្រឡងសំណេរលើទឹកដីអច្ឆរិយអង្គរនេះ បានប្រព្រឹត្តិទៅរយៈពេលមួយថ្ងៃ ដែលមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះកុរពីសំណាក់កូនខ្មែរគ្រប់វ័យនិងគ្រប់ទិសទីមកចូលរួមប្រកួតយ៉ាងស្វាត់ស្វែងនិងមោទកភាពបំផុត។

នៅក្នុងការប្រឡងនោះ គេបានកត់សម្គាល់ឃើញថា មានបេក្ខជនជាង៧០០អង្គ/នាក់បានធ្វើការប្រឡងនៅបរិវេណលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្នុងទឹកដីខេត្តសៀមរាប នៃប្រទេសកម្ពុជា។ កម្មវិធីថ្មីនេះគឺបានបង្កើតឡើងដើម្បីលើកកម្ពស់អក្សរសាស្រ្តជាតិខ្មែរ ហើយគេរំពឹងថា កម្មវិធីនេះក៏អាចនឹងក្លាយទៅជាព្រឹត្តិការណ៍ថ្នាក់ជាតិដ៏សំខាន់នាពេលខាងមុខ។May be an image of 4 people and temple

ទោះជាយ៉ាងណា ប្រទេសបារាំងគឺបានរៀបចំព្រឹត្តិការណ៍សំណេរដ៏ធំដំបូងគេរបស់ពិភពលោក និងប្រកបដោយភាពជោគជ័យចំនួន២លើកទៅហើយដែរ គឺកាលពីឆ្នាំ២០១៣ និងឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ បារាំងហៅព្រឹត្តិការណ៍សំណេរនេះថា “ La Dictée Geante — ឬ Giant Dictation” ក្រោមគំនិតផ្តួចផ្តើមរបស់អ្នកនិពន្ធប្រលោមលោកដ៏ល្បីល្បាញម្នាក់គឺ លោក Rachid Santaki ។Doutes, pièges sur les accords et les accents : on a testé la Grande Dictée  des Champs-Élysées - Le Parisien

កាលពីឆ្នាំ២០១៣ ប្រទេសបារាំងបានរៀបចំព្រឹត្តិកាណ៍ដ៏ធំអស្ចារ្យ មិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្រ្តសំណេរបារាំងនៅឯវិមាន Champs-Élysées ដែលជាម្តុំផ្លូវដ៏មមាលញឹក នៃទីក្រុងប៉ារីស។ AFP បានរាយការណ៍ថា បេក្ខជនជាង ៥ ០០០នាក់ មានអាយុចាប់ពី១០ឆ្នាំដល់៩០ឆ្នាំ បានមកចូលរួមប្រកួតសរសេរសំណេរជាតិបារាំងយ៉ាងមានមោទនភាព នៅលើមហាវិថីដ៏ល្បីល្បាញមួយនេះ។ រីឯគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះគឺដើម្បីកែលម្អអក្ខរកម្មនៅទូទាំងប្រទេសបារាំង។

ចំណែកកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះវិញ បារាំងក៏បានរៀបចំព្រឹត្តិការណ៍នេះម្តងទៀត ដែលបានប្រព្រឹត្តទៅនៅទីតាំងដដែល ដែលមានបេក្ខជនត្រូវបានជ្រើសរើសឲ្យមកប្រឡងចំនួន ១ ៦៥០នាក់ ហើយបេក្ខជន ១ ៣៩៧ នាក់ក្នុងចំណោមនោះ ក៏បានជាប់នៅក្នុងកំណត់ត្រាហ្គោណែសពិភពលោកផងដែរ៕