ប្រទេសចិន៖ ប្រទេសចិនបានសាងសង់អគារខ្ពស់កប់ពពកចំនួន ៥៧ ជាន់ ដោយប្រើបច្ចេកវិទ្យាកំពូលជាច្រើន ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។Chinese Company Records Time-Lapse Video of Skyscraper Built in 19 Days -  ABC News
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រអន្តរជាតិមួយបានឱ្យដឹងថា ប្រទេសចិនបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងប្រទេស ដោយទីក្រុងនានាកំពុងត្រូវបានសាងសង់យ៉ាងឆាប់រហ័ស ជាពិសេសអគារខ្ពស់ៗដែលត្រូវការពេលវេលាច្រើនក្នុងការសាងសង់។

ទោះជាយ៉ាងណា ល្បឿនដែលចិនសាងសង់អគារកម្ពស់ ៥៧ ជាន់ក្នុងរយៈពេល ១៩ ថ្ងៃបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលខ្លាំង។ អគារនេះត្រូវបានគេហៅថា Mini Sky City ដែលមានទីតាំងនៅខេត្ត Hunan ប្រទេសចិន និងមានផ្ទៃដីសរុប ១៨០,០០០ m2 អាចផ្ទុកមនុស្សបាន ៤,០០០ នាក់ រួមជាមួយផ្ទះល្វែង និងការិយាល័យចំនួន ៨០០ ក៏ដូចជាមានភាពធន់នឹងការរញ្ជួយដីកម្រិត ៩.០ រិចទ័រនៅលើមាត្រដ្ឋាន Richter ផងដែរ។Mini Sky City - ArcelorMittal Europe

អាស្រ័យហេតុនេះ ក្រុមហ៊ុនចិនមួយបានសាងសង់អគារនេះជាមួយនឹងប្លុក prefabricated ដោយបានរៀបចំជាមុន ៩០% នៃរចនាសម្ព័ន្ធអគារនៅខាងរោងចក្រ ហើយនៅសល់ ១០% ត្រូវបានចាប់ផ្តើម និងដំឡើងនៅខាងក្រៅ។ ដំបូងឡើយ ក្រុមហ៊ុន Broad Sustainable Building Company គ្រោងនឹងសាងសង់អគារនេះមានកម្ពស់ ៩៧ ជាន់ ប៉ុន្តែក្រោយមកត្រូវបានបង្ខំឱ្យបន្ទាបវាមកត្រឹម ៥៧ ជាន់វិញ ដោយសារទីតាំងនៅជិតព្រលានយន្តហោះ។Chinese Company Records Time-Lapse Video of Skyscraper Built in 19 Days -  ABC News

គួររំលឹកផងដែរថា ល្បឿនសាងសង់របស់អគារបានឈានដល់កម្រិតកំណត់ត្រាមួយជាមួយនឹងការបញ្ចប់ ៣ ជាន់ក្នុងមួយថ្ងៃ។ កម្មករប្រមាណ ១.២០០ នាក់ត្រូវបានកេណ្ឌឱ្យធ្វើការពេញសមត្ថភាពទាំងយប់ទាំងថ្ងៃ ដោយអគារនេះប្រើប្រាស់រចនាសម្ព័ន្ធដំឡើងតាមបែប Lego ជាមួយនឹងប្លុក prefabricated ដែលអាចកាត់បន្ថយតម្រូវការក្នុងការចល័តរថយន្តលាយបេតុងចំនួន ១៥,០០០ ហើយទម្រង់នេះនឹងបញ្ចេញធូលីស្ទើរតែគ្មានចូលទៅក្នុងបរិស្ថាន។ ជញ្ជាំងខាងក្រៅរបស់អគារប្រើប្រាស់បច្ចេកវិទ្យាប្លែកៗជាច្រើន ដែលជួយសន្សំសំចៃថាមពលបាន ៨០% បើធៀបនឹងអគារធម្មតា។Chinese Company Builds 57-Story Skyscraper in 19 Days | ArchDaily

វិស្វករ Chen Xiangqian ដែលចូលរួមក្នុងការសាងសង់អគារនេះ បាននិយាយថា “ប្រសិនបើធ្វើតាមវិធីបុរាណ មនុស្សត្រូវសាងសង់ឥដ្ឋនីមួយៗដើម្បីបង្កើតអគារខ្ពស់មួយ ហើយត្រូវចំណាយពេល ២ ឆ្នាំដើម្បីបញ្ចប់ ប៉ុន្តែនៅពេលដែលយើងប្រើប្រាស់ជាមួយនឹងវិធីសាស្រ្តថ្មីនោះ ការសាងសង់នឹងអាចបញ្ចប់ក្នុងរយៈពេល ១៩ ថ្ងៃប៉ុណ្ណោះ”។Chinese construction firm erects 57-storey skyscraper in 19 days | China |  The Guardian

ជាពិសេស ដើម្បីសាងសង់គម្រោងនេះ ប្រទេសចិនបានប្រើប្រាស់ម៉ាស៊ីនសាងសង់លើអាកាស ដែលជាវេទិកាឧបករណ៍មេកានិចដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាគ្រប់គ្រងខ្នាតធំ និងឆ្លាតវៃ។ បច្ចេកវិទ្យាដែលគាំទ្រដោយសំណង់នេះត្រូវបានបង្កើតឡើងដោយឯករាជ្យនៅក្នុងប្រទេសចិន។ ទន្ទឹមនឹងនោះ គុណសម្បត្តិនៃបច្ចេកវិទ្យាសាងសង់អគារ Mini Sky City គឺការការពារបរិស្ថាន ភាពត្រឹមត្រូវខ្ពស់ និងពេលវេលាសាងសង់ដ៏ល្អឥតខ្ចោះ៕