Elon Musk គឺជាមហាសេដ្ឋីពិភពលោកដែលមានទ្រពសម្បត្តិច្រើនជាងគេបំផុតនាពេលបច្ចុប្បន្ននេះ។ គាត់គឺជាស្ថាបនិក ប្រធាននាយកប្រតិបត្តិ និង CTO នៃ SpaceX; Tesla និងក្រមហ៊ុនជាច្រើនទៀត…។ នៅក្នុងបទសម្ភាសន៍ជាមួយ The New York Time លោក Elon Musk បានចែករំលែកថា មុននឹងគាត់ក្លាយជាមហាសេដ្ឋីពិភពលោក គាត់បានអានសៀវភៅចំនួនបួនក្បាលនេះ។
១.សៀវភៅ Foundation៖ នៅក្នុងបទសម្ភាសន៍មួយ Elon Musk ធ្លាប់បាននិយាយថា ជាទូទៅគាត់ចូលចិត្តអាចសៀវភៅ Foundation ខ្លាំងណាស់។ សៀវភៅនេះគឺនិយាយអំពីវិទ្យាសាស្ត្របែបបុរាណ និងប្រឌិតដែលសរសេរដោយអ្នកនិពន្ធ Isaac Asimov គឺជាអ្នកនិពន្ធវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុតរបស់គាត់។ រហូតមកដល់បច្ចុប្បន្ន សៀវភៅនេះមានឥទ្ធិពលយ៉ាងធំធេងលើការប្រឌិតបែបវិទ្យាសាស្ត្រតាមរយៈគំនូរចក្រភព Galactic ហើយជារឿងដែលបានបំផុសគំនិតនៃស៊េរីបុរាណផ្សេងទៀតដូចជា Dune និង Star Wars ជាដើម។
២.សៀវភៅ The Lord of the Rings៖ The Lord of the Rings គឺជាសៀវភៅដែលបានបោះពុម្ពពីឆ្នាំ ១៩៥៤-១៩៥៥ ត្រូវបានបែងចែកទៅជា ៦ សៀវភៅ ដែលនិយាយអំពីឆ្នាំដ៏អស្ចារ្យនៃ Middle-earth ក្នុងសង្រ្គាមប្រឆាំងនឹងស្តេចងងឹត Sauron នៃប្រជាជនធម្មជាតិ និងការវិលត្រឡប់មកវិញរបស់ស្តេច។ សៀវភៅនេះទទួលបានជោគជ័យយ៉ាងខ្លាំង ដែលវាត្រូវបានបង្កើតជាខ្សែភាពយន្តដែលមានឈ្មោះដូចគ្នា និងទទួលបានការគាំទ្រពីអ្នកគាំទ្រជាច្រើន ក៏ដូចជាទទួលបានពានរង្វាន់ដ៏ថ្លៃថ្នូជាច្រើនផងដែរ។
៣.សៀវភៅ The Moon Is a Harsh Mistress៖ The Moon Is a Harsh Mistress គឺជាសៀវភៅដែលនិពន្ធដោយជនជាតិអាមេរិក Robert A ប្រាប់អំពីការបះបោរនៃអាណានិគមនៅលើព្រះច័ន្ទប្រឆាំងនឹងអ្នកគ្រប់គ្រងពីផែនដី។ ប្រលោមលោកនេះបង្ហាញ និងពិភាក្សាអំពីឧត្តមគតិនៃលទ្ធិសេរីនិយម ហើយត្រូវបានគេសរសើរចំពោះការបង្ហាញដ៏ល្អឥតខ្ចោះរបស់វាអំពីសង្គមមនុស្សនាពេលអនាគតដែលស្រមៃនៅលើផែនដី និងព្រះច័ន្ទ។ នេះក៏ជាប្រភេទសៀវភៅដែល Musk ស្រឡាញ់ និងស័ក្តិសមនឹងការស្រមៃរបស់គាត់។
៤.សៀវភៅ Stranger in a Strange Land៖ គឺជាប្រលោមលោកដ៏ល្បីល្បាញរបស់អ្នកនិពន្ធជនជាតិអាមេរិក Robert A. Heinlein ដែលបានចេញផ្សាយក្នុងឆ្នាំ ១៩៦១ និង ១៩៦៦ រៀងៗខ្លួន។ Stranger in a Strange Land ប្រាប់ពីរឿងរបស់ Valentine Michael Smith ដែលកើតនៅលើភពអង្គារ និងធំឡើងដោយ Martians បានមកផែនដីកាលពីនៅក្មេង ហើយបានរកឃើញទំនាក់ទំនងរបស់គាត់ទៅនឹងការផ្លាស់ប្តូរចុងក្រោយនៃវប្បធម៌ Terran (ផែនដី)។
គួរបញ្ជាក់ដែរថា ក្នុងចំណោមការងារទាំងអស់ដែល Elon Musk កាន់កាប់និងគ្រប់គ្រងដោយជោគជ័យបំផុតនោះគឺការងារបែបវិទ្យាសាស្ត្រ។ គាត់មានក្តីសុបិន្តនៃយានអវកាស និងការធ្វើដំណើរក្នុងលំហរតាំងពីនៅក្មេងមកម្លេះ ដូច្នេះសៀវភៅដែលធ្វើឱ្យគាត់ជោគជ័យគឺសៀវភៅដែលទាក់ទងនិងវិទ្យាសា្រស្ត្រអវកាស៕










