ថ្មីៗនេះមហាជនជាច្រើននៅលើបណ្តាញសង្គមបានបញ្ចេញមតិរិះគន់យ៉ាងខ្លាំង បន្ទាប់ពីឃើញវត្តមានរបស់តារាកូរ៉េ Seungri ដែលជាអតីតសមាជិកក្រុម Big Bang ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង បានបង្ហាញខ្លួននៅ Prince Brewing ក្នុងទីក្រុងភ្នំពេញ កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។ ក្នុងនោះអ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញវត្តមានរបស់អតីតតារាកូរ៉រូបនេះមកទឹកដីកម្ពុជាដោយស្ងាត់ៗ ខណៈដែលមហាជនផ្សេងទៀតបានបញ្ចេញមតិរិះគន់យ៉ាងខ្លាំង ដោយសារតែគាត់ធ្លាប់មានរឿងអាស្រូវផ្លូវភេទ និងគ្រឿងញៀននៅកូរ៉េ។The Great Seungri | HaB Korea.net

ប្រិយមិត្តដែលជាអ្នកគាំទ្រ K-pop ប្រាកដជាបានស្គាល់ហើយថា តារាចម្រៀង Seungri គឺជាសមាជិកក្រុម Big Bang ប៉ុន្តែគាត់បានចាកចេញពីក្រុមដោយសារគាត់មានរឿងអាស្រូវផ្លូវភេទ និងគ្រឿងញៀនកាលពីឆ្នាំ ២០១៨ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះគាត់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដោយសព្វថ្ងៃគាត់កំពុងកាន់កាប់ជំនួញផ្ទាល់ខ្លួនរបស់គាត់។8 Astonishing Facts About Seungri - Facts.net

ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនជាច្រើននៅលើបណ្តាញសង្គមរិះគន់គាត់នោះ គឺដោយសារលោក Seungri ទើបតែចេញពីពន្ធនាគារមិនដល់មួយឆ្នាំផង ស្រាប់តែឃើញវត្តមានលោកនៅលើទឹកដីខ្មែរ ច្រៀងរាំយ៉ាងសប្បាយជាមួយតារ៉េប G-Devith និងបានរៀបចំពិធីខួបកំណើតគម្រប់ ៣៣ ឆ្នាំរបស់គាត់នៅកន្លែងជប់លៀងទៀតផង។ មហាជនជាច្រើនបានរិះគន់ថា ហេតុអ្វីមនុស្សមួយចំនួនស្វាគមន៍មនុស្សប្រភេទនេះខ្លាំងម្លេះ ហើយអ្នកខ្លះទៀតក៏លើកឡើងថា តិចទៀតលែងស្ងាត់ហើយ ខ្ញុំទាយថាព័ត៌មានកូរ៉េនឹងចុះផ្សាយថា មនុស្សកខ្វក់នៅប្រទេសខ្លួនមានអ្នកគាំទ្រភ្លូកទឹកភ្លូកដីនៅប្រទេសខ្មែរ។ អ្នកខ្លះក៏ខំមិនថា មិចបានជាសប្បាយជាមួយអ្នកជួយដូរមនុស្សអញ្ចឹង។May be an image of 1 person and text

គួរបញ្ជាក់ដែរថា តារាចម្រៀង Seungri ដែលមានឈ្មោះពិត Lee Seung-hyun គឺជាតារាចម្រៀងកូរ៉េខាងត្បូង អ្នកនិពន្ធបទចម្រៀង តារាសម្តែង អ្នកជំនួញ និងជាអតីតសមាជិកក្រុម Big Bang ជំនាន់ទីពីរដ៏ល្បីល្បាញ ដែលបង្កើតឡើងដោយ YG Entertainment ។ ទោះជាយ៉ាងណាក៏ដោយ តារាប្រុសរូបនេះកន្លងមកធ្លាប់មានរឿងអាស្រូវផ្លូវភេទ ការជួញដូរមនុស្ស និងជាប់ឈ្មោះជាមនុស្សមិនល្អនៅលើទឹកខ្លួន ក៏ដូចជាជាប់ពាក់ពន្ធ័នឹងគ្រឿងញៀនផងដែរ៕

 

@satsothearith

ស្ងាត់ៗSeungriសមាជិកBigBangមកខ្មែរសំខាន់គាត់រាំបទខ្មែរទៀត???? #satsothearith #bigbang #seungri

♬ original sound – Sat Sothearith – Sat Sothearith

 

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIKl6me2wpztThduYfhf6ZJXgBkn7AwgEwheea_eWofT8z6ESK0lHwuVp7YHOCr5ct9BeZv6H5u1Tjpu19ovAD1mtmzmzZCD7q6J5z9kfzW9-rSperJw7dPVTD61oP_tKs6r_dVTNcxiVoWyY7STT3Ekb6e4OqULLujmnk7yKw4Cgbf-eTX10K-9qt7RM/s1280/photo_2024-01-23_10-01-59.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZYglf0L9JNfR2rGFHYt7Gnvbapf6YaUG1zDyKbxOqtWbiOUzDIj2-4w1bSj4GScKCzHDOBUw3dPfDvLrFGoyXp7ENKoafHp1CX2IGg6H95jFrB-fhKKGljamCJLD8dRPxYW4kZoTHQVVOHSDFf05HNyIwKoA3P5RH4Z2PkBgQA1LqZScfyS1FaNFBSV0/s1280/photo_2024-01-23_10-02-00.jpg