មនុស្សមួយចំនួនចូលចិត្តបរិភោគបាយជាមួយផ្លែឪឡឹក ហើយមិនថាតែពលរដ្ឋនៅប្រទេសកម្ពុជាយើងទេដែលបរិភោគបែបនេះ ពលរដ្ឋនៅប្រទេសជិតខាងយើង ក៏ចូលចិត្តបរិភោគបែបនេះដូចគ្នាដែរ ។

តើធ្លាប់សង្ស័យទេថា ហេតុអ្វីបានជាពួកគេចូលចិត្តបរិភោគបាយលាយឪឡឹក? តើពួកគេបរិភោគបាយជាមួយឪឡឹកតាំងពីពេលណាមក? ខាងក្រោមនេះ គឺជាការសន្និដ្ឋានមួយចំនួនដែលសារព័ត៌មានយើងបានដកស្រង់យកមកចុះផ្សាយ ។

គេសន្និដ្ឋានថា វាអាចបណ្តាលមកពីផ្លែឪឡឹកមានរសជាតិផ្អែម និងផ្ទុកនូវជាតិទឹកច្រើន ។ ហេតុនេះ នៅពេលបរិភោគឪឡឹក វាហើយធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងបាត់ស្រេកទឹកផងដែរ ហើយផ្លែឪឡឹកអាចជួយឱ្យយើងអាចកាត់បន្ថយកំដៅនៅក្នុងខ្លួនបានយ៉ាងល្អទៀតផង ។ត្រីងៀតអាំងជាមួយឪឡឹកទុំ - Jongphov

ក្រៅពីនេះ គេសន្និដ្ឋានថា មនុស្សនៅសម័យមុនចូលចិត្តបរិភោគបាយជាមួយផ្លែឪឡឹក ពីព្រោះវានឹងបង្កើនជាតិទឹកនៅក្នុងក្រពះ និងអាចជួយរំលាយអាហារបានឆាប់រហ័សទៀតផង ។

ជាទូទៅ គេចូលចិត្តបរិភោគបាយជាមួយឪឡឹក រួមផ្សំនឹងម្ហូបអាហារក្រៀមផ្សេងៗ ដូចជា ៖ ត្រីងៀត ឬត្រីផាត់ ជាដើម ដោយសារតែផ្លែឪឡឹកបានផ្តល់នូវគុណសម្បត្តិយ៉ាងច្រើន រួមមាន ៖ ជួយឱ្យអាហារឆាប់រលាយ ពីព្រោះផ្លែឪឡឹកសម្បូរទៅដោយជាតិទឹករហូតដល់៩០% បើធៀបនឹងផ្លែឈើផ្សេងទៀត ។

ក្រៅពីនេះ វាផ្ទុកនូវសារធាតុ Beta-carotene ដែលអាចជួយការពារស្បែករបស់យើងពីកំដៅថ្ងៃក្តៅខ្លាំង ហើយផ្លែឪឡឹកក៏បានផ្ទុកនូវសារធាតុ Lycopene ដែលប្រឆាំងនឹងការកើតជំងឺ Alzheimer ព្រមទាំងជួយកាត់បន្ថយការរលាកនៅក្នុងរាងកាយ ៕បាយឪឡឹកត្រីងៀត | Dried Fish and Watermelon with Rice [Asian Cooking] -  YouTube