ប្រទេសចិន ៖ វាបានល្បីល្បាញម្តងទៀតក្រោយពីសារព័ត៌មានបរទេសបានចុះផ្សាយពីរូបភាពមួយគួរឱ្យចាប់អារម្មណ៍នៅលើរថយន្តក្រុងប្រទេសចិន ខណៈរឿងរ៉ាវនេះធ្លាប់ល្បីល្បាញម្តងហើយកាលពីឆ្នាំ២០២០ ។ ប៉ុន្តែវាបានល្បីល្បាញម្តងទៀតនៅហុងកុង និងតៃវ៉ាន់ ក្នុងឆ្នាំ២០២៤ ។

សារព័ត៌មានបរទេសបានបង្ហោះរូបភាពនេះ និងសរសេរថា វាជាវិធីសាស្ត្រដែលមគ្គុទ្ទេសក៍ទេសចរម្នាក់បានធ្វើនៅលើរថយន្តក្រុង ដែលមានអ្នកដំណើរសុទ្ធតែជាមនុស្សចាស់ ។ ការធ្វើបែបនេះដើម្បីកាត់បន្ថយសំឡេងឡូឡារបស់អ្នកដំណើរ ហើយមគ្គុទ្ទេសក៍ទេសចរពុំចាំបាច់ហាមឃាត់ពួកគេដោយផ្ទាល់ ។ មគ្គុទ្ទេសក៍ទេសចរខាងលើនិយាយថា នៅពេលខ្លួនចែកម៉ាស់បិតមុខទៅឱ្យអ្នកដំណើរម្នាក់១ ស្រាប់តែសំឡេងឡូឡាក្នុងរថយន្តបាត់អស់ ហើយអ្នកដំណើរមិនរញ៉េរញ៉ៃទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx2axlet5E2ZPnyPqs8_f500h0gqFm_jHjhiA018K_ugVRePcche_tK-9sei3a257cqLdAsIBI4BZdLh2cAo8odb6jz6tYfYiBfFiRlonew3cWd2UuoC32v08XAWsQbG0FtY-4hMuKu-w_aGe0Wj396xYFxE124JHA41ZZC-PnDIyGQVHgjatjGOtrocM/s1280/photo_2024-01-22_15-13-42.jpg

មគ្គុទ្ទេសក៍ទេសចរបន្តថា រយៈពេលត្រឹមតែ១៥នាទី ទៅ៣០នាទីប៉ុណ្ណោះ អ្នកដំណើរចាស់ៗទាំងអស់បានសម្រាកលង់លក់ ដើម្បីឱ្យផ្ទៃមុខរបស់ពួកគាត់ស្រស់ស្អាត ។ ពួកគាត់បានសម្រាកលក់យ៉ាងស្ងៀមស្ងាត់ ហើយមគ្គុទ្ទេសក៍ទេសចរលែងថ្លង់ដូចមុន ។

ក្រោយពីសារព័ត៌មានបរទេសបង្ហោះរូបភាពអ្នកដំណើរបិតម៉ាស់នៅលើមុខបែបនេះ ធ្វើឱ្យមនុស្សជាច្រើននាក់សរសើរមគ្គុទ្ទេសក៍ទេសចររូបនេះ អំពីវិធីដោះស្រាយបញ្ហានៅពេលជួបអ្នកដំណើរអាយុច្រើនជិះរថយន្ត ព្រោះនៅពេលស្ត្រីចាស់ៗនៅរួមគ្នា ពួកគេនឹងជជែកគ្នាដោយសំឡេងខ្លាំងៗ និងដើរទៅមកគ្មានសណ្តាប់ធ្នាប់ ។ អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «ទិញម៉ាស់តែ១ប្រអប់ប៉ុណ្ណោះ ហើយតម្លៃក៏មិនថ្លៃដែរ ប៉ុន្តែអាចចែកឱ្យអ្នកដំណើរបិតមុខបានច្រើននាក់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdR0N9PVG2TDrTDYf_UVjVNWOYvAJIBWzZpbyV4vT3Fjx_G4qfmH4fnBchu_nUuCO8UOv-bTHjbzx4Vwcr_BIYIHq_P9zS9TRHKYJ9os64G0GhoJA7S96de1Ygk7ThhCzYQD_rh43yXCcxqcFqrd5LxjDBMwaxER4ZrSMcUawkTzE3J4F1eY2PjaS6erg/s1280/photo_2024-01-22_15-13-48.jpg

អ្នកខ្លះទៀតនិយាយថា ៖ «វាជាគំនិតល្អមួយ ហើយគេអាចប្រើប្រាស់វិធីនេះនៅពេលចូលឆ្នាំចិន ឆ្នាំ២០២៤» ។ អ្នកខ្លះទៀតថា ៖ «វាជាការជួយឱ្យពិភពលោកនៅស្ងប់សុខ ហើយអាចជួយឱ្យអ្នកដទៃបាត់ថ្លង់ដោយសារសំឡេងឡូឡាផងដែរ» ៕