ទឹកក្រូចស្រស់ គឺជាប្រភពដ៏ប្រសើរនៃវីតាមីន និងសារធាតុរ៉ែ ប៉ុន្តែប្រសិនបើអ្នកផឹកទឹកក្រូចស្រស់ខុសរបៀបអាចធ្វើឱ្យអ្នកខូចសុខភាពដោយមិនដឹងខ្លួន ព្រោះទឹកក្រូចស្រស់ មិនមែនជាភេសជ្ជៈសុខភាព ឬភេសជ្ជៈសម្រាប់សម្រកទម្ងន់នោះទេ។

១.ផឹកទឹកក្រូចស្រស់ជាមួយអាហារ៖ បើអ្នកទទួលទានទឹកក្រូចស្រស់ភ្លាមៗនោះ នឹងធ្វើឱ្យអ្នកតឹងទ្រូង ក៏ដូចជាពិបាកដកដង្ហើម។ ជាតិសរសៃ និងអាហារភាគច្រើនត្រូវការពេលវេលាដើម្បីរំលាយ ដូច្នេះបើចង់ផឹកទឹកក្រូចត្រូវរង់ចាំយ៉ាងហោចណាស់ ២ ម៉ោងបន្ទាប់ពីទទួលទានអាហាររួច។Different ways of making orange juice and why you must have it daily - Times of India

២.ផឹកទឹកក្រូចស្រស់មុនចូលគេង៖ ទឹកក្រូចស្រស់គឺមានជាតិអាស៊ីតដែលវានឹងបង្កើនកម្រិតអាស៊ីតក្នុងក្រពះ ធ្វើឱ្យក្រហាយទ្រូង រំខានដល់វដ្តនៃការគេង ។ លើសពីនេះ ការផឹកទឹកក្រូចស្រស់ភ្លាមៗមុនពេលចូលគេងអាចបញ្ចេញជាតិស្ករច្រើន ដែលបណ្តាលឱ្យមានថាមពលកើនឡើង ខណៈពេលដែលរាងកាយត្រូវការបន្ថយល្បឿន និងសម្រាកនៅពេលនេះ។

៣.ផឹកទឹកក្រូចស្រស់ភ្លាមដុសធ្មេញភ្លែត៖ ការផឹកទឹកក្រូចស្រស់ភ្លាមដុសធ្មេញភ្លែត ធ្វើឱ្យបរិមាណអាស៊ីតនៅក្នុងផ្លែក្រូចបំផ្លាញស្រទាប់ធ្មេញ។ ដូច្នេះបណ្ឌិតសភាកុមារអាមេរិកបានផ្តល់អនុសាសន៍ឱ្យរង់ចាំប្រហែល ៦០ នាទីបន្ទាប់ពីផឹកទឹកក្រូចស្រស់រួច ចាំដុសធ្មេញរបស់អ្នកតាមក្រោយ។5 Surprising Health Benefits of Orange Juice

៤.ផឹកទឹកក្រូចស្រស់លើសពី ១ កែវក្នុងមួយថ្ងៃ៖ លោកវេជ្ជបណ្ឌិត Scott Kahan នាយកមជ្ឈមណ្ឌលជាតិសម្រាប់ទម្ងន់ និងសុខភាពសហរដ្ឋអាមេរិក បាននិយាយថា ទឹកក្រូចស្រស់មានជាតិស្ករ និងកាឡូរីច្រើនដូចជាភេសជ្ជៈប៉ូវកម្លាំងដែរ។ ភេសជ្ជៈ ១ ពែង ២៤០ មីលីលីត្រ មានជាតិស្ករ ២៦ ក្រាម ធៀបនឹង ២២ ក្រាមក្នុងទឹកក្រូចស្រស់ ១ កែវ ដែលនេះអាចបង្កើនជាតិស្ករក្នុងឈាម យូរៗទៅការឡើងជាតិស្ករក្នុងឈាមអាចនាំឱ្យមានជំងឺគ្រោះថ្នាក់ដូចជាជំងឺបេះដូង និងជំងឺតម្រងនោម៕