ការប្រកួត Miss Global 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានរកឃើញម្ចាស់មកុដហើយដោយខាងកម្ពុជាមានកញ្ញា លក្ខណ៍ មុន្នីអានីតា ទទួលបានចំណាត់ថ្នាក់ TOP13 ចំណែកឯបវរកញ្ញាមកពីប្រទេស Puerto Rico ដណ្តើមបានមកុដក្នុងការប្រកួតនេះបន្ទាប់ពីប្រទេសហ្វីលីពីន។
បន្ទាប់ពីទទួលបានឈៀងជាផ្លូវការនិងបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីដើមខែមករា នាយប់ថ្ងៃទី១៨ មករា កម្មវិធី Miss Global 2023 បានរកឃើញម្ចាស់ជ័យលាភីហើយដែលប្រារព្ធឡើងលើទឹកដីកម្ពុជាក្រោមការរៀបចំដោយលោក អ៊ិន សុភិន ថៅកែមហាហង្ស។ ខណៈកម្មវិធីនេះខាងកម្ពុជាសហការរៀបចំជាមួយវៀតណាមរៀបចំការប្រកួតម្នាក់ពាក់កណ្តាលហើយបញ្ចប់ទៅដោយយ៉ាងរលូន។
ម្ចាស់មកុដបវរកញ្ញាសកលលោកឆ្នាំ២០២៣ ឬ Miss Global 2023 បានទៅលើបវរកញ្ញា Ashley Melendez (អាសលី មេលែនដេស) មកពីប្រទេសព័រតូរីកូ (Puerto Rico)។ លំដាប់រងទី១ បានទៅលើបវកញ្ញាមកពី Samoa លំដាប់រងទី២ បានទៅលើប្រទេសថៃ លំដាប់រងទី៣ បានទៅលើ ហ្វីលីពីន និងលំដាប់រងទី៤ បានទៅលើ វៀតណាម។
ការប្រកួតនេះខាងកម្ពុជាបានឈានដល់ TOP13 ដែលមានកញ្ញាលក្ខណ៍ មុនីអានីតា ជាអ្នកតំណាងមានអាយុ១៩ឆ្នាំ។
គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Global បានបង្កើតឡើងក្នុងឆ្នាំ២០១៣ ហើយប្រវត្តិសាស្រ្តខាងកម្ពុជាបានចូលបានដល់ TOP5 មានតែម្តងគត់ក្នុងឆ្នាំ២០១៥ ដោយបានជាប់លំដាប់រងទី១ គឺ Virginia Prak ដែលជាកូនខ្មែរកាត់អាម៉េរិក៕










