ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ខាងមន្ទីរពេទ្យបានជូនដំណឹងទៅកាន់គ្រួសារបុរសឥណ្ឌាម្នាក់ថា គាត់បានស្លា.ប់ហើយ ហើយមន្ទីរពេទ្យឱ្យគ្រួសារនាំសពរបស់គាត់ទៅធ្វើបុណ្យនៅស្រុកកំណើត ។ ប៉ុន្តែក្នុងអំឡុងពេលដឹកសពនៅតាមផ្លូវ ស្រាប់តែរថយន្តបើកធ្លាក់ក្នុងជង្ហុក ហើយធ្វើឱ្យសពអាចដកដង្ហើមបានឡើងវិញ ។ช็อกทั้งคัน ญาติตกใจนำร่างปู่กลับบ้าน แต่รถตกหลุม ทำร่างฟื้นราวปาฏิหาริย์

សារព័ត៌មានឥណ្ឌារាយការណ៍ថា រឿងរ៉ាវមិនគួរឱ្យជឿនេះបានកើតឡើងទៅលើលោក Darshan Singh Brar ជនជាតិឥណ្ឌា អាយុ៨០ឆ្នាំ ហើយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ គ្រូពេទ្យបានប្រើប្រាស់ឧបករណ៍ជំនួយផ្លូវដង្ហើមដល់លោកតាក្នុងមន្ទីរពេទ្យមួយកន្លែងនៅរដ្ឋហារៀណា ។ ប៉ុន្តែក្រោយមក គ្រូពេទ្យក៏សម្រេចចិត្តដកឧបករណ៍ជំនួយផ្លូវដង្ហើមចេញ ដោយគ្រូពេទ្យប្រាប់សាច់ញាតិថា លោកតាស្លា.ប់ហើយ ។ช็อกทั้งคัน ญาติตกใจนำร่างปู่กลับบ้าน แต่รถตกหลุม ทำร่างฟื้นราวปาฏิหาริย์

ក្រោយមក សាច់ញាតិក៏បានដឹកសពលោកតាត្រឡប់ទៅធ្វើបុណ្យនៅទីក្រុងកាណាល ដែលជាទីកន្លែងកំណើតរបស់លោក ។ ប៉ុន្តែក្នុងអំឡុងពេលរថយន្តកំពុងដឹកសពនៅតាមផ្លូវ រថយន្តក៏បើកធ្លាក់ជង្ហុកយ៉ាងខ្លាំង ហើយធ្វើឱ្យលោកតាអាចកម្រើកដៃ និងមានជីពចរ ។ ហេតុនេះ សាច់ញាតិបានស្រែកប្រាប់អ្នកបើកបររថយន្តឱ្យបើករថយន្តត្រឡប់ទៅមន្ទីរពេទ្យជាបន្ទាន់ ។

ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថា លោកតាបានរស់ឡើងវិញហើយ ។ ក្រោយមក សាច់ញាតិក៏បានបញ្ជូនលោកតាទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងទៀតនៅទីក្រុងនីស៊ិង ហើយគ្រូពេទ្យក៏បញ្ជូនលោកតាទៅព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងកាណាល បន្តទៀត ។ช็อกทั้งคัน ญาติตกใจนำร่างปู่กลับบ้าน แต่รถตกหลุม ทำร่างฟื้น

សាច់ញាតិរបស់លោកតា Darshan Singh Brar រៀបរាប់ថា ៖ «យើងដឹងថា លោកតាបានស្លាប់នៅមន្ទីរពេទ្យ ហើយយើងក៏ដឹកសពគាត់តាមរថយន្តពេទ្យ ដើម្បីធ្វើពិធីបុណ្យតាមប្រពៃណី ។ ក្រោយមក យើងបានជូនដំណឹងទៅសាច់ញាតិទាំងអស់ និងអ្នកភូមិឱ្យដឹងពីការស្លាប់របស់គាត់ ហើយយើងក៏បានត្រៀមអុសសម្រាប់ដុតសពទៀតផង» ។ช็อกทั้งคัน ญาติตกใจนำร่างปู่กลับบ้าน แต่รถตกหลุม ทำร่างฟื้นราวปาฏิหาริย์

គ្រូពេទ្យនៅទីក្រុងកាណាល លើកឡើងថា ៖ «យើងមិនអាចប្រាប់បានថា អ្នកជំងឺស្លា.ប់ហើយបែរជារស់ឡើងវិញ នៅពេលសាច់ញាតិបញ្ជូនមកកាន់មន្ទីរពេទ្យ ដោយសារគាត់អាចដកដង្ហើមបាន និងមានជីពចរ ។ យើងមិនដឹងថា តើមានអ្វីកើតឡើងទេនៅមន្ទីរពេទ្យផ្សេង? វាអាចជាកំហុសបច្ចេកទេស» ។

បើទោះជាលោកតា Darshan Singh Brar អាចដកដង្ហើមបានក៏ដោយ ប៉ុន្តែគ្រូពេទ្យតម្រូវឱ្យគាត់ព្យាបាលខ្លួនបន្តទៀតនៅមន្ទីរពេទ្យ ខណៈជំងឺរបស់គាត់នៅតែធ្ងន់ធ្ងរ ដោយសារគាត់មានរោគសញ្ញាឆ្លងមេរោគនៅលើដើមទ្រូង ៕