អេប៉ុងលាងចានភាគច្រើនត្រូវបានគេដាក់វាក្នុងឡាបូលាងចានជាប្រចាំនៅផ្ទះបាយ និងសើមគ្រប់ពេលវេលា ។ ហេតុនេះ វាបានក្លាយជាកន្លែងប្រមូលផ្តុំនូវបាក់តេរីជាច្រើនប្រភេទ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។ តើជឿឬទេថា អេប៉ុងលាងចានមានសំណើមនៅលាយឡំជាមួយកាកសំណល់អាហារ វាមានភាពកខ្វក់លើសពីលាមករបស់យើង ។Your kitchen sponge harbors zillions of microbes. Cleaning it could make  things worse | Science | AAAS

តាមការសិក្សាមួយបង្ហាញថា បាក់តេរីដែលប្រមូលផ្តុំក្នុងអេប៉ុងលាងចាន មិនមែនជាបាក់តេរីដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដូចបាក់តេរី Salmonella, EColi, និង Campylobacter ដែលធ្វើឱ្យយើងមិនស្រួលខ្លួន, ឈឺពោះ, ឈឺក្បាល និងក្អួតចង្អោរនោះទេ ។ ប៉ុន្តែទោះយ៉ាងណា យើងកុំប្រមាថឱ្យសោះ ប៉ុន្តែត្រូវសម្អាតអេប៉ុងលាងចានជាប្រចាំ ។Old and dirty dish sponge | Dirty dishes, Dishes, Sponge

ជាធម្មតា គេបានផលិតអេប៉ុងលាងចានបែងចែកជា២ផ្នែក គឺផ្នែកសម្រាប់លាងចាន និងផ្នែកសម្រាប់ដុសខាត់ ។ ផ្នែកសម្រាប់លាងចាន តែងតែប្រមូលផ្តុំនូវកាកសំណល់អាហារជាប់ក្នុងនោះ ហើយផ្នែកនេះនឹងរក្សាសំណើមជានិច្ច បន្ទាប់ពីប្រើប្រាស់រួចរាល់ ។ ហេតុនេះ នៅពេលសំណើមនៅលាយឡំជាមួយកាកសំណល់អាហារ វានឹងបង្កើតជាបាក់តេរីផ្សេងៗកាន់តែច្រើន រហូតដល់វាមានភាពកខ្វក់លើសពីលាមករបស់យើងទៅទៀត ។Microwaving Your Dirty Sponge Might Just Make It Dirtier | Epicurious

ចំណុចសំខាន់ បើពុំបានសម្អាតវា ឬហាលថ្ងៃឱ្យងា.ប់មេរោគទេ យើងនឹងងាយឆ្លងមេរោគផ្សេងៗ រហូតដល់កើតជំងឺរលាកខួរក្បាល ។ លើសពីនេះ បើយើងលាងចានក្នុងចានដែក ឬធុងទឹក វានឹងធ្វើឱ្យកើតបាក់តេរីកាន់តែច្រើន ។ បាក់តេរីនៅក្នុងទឹកលាងចានដែលយើងពុំបានចាក់ចោល វានឹងនៅជាប់ជាមួយចាន ឬឆ្នាំងរហូតដល់២៤ម៉ោងឯណោះ ហើយបើទោះជាយើងបានជូតចាន ឬហាលចានឱ្យស្ងួតក្តី ក៏នៅតែពុំអាចកម្ចា.ត់បាក់តេរីបាន ហើយចុងក្រោយ បាក់តេរីទាំងនេះនឹងឆ្លងមកម្ហូបអាហារ ។How to Make Your Kitchen Smell Good, From the Trash Can to the Sink -  Molekule

ខាងក្រោមនេះ គឺជាវិធីកម្ចាត់បាក់តេរីនៅក្នុងអេប៉ុងលាងចាន ៖
១-ពេលប្រើប្រាស់អេប៉ុងលាងចានរួចរាល់ ត្រូវលាងវាឱ្យស្អាត បន្ទាប់មក ហាលថ្ងៃឱ្យស្ងួត
២-បែងចែកអេប៉ុងលាងចាន និងអេប៉ុងលាងកែវទឹក ឱ្យនៅដាច់ដោយឡែកពីគ្នា
៣-យកអេប៉ុងលាងចានទៅសម្លា.ប់មេរោគក្នុងមីក្រូវ៉េវ ចាប់ពី១នាទី ទៅ២នាទី ដើម្បីជួយកាត់បន្ថយបរិមាណបាក់តេរីឱ្យបាន៩០%
៤-ពេលអេប៉ុងលាងចានខូចទ្រង់ទ្រាយ គួរតែផ្លាស់ប្តូរអេប៉ុងថ្មី ៕